• Giloba

សង្គ្រាម​នឹង​ផ្ទុះ​! អាមេរិក​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅកាន់​ដើម​បូព៌ា ដើម្បី​វាយប្រហារ​ទៅលើ​ស៊ី​រី រីឯ​រុស្ស៊ី​ប្រកាស​ឲ្យ​កងទ័ព​របស់ខ្លួន​ត្រៀម​ជើង​ព្រួល ដើម្បី​ត្រៀម​ធ្វើ​ប្រយុទ្ធ​ជាមួយ​អាមេរិក​

2 ខែ កន្លងទៅ DNT-NEWS

​កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​បានប្រកាស​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្រុម​អ្នក​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ខាត​យក្ស​សហរដ្ឋអាមេរិក USS Harry Truman ដែលមាន​នាវា​ហែហម នាវា​ពិឃាត​ខ្នាត​យក្ស ដែល​កំពុងតែ​ឈរជើង​នៅ​ទីក្រុង Norfolk រដ្ឋ Virginia នឹងត្រូវ​ធ្វើដំណើរ​ទៅដល់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា នៅ​ថ្ងៃទី​១១ មេសា​នេះហើយ​។​

​ការប្រកាស​ដាក់ពង្រាយ​ក្រុម​អ្នក​ប្រយុទ្ធ​នាវា​ខ្នាត​យក្ស ទៅកាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​នេះ បានធ្វើ​ឡើង​ក្រោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បានគ​ម្រាម​ថា អាមេរិក​នឹង​ប្រើ​កម្លាំងយោធា​ដើម្បី​វាយប្រហារ​ទៅលើ​របប​រដ្ឋាភិបាល​ស៊ី​រី​លោក​អាសាដ​។ ជាមួយនឹង​ការបញ្ជូន​កម្លាំង​ទ័ព​ដ៏​មហិមារ​ទៅកាន់​តំបន​បូព៌ា​នេះ រុស្ស៊ី​បានប្រកាស​ឲ្យ​កងទ័ព​របស់ខ្លួន​ត្រៀម​ជើង​ព្រួល​ឲ្យ​មែនទែន ហើយ​រុស្ស៊ី​គម្រាមថា បើ​មានការ​វាយប្រហា​ណាមួយ​មក​ប៉ះ​លើ​កងទ័ព​របស់ខ្លួន​នៅក្នុង​ទឹកដី​ស៊ី​រី​ប៉ុន​ស​សៃ​សក់ រុស្ស៊ី​នឹង​បើក​ការវាយប្រហារ​ទៅលើ​សហរដ្ឋអាមេរិក​វិញ ដោយ​អត់​បង្អង់​ដៃ​នោះទេ​។ ការប្រកាស​គម្រាម​ធ្ងន់ៗ​របស់​រុស្ស៊ី ស្រប​ពេលដែល​អាមេរិក បារាំង និង​អា​រ៉ា​ប៊ី​សា​អូឌីត កំពុងតែ​ពិភាក្សាគ្នា​អំពី​ផែនការ នៃ​ការបើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ ទៅលើ​រដ្ឋាភិបាល​ស៊ី​រី​លោក​អាសាដ ក្នុង​រយៈពេល​ដ៏​ខ្លី​បន្តិចទៀតនេះ​។​

​ហែរ​ហម​ដោយ​នាវា​ពិឃាត USS Normandy នាវា​ពិឃាត USS Arleigh Burke នាវា USS Bulkeley នាវា USS Forrest Sherman នាវា USS Farragut ក្រុម​អ្នក​ប្រយុទ្ធ​កក្រើក​ពិភព​គុណ នឹងធ្វើ​ដំណើរ​ទៅដល់​គោលដៅ​របស់ខ្លួន នៅ​ថ្ងៃទី​១១ មេសា​នេះហើយ​។​

​យោងតាម​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក នាវា​ពិឃាត​ពី​គ្រឿង​បន្ថែមទៀត គឺ USS Jason Dunham និង​នាវា USS The Sullivans ក៏​នឹង​ទៅ​ចូលរួម​ជាមួយ​ក្រុម​អ្នក​ប្រយុទ្ធ​ទាំងនោះ​ចុងក្រោយ​គេ​ផងដែរ​។ នៅក្នុង​ការដឹកនាំ​ក្បួន​ក្រុម​អ្នក​ប្រយុទ្ធ​ដ៏​មហិមារ​នេះ ក្រុម​អ្នក​ប្រយុទ្ធ​ដ៏​អស្ចារ្យ​ក្រៃលែង​នៃ​ក្រុម​នាវា FGS Hessen របស់​អាល្លឺម៉ង់ នឹងធ្វើ​ចូលរួម​ហែរ​ហម​ក្រុម​អ្នក​ប្រយុទ្ធ​ទាំងមូល នៅក្នុង​ការ​ដង្ហែរ​ក្បួន​សមយុទ្ធ​យ៉ាង​ឱឡារិក​ពេញ​សមុទ្រ នៅ​ពាក់​កណ្តាលផ្លូវ​នេះ​។​

​អ្នកនាំពាក្យ​កងទ័ពជើងទឹក​អាមេរិក លោក Chloe Morgan បាន​កត់សម្គាល់ថា នេះ​គឺជា "​ការដាក់​ពង្រាយ​ឡើងវិញ ដែល​បានគ្រោង​ទុកជាមុន ប៉ុន្តែ​បាន​បដិសេធ​មិន​បង្ហាញ​កាលបរិច្ឆេទ​នៃ​ការមកដល់​របស់​ក្រុម​អ្នក​ប្រយុទ្ធ និង​រយៈពេល​នៃ​ការ​ស្នាក់នៅ​របស់​ក្រុម​អ្នក​ទាំងនេះ​នោះទេ​។ ក្រុម​អ្នក​ប្រយុទ្ធ​កក្រើក​ពិភព​គុណ​នេះ នឹងធ្វើ​សកម្មភាព​នៅក្នុង​តំបន់​នេះ ដែល​វា​ជា​ទំនួល​ខុសត្រូវ​ប្រតិបត្តិការ​រប​ស់​កង​អង្គភាព​ទី ៥ និង​ទី ៦​។ កង​អង្គភាព​អ្នក​ប្រយុទ្ធ​ទី​៥ ទទួលខុសត្រូវ​ផ្តាច់មុខ​លើ​ផ្នែក​ខាងលិច នៃ​មហាសមុទ្រ​ឥណ្ឌា និង​ឈូង​សមុទ្រ​ព័​ក្ស រីឯ​ក្រុម​អង្គភាព​ទី ៦​វិញ ទទួលខុសត្រូវ​លើ​ប្រតិបត្តិការ​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ទាំងមូល​។​

​កាលពី​ព្រឹក​ព្រលឹម​អុល​ថ្ងៃនេះ កាសែត Wall Street Journal បាន​រាយការណ៍​ថា កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក អាច​នឹង​បញ្ជូន​នាវា​ពិឃាដ USS Porter ដើម្បី​ឲ្យ​ទៅ​ឈរជើង​បន្ថែមទៀត នៅក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ខណៈដែល​ក្នុង​តំបន់​នេះ មាន​នាវា USS Donald Cook កំពុងតែ​ឈរជើង​នៅ​ទីនោះ​ស្រាប់​។​

​គួរ​កត់សម្គាល់ថា ការបញ្ជូន​ក្រុម​អ្នក​ប្រយុទ្ធ​ទៅកាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា បានធ្វើ​ឡើង​ក្នុង​រយៈពេល​ត្រឹមតែ ៤៨​ម៉ោង​តែប៉ុណ្ណោះ ក្រោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ត្រាំ បាន​ព្រមាន​ថា ជម្រើស​នៅលើ​តុ​ចរចា ហើយ​អាមេរិក​និង​ប្រើ​កម្លាំងយោធា​ទៅលើ​ប្រទេស​ស៊ី​រី​។ យ៉ាងណាមិញ នៅ​មិនទាន់មាន​ភាពច្បាស់លាស់​ទេ​ថា តើ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នឹង​បើកភ្លើង​ខៀវ​ឲ្យ​មាន​ករ​បើក​ការវាយប្រហារ​ទៅលើ​ប្រទេស​ស៊ី​រី នៅពេលណា​ជាកលាក់​នោះទេ​។ ប៉ុន្តែ វត្តមាន​យោធា​ដ៏​សម្បើម​របស់​សហរដ្ឋអាមេរិក គឺជា​សញ្ញា​ដែល​បានបញ្ជាក់​ច្បាស់​ណាស់​ថា អាមេរិក​នឹង​ប្រើ​កម្លាំងយោធា​ទៅលើ​សង្គ្រប់​លើ​រដ្ឋាភិបាល​ស៊ីក្នុង​ដ៏​ខ្លី​ខាងមុខនេះ​។​

​ទន្ទឹមនឹង​ការបញ្ជូន​ទ័ព​ដ៏​សម្បើម​នេះ ទីក្រុង​ដា​ម៉ាស់ និង​ទីក្រុង​មូ​ស្គូ បាន​ហៅ​ការបញ្ជូន​ទ័ព​នោះ​ថា គឺជា​លេស​ដែល​អាមេរិក​ត្រៀម​បើក​ការឈ្លានពាន​មកលើ​ស៊ី​រី និង​ជាការ​បើកដៃ​ឲ្យ​ក្រុម​ភេរវ​ករ​ចូល​ទន្ទ្រាន​ឈ្លានពាន​លើ​អធិបតេយ្យភាព​របស់រ​ដ្ឋា​ភិ​បាល​ស៊ី​រី លោក​អាសាដ​។ ទីក្រុង​មូ​ស្គូ​បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​សហរដ្ឋអាមេរិក​ថា រដ្ឋាភិបាល​ស៊ី​រី​ប្រើ​អាវុធ​គីមី ក្នុងការ​វាយប្រហារ​។ ទាក់ទង​ទៅនឹង​ការបញ្ជូន​ក្រុម​អ្នក​ប្រយុទ្ធ​យ៉ាង​សម្បើម​ទៅកាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​នេះ មេបញ្ជាការ​កងទ័ព​រុស្ស៊ី​បានចេញ​សេចក្តីប្រកាស​ក្រើនរំឭក​ដល់​កងទ័ពរ​បស់​ខ្លួន ដែល​កំពុងតែ​ឈរជើង​នៅក្នុង​ប្រទេស​ស៊ី​រី ឲ្យ​ត្រៀម​ការ​ការ​ទុកជាមុន ខណៈដែល​សង្គ្រាម​នឹង​អាច​ផ្ទុក​ឡើង​ក្នុង​ខាងមុខ បើសិនជា​មានការ​វាយប្រហា​រ​មកលើ​កងទ័ព​រុស្ស៊ី​តែ​បន្តិច​។

​លោក Vladimir Shamanov ប្រធាន​គណៈកម្មាធិការ​ការពារជាតិ​របស់​ស​ភា​ជាន់​ទាប និង​ជា​អតីត​មេបញ្ជាការ​កងទ័ពអាកាស​រ​ប់​រុស្ស៊ី បាន​និយាយថា រុស្ស៊ី​មាន​កាតព្វកិច្ច​ការពារ​សម្ព័ន្ធមិត្ត​របស់ខ្លួន បើសិនជា​សង្គ្រាម​ឡើង​ជាមួយ​សហរដ្ឋអាមេរិក​។​

​សូមបញ្ជាក់​ដល់​អស់លោក​អ្នក​បន្ថែមថា ការបញ្ជូន​វត្តមាន​យោធា​ដ៏​សម្បើម​របស់​សហរដ្ឋអាមេរិក​បែបនេះ បានធ្វើ​ឡើង​ក្រោយ​ការ​គម្រាម​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណាស់​ត្រាំ​ថា លោក​នឹង​ប្រើ​ជម្រើស​យោធា​ទៅលើ​ស៊ី​រី ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ​។ ការ​គម្រាម​របស់លោក​ត្រាំ ធ្វើឡើង​ដើម្បី​ធ្វើការ​ឆ្លើយតប​ទៅនឹង​ការ​វាយ​ប្រើប្រាស់​អាវុធ​គីមី ក្នុងការ​វាយប្រហារ​រ​បស់​ស៊ី​រី ដែល​អាវុធ​នេះ គឺជា​អ្វីដែល​គេ​ហាមប្រាម និង​ជាការ​បង្ក​ឧ​ក្រិដ​កម្ម​សង្គ្រាម​ធ្ងន់ធ្ងរ​។ ដូចគ្នានេះដែរ កាលពី​ថ្ងៃទី​៧ មេសា​ឆ្នាំមុន អាមេរិក​បាន​បើក​ការវាយប្រហារ​ទៅលើ​រដ្ឋាភិបាល​ស៊ី​រី ដោយ​ប្រើ​គ្រាប់​មី​ស៊ី​តូ​ម៉ា​ហក​ចំនួន ៥៩​គ្រាប់ ដោយបាន​ផ្តាច់ជីវិត​មនុស្ស​ជាង ៨០​នាក់ និង​ជាង ២០០​នាក់​ទៀត​រងរបួស​។ ការវាយប្រហារ​កាលនោះ ក្រោយ​អាមេរិក​បាន​ចោទថា រដ្ឋាភិបាល​ស៊ី​រី បាន​ប្រើ​អាវុធ​គីមី​សម្លាប់​ប្រជាជន​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...