• Giloba

លោក ម៉ាក ហ្ស៊ា​គឺ​ប៊ឺ​ក (Mark Zuckerberg) ដែលមាន​ទ្រព្យសម្បត្តិ​សរុប​ចំនួន 85 ពាន់​លាន​ដុល្លារ​អាមេរិក ពេលនេះ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​កំពុងមាន​បញ្ហា​គ្រប់គ្រង​ទិន្នន័យ​របស់​ខ្លួនឯង​មិនបាន​

2 ខែ កន្លងទៅ ណូ​រ៉ា

​បន្ទាប់ពី​មាន​សំណួរ​ក្នុង​បរិយាកាស​ដ៏​ក្តៅគគុក​ពី​វេទិកា​ដែលមាន​សមាជិក​ព្រឹទ្ធសភា ពីររូប​នោះ លោក ម៉ាក ហ្ស៊ា​គឺ​ប៊ឺ​ក (Mark Zuckerberg) ត្រូវ​ត្រឡប់​មកកាន់​សភា​វិញ​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ចូលរួម​ឆ្លើយ​សំណួរ​របស់​គណៈកម្មកា​រ​សភា​អំពី​តម្លាភាព​នៃ បណ្តាញ​សង្គម​គឺ​ប្រព័ន្ធ​កម្មវិធី​ហ្វេ​ស​ប៊ុ​ក​និង ការសម្ងាត់​របស់​អ្នកប្រើប្រាស់​។​

​ក្រុម​សមាជិកសភា​ចង់​ឲ្យ​មានការ​ការពារ​ប្រសើរ​ជាង​មុន បន្ទាប់ពី​មានការ​រំលោភ បំពាន​ទិន្នន័យ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​រា​ប់​សិប​លាន​នាក់​។​

​លោក Zuckerberg ថ្លែង​បែបនេះ​នៅ​អំឡុងពេល​ផ្ដល់​សក្ខីកម្ម​លើក​ទី​ពីរ​នៅ​ចំពោះមុខ​សភា​អាមេរិក​។ បន្ថែម​ពីលើ​នេះ នាយក​ប្រតិបត្តិ​រូបនេះ ក៏បាន​គូស​បញ្ជាក់ដែរថា បទបញ្ញត្តិ​សម្រាប់​ក្រុមហ៊ុន​របស់លោក​គឺជា​រឿង​មួយ​មិនអាច​ខ្វះ​បាន ហើយ​លោក​ក៏បាន​សូមទោស​ក៏ដូចជា សន្យា​ផងដែរ​នឹងធ្វើ​គ្រប់យ៉ាង ដើម្បី​ការពារ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​។​

​សូមជម្រាប់ថា ការ​ថ្លែង​លើកទីមួយ​នៅ​ចំពោះមុខ​គណៈកម្មាធិការ​យុត្តិធម៌ និង​ពាណិជ្ជកម្ម​នៃ​ព្រឹទ្ធសភា​អាមេរិក លោក Mark Zuckerberg បាន​និយាយ​ដូច្នេះ​ថា «​ឥឡូវនេះ​វា​ច្បាស់​ណាស់​ហើយ​ថា យើង​មិនបាន​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រាន់ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​បណ្តាញ​សង្គម​របស់​យើង ត្រូវគេ​យកទៅ​ប្រើប្រាស់ សម្រាប់​រឿង​មិនល្អ រួមមាន​ដូចជា​ការចែក​ចាយ​ព័ត៌មាន​ក្លែងក្លាយ ការចូល​លូកលាន់​កិច្ចការ​បោះឆ្នោត​ដោយ​បរទេស និង​ការ​ញុះញង់​ឲ្យ​មាន​ភាព​ស្អប់ខ្ពើម និង​រើសអើង ព្រមទាំង​បញ្ហា​ទិន្នន័យ​ឯកជន​របស់​អ្នកប្រើប្រាស់​»​។​

​នាយក​ប្រតិបត្តិ​រូបនេះ បាន​បន្តទៀតថា «​ពួកយើង​មិនបាន​គិតគូរ​ឲ្យ​បាន​វែងឆ្ងាយ អំពី​ការទទួលខុសត្រូវ​រប​ស់​ពួកយើង ដែល​វា​គឺជា​បញ្ហា​ដ៏​ធំ​មួយ ហើយ​ខ្ញុំ​ពិតជា​សុំទោស​។ ខ្ញុំ​ជា​អ្នកបង្កើត Facebook ហើយ​ខ្ញុំ​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​នេះ ដូច្នេះហើយ​វា​គឺជា​កំហុស​របស់ខ្ញុំ​សម្រាប់​អ្វីដែល​បាន​កើតឡើង​នាពេលនេះ​»​។​

​ជាមួយគ្នា​នោះដែរ​លោក Chuck Grassley ជា​ប្រធាន​គណៈកម្មការ​តុលាការ​នៃ​សភា​អាមេរិកាំង​ខាង គណបក្ស​សាធារណរដ្ឋ បាន​ថ្លែងថា​៖ «​វា​ពិតជា​មានការ​រំលោភ​យ៉ាងច្បាស់​ក្រឡែត​លើ​សេចក្តីទុកចិត្ត​របស់​អតិថិជន ហើយ​និង​ទៅលើ​ការផ្ទេរ​ទិន្នន័យ​ដែល​ទំនងជា​មិន​ត្រឹមត្រូវ​ទៀ​ត‍​»​។​

​លោក ម៉ាក ហ្ស៊ា​គឺ​ប៊ឺ​ក បាន​ថ្លែង​ថ្មីៗ​នេះ​ថា​៖ «​វា​ជា​កំហុស​របស់ខ្ញុំ ហើយ​ខ្ញុំ​សុំ​ទោ​ស‍​»​។​

​ក្រុម​សមាជិក​ព្រឹទ្ធសភា​បានទាមទារ​ឲ្យ​មាន​វិធានការ​ពី​នាយក​គ្រប់គ្រង ហ្វេ​ស​ប៊ុ​ក​។​

​លោក Bill Nelson មេដឹកនាំ​កំពូល​នៃ​គណៈកម្មាការ​ពាណិជ្ជកម្ម ខាង​គណបក្ស​ប្រជាធិបតេយ្យ​មកពី រដ្ឋ Florida បាន​ថ្លែងថា ប្រសិនបើ​ហ្វេ​ស​ប៊ុ​ក​និង​ក្រុមហ៊ុន​ប្រព័ន្ធ បណ្តាញ​សង្គម​ផ្សេងទៀត​មិន​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​ទម្លាប់​ទេ គ្មាន​នរណា ម្នាក់​ក្នុងចំណោម​ពួកយើង​អាច​រក្សា​ការសម្ងាត់​បានទេ​។​

​គួរ​បញ្ជាក់ដែរថា​កន្ល​ង​មក​មហាសេដ្ឋី​ចិន​លោក Jack Ma កាលពី​ថ្ងៃ​ច័ន្ទ​ក៏បាន​ខ​ល​ទូរស័ព្ទ​ទៅ​លោក Mark Zuckerberg ដើម្បី​ជជែក​បញ្ហា​ខ្លះៗ​អំពី​រឿងនេះ ហើយ​លោក​បាន​ប្រាប់​ទៅ​នាយក​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កថា វា​ដល់ពេល​ហើយ​ដែល​ត្រូវតែ​ជួលជុល​ហ្វេ​ស​ប៊ុ​ក​ឡើងវិញ បន្ទាប់ពី​បណ្តាញ​សង្គម​ដ៏​មាន​ប្រជាប្រិយ​មួយ​នេះ​រីកចម្រើន​លឿន​ពេក រហូត​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​គ្រប់គ្រង​ទិន្នន័យ​របស់​ខ្លួនឯង​មិនបាន​។ រហូតមកដល់​ពេលនេះ​លោក Mark Zuckerberg មានទ្រព្យ​សម្បត្តិ​សរុប​ចំនួន 85 ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ bloomberg​។​

​លោក Mark Zuckerberg គឺជា​បិតា​ស្ថាបនិក​ក្រុមហ៊ុន Facebook​។ ហើយ​លោក​ក៏ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​មហាសេដ្ឋី​វ័យក្មេង​ផងដែរ ព្រោះ​លោក​ទទួលបាន​ប្រាក់ចំណូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី Facebook​។​​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...