កូរ៉េខាងជើង ៖ សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង កំពុងតែ​ចាប់ដៃ​ជាន់​ជើង ទង្វើរ​បែបនេះ​អាមេរិក​ត្រូវតែ​ប្រុងប្រយ័ត្ន​ទៅលើ​ជោគវាសនា​ខ្លួន​

1 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១៦​ឧសភា​នេះ បានប្រកាស​លុបចោល​កិច្ចពិភាក្សា​ជាន់ខ្ពស់​មួយ​ជាមួយ​កូរ៉េខាងត្បូង និង​កំពុង​ចោទ​ជា​សំណួរ​ចំពោះ​ការចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក​ដូ​ណា​ល់ ត្រាំ​នៅ​ខែមិថុនា​។ ការប្រកាស​របស់​កូរ៉េខាងជើង ស្របពេល​សមយុទ្ធ​យោធា​រួមគ្នា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​កំពុង​ធ្វើឡើង​នៅ​កូរ៉េខាងត្បូង​។ កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​នេះ​ជាការ​ញុះញង់​ដ៏​សាហាវ​និង​អាក្រក់​បំផុត​។​

​តាមរយៈ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​KCNA កូរ៉េខាងជើង​បាន​សង្ក​ត់​ធ្ងន់​ថា ឆន្ទៈ​និង​ឱកាស​ដែល​កូរ៉េខាងជើង​ផ្ដល់​ឲ្យ​សម្រាប់​ការចរចា​មាន​ដែន​កំណត់​។ សមយុទ្ធ​រវាង​ប្រទេស​សម្ព័ន្ធ​មិ​ត្ដ​ទាំងពីរ គឺជា​ការហាត់​សម​សម្រាប់​ការឈ្លានពាន និង​ការ​បង្កហេតុ​ដោយ​ចេតនា​នៅពេល​ទំនាក់ទំនង​អន្ដរ​កូរ៉េ​កំពុង​ល្អប្រសើរ​។ ដូច្នេះ​អាមេរិក​ត្រូវតែ​គិត​ឡើងវិញ​ឲ្យ​បាន​ទ្វេដង ពី​កិច្ចប្រជុំ​រវាង​កូរ៉េខាងជើង​និង​អាមេរិក​គ្រោង​ធ្វើឡើង​នៅ​សិង្ហ​បុរី​ថ្ងៃទី​១២​មិថុនា​។​

​ថ្លែង​នៅក្នុង​បទ​វិចារ​ណា​របស់ខ្លួន​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​KCNA បាន​ចោទប្រកាន់ថា សមយុទ្ធ​យោធា Max Thunder របស់​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង គឺជា​ការត្រៀម​លក្ខណៈ​ឈ្លានពាន​ទីក្រុង​ព្យុងយ៉ាង​ហើយ​ថា វា​គឺ​ជាការ​បង្ករឿង​ធ្វើឱ្យ​ល្អក់កករ​ដល់​ទំនាក់ទំនង​អន្តរ​កូរ៉េ ដែល​កំពុងមាន​ភាពប្រសើ​រ​ឡើង​។​

KCNA គូសបញ្ជាក់​ដូច្នេះ​ថា «​សមយុទ្ធ​យោធា​នេះ មាន​គោលដៅ​មកលើ​ពួកយើង និង​ជា​សកម្មភាព​បង្ករឿង​ធ្វើឱ្យ​ល្អក់កករ ក៏ដូចជា​ធ្វើឱ្យប៉ះពាល់​ដល់​ការវិវត្តន៍​នយោបាយ ក្នុង​ភាព​វិជ្ជមាន​នៅលើ​តំបន់​ឧបទ្វីប​កូរ៉េ​។ ដូច្នេះ​យើង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅតែពី​លុបចោល​កិច្ចប្រជុំ​កម្រិត​ខ្ពស់ ជាមួយ​កូរ៉េខាងត្បូង​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ​នេះ​...»​។​

​សមយុទ្ធ "Max Thunder 2018” ជា​លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​បំផុត មិន​ធ្លាប់មាន​ពីមុនមក រវាង​ប្រទេស​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ដែលមាន​រយៈពេល ២​សប្ដាហ៍ ហើយ​បានចាប់ផ្ដើម​កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​។ សមយុទ្ធ​នេះ​នឹងមាន​ការចូលរួម​ពី​យន្តហោះ​ចម្បាំង ១០០​គ្រឿង ដែល​ក្នុងនោះ រួមមាន យន្តហោះ​ចម្បាំង​ដែល​អាច​គេច​ចេញពី​ប្រព័ន្ធ​រ៉ា​ដា F-22 ចំនួន ៨​គ្រឿង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 មួយចំនួនទៀត​របស់​អាមេរិក និង​យន្តហោះ​ចម្បាំង F-15k របស់​កូរ៉េខាងត្បូង​។​

​គួរ​កត់សម្គាល់ថា សហរដ្ឋអាមេរិក​តែងតែ​ធ្វើ​សមយុទ្ធ​មុន​ចូល​តុ​ចរចា​ជាមួយ​កូរ៉េខាងជើង​។ មុន​កូរ៉េខាងជើង​ចូល​តុ​ចរចា​ជាមួយ​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក​គ្រោង​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ដែល​សមយុទ្ធ​នោះ កាន់តែ​ខិត​ទៅរក​កូរ៉េខាងជើង​។ នៅ​ទីបំផុត នៅពេលដែល​សមយុទ្ធរ​បស់​អាមេរិក​និង​កូរ៉េខាងត្បូង​កាន់តែ​ខិតជិត​មកដល់ កូរ៉េខាងជើង​ក៏បាន​ចូល​តុ​ចរចា​ជាមួយ​កូរ៉េខាងត្បូង​។ អ្នកវិភាគ​ភូមិសាស្ត្រ​ន​យោ​បាន​សហរដ្ឋអាមេរិក​ធ្លាប់បាន​និយាយថា ការប្រើ​សម្ពាធ​យោធា គឺជា​រឿង​មួយ​ដែល​សហរដ្ឋអាមេរិក​ធ្វើឡើង​ដើម្បី​យក​ប្រៀប​លើ​កូរ៉េខាងជើង និង​អាចធ្វើ​ឲ្យ​ប្រទេស​នេះ បាក់ស្បាត និង​បោះបង់​កម្មវិធី​ទាំងនោះ​ចោល​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2