• Giloba

ក្រុមហ៊ុន​អវកាស​ឥណ្ឌា​នឹង​ផលិត​យន្តហោះ​ចម្បាំង ៤០​គ្រឿង​បន្ថែមទៀត ដើម្បី​យកទៅ​បំពាក់​ជាមួយ​គ្រាប់​មី​ស៊ី​ល​ប្រា​ម៉ូ​ល្បឿន​លឿន

2 ខែ កន្លងទៅ DNT-NEWS

​​សារព័ត៌មាន​ស្ពុ​ត​និក​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៦ ឧសភា​នេះ​ថា ក្រុមហ៊ុន​អវកាស​ឥណ្ឌា Hindustan Aeronautics Ltd (HAL) បានផ្តល់​សំណើរ ក្នុង​ការផលិត​យន្តហោះ​ចម្បាំង Sukhoi-30MKI ចំនួន ៤០​គ្រឿង​បន្ថែមទៀត សម្រាប់​កងទ័ពអាកាស​ឥណ្ឌា ដែល​យន្តហោះ​ទាំងនេះ មានតម្លៃ​ធូរ​ថ្លៃ​ជាង​ប្រភេទ​យន្តហោះ​ចម្បាំង Rafale​។

​យន្តហោះ​ចម្បាំង Sukhoi-30 MKI ទាំងនេះ នឹង​ត្រូវគេ​យកទៅ​បំពាក់​ជាមួយនឹង​គ្រាប់​មី​ស៊ី​ល​ល្បឿន​លឿន​ប្រា​ម៉ូ​ស ដែល​បាញ់​ចេញពី​យន្តហោះ​ចម្បាំង​។ ក្រុមហ៊ុនHindustan Aeronautics Ltd ឬ​ហៅ​កាត់​ថា HAL បច្ចុប្បន្ននេះ​កំពុងតែ​បាន និង​ផលិត​ប្រភេទ​យន្តហោះ​ចម្បាំង Su-30 បាន​ចំនួន ២៣​គ្រឿង​ហើយ ក្នុងចំណោម​យន្តហោះ​ចំនួន ២២២​គ្រឿង ដែល​ក្រុម​ហ៊ុ​នេះ ត្រូវបាន​អនុ​ញ្ញា​ឲ្យ​ផលិត​សម្រាប់​ដាក់បញ្ចូល​ទៅក្នុង​មូលដ្ឋានទ័ព នៅក្នុង​ទីក្រុង Nshik នៃ​រដ្ឋ Maharashtra ប្រទេស​ឥណ្ឌា​។​

​លោក T Suvarna Raju ប្រធាន​ក្រុមហ៊ុន HAL បាន​និយាយថា យើង​នឹង​ផ្តល់នូវ​តម្លៃ​ដ៏​សមរម្យ​មួយ​។ ចាប់ពី​ឆ្នាំ ២០១០​មក យើង​បាន​ចែកចាយ​យន្តហោះ​ចម្បាំង Su-30 ដែលមាន​តម្លៃ ៦៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក រួចមកហើយ​។ ហើយ​យើង​ក៏​អាច​ផ្តល់នូវ​យន្តហោះ​ចម្បាំង​ចំនួន ៣​គ្រឿង​បន្ថែមទៀត ដែលមាន​តម្លៃ​ដូចគ្នានេះដែរ​។​

​លោក Raju បាន​បន្ថែមថា ក្រុមហ៊ុន HAL បាន​ទាញយក​បច្ចេកវិទ្យា​សម្រាប់​ការសាងសង់ និង​ការគាំទ្រ​ទៅលើ​យន្តហោះ​ចម្បាំង Su-30​។ ឥឡូវនេះ គោលបំណង​នេះ គឺ​ដើម្បី​បង្កើត​នូវ​ប្រភេទ​យន្តហោះ​ចម្បាំង​បី​ប្រភេទ ឲ្យ​មាន​តម្លៃថោក និង​រហ័ស​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។​

​កាលពី​ខែធ្នូ​ឆ្នាំមុន ក្រសួងការពារជាតិ​ឥណ្ឌា​បាន​ធានា​ដល់​ក្រុមហ៊ុន HAL ថា ការផលិត​នៅ​ទីក្រុង Nashik នឹង​បន្តធ្វើ បើទោះបីជា​ការសន្និដ្ឋាន​អំពី​សកម្មភាព​ផលិត​យន្តហោះ​ចម្បាំង Su-MKI យ៉ាងណាក៏ដោយ​។​

​លោក Subhash Bhamre រដ្ឋមន្ត្រី​ខាង​ការពារជាតិ​ឥណ្ឌា​បាន​និយាយ នៅក្នុង​កិច្ចប្រជុំ​នៃ​ភាពជា​ដៃគូ​នៅក្នុង​ទីក្រុង​ណា​ស៊ី​កថា ក្រុមហ៊ុន HAL មាន​ទីកន្លែង​ស្តុក​លំដាប់​ពិភពលោក ហើយក៏​មានការ​ដាក់បញ្ចូល​គ្រាប់​មី​ស៊ី​ល​ប្រា​ម៉ូ​ស ទៅលើ​យន្តហោះ​ចម្បាំង Su-30MKI ចំនួន ៤០​គ្រឿង​បន្ថែមទៀត​។

​ការងារ​នេះ​បាននិងកំពុង​ធ្វើ​សមាហរណកម្ម​បន្ត​លើ​មី​ស៊ី​ល BrahMos ដែល​នឹង​ត្រូវដាក់​ទៅលើ​យន្តហោះ Su-30MKI ចំនួន ៤០​គ្រឿង​នៅ​ទីក្រុង Nashik ប៉ុន្តែ​ប្រធាន​ក្រុម HAL លោក Raju ជឿជាក់ថា ជំនួស​ឱ្យ​ការអភិវឌ្ឍ​យន្តហោះ​ចម្បាំង​ចាស់ ដែលមាន​អាយុកាល​ដ៏​យូ​អង្វែង​នេះ ការបង្កើតឡើង​នូវ​យន្តហោះ​ចម្បាំង​ស៊េរី​ថ្មី​បី​ប្រភេទ នៃ​ប្រភេទ​យន្តហោះ Sukhoi គឺជា​រឿង​ដ៏​ប្រសើរ​បំផុត ខណៈដែល​យន្តហោះ​ទាំងនេះ មាន​សមត្ថភាព​អាច​បំពាក់​គ្រាប់​មី​ស៊ីម​ប្រា​ម៉ូ​សបាន​។​

​កងទ័ពអាកាស​ឥណ្ឌា​នាពេល​បច្ចុប្បន្ននេះ កំពុងតែ​ប្រឈមមុខ​ទៅនឹង​កង្វះ​យន្តហោះ​ចម្បាំង​សម្រាប់​អង្គភាព​ចំនួន ៨ ។ ក្នុងនោះ​មួយអង្គ​ភាព ត្រូវការ​យន្តហោះ​ចំនួន ១៨ ទៅ​២០​គ្រឿង ដោយសារតែ​យន្តហោះ​ប្រភេទ MiG មាន​វ័យ​ចំណាស់​ពេក​។ ឥណ្ឌា​ក៏មាន​មហិច្ឆតា​ចង់បាន​យន្តហោះ​ចម្បាំង​សម្រាប់​ដាក់បញ្ចូល​ទៅក្នុង​អង្គភាព​ចំនួន ៤២ នៅ​ឆ្នាំ​២០២៧ ដល់​២០៣២ ដើម្បី​មាន​សមត្ថភាព​អាច​ទល់​ទល់​ជាមួយ​ចិន និង​ប៉ា​គី​ស្ថាន​បាន​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...