រថយន្ត ប្រធានាធិបតី​រុស្ស៊ី លោកពូ​ទីន មានតម្លៃ​ទាប​ជាង​រថយន្ត​សេដ្ឋី​នៅ​ស្រុក​ខ្មែរ​យើង​ផង !

1 សប្ដាហ៍ កន្លងទៅ សម្បត្តិ

​កាលពីពេល​កន្លងទៅនេះ ប្រធានាធិបតី​រុស្ស៊ី លោកពូ​ទីន បាន ស្បថ​ចូលកាន់ តំណែង ប្រធានាធិបតី​រុស្ស៊ី​អាណត្តិ​ទី​៤ ក្រោយពេល​លោក​ទទួលបាន ការគាំទ្រ ខ្ពស់​ពី​ពលរដ្ឋ រុស្ស៊ី​នៅក្នុង​ការបោះឆ្នោត កន្លងមក​។

​នៅថ្ងៃនោះ​ដែរ​គេ​ឃើញ​វត្តមាន​របស់លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​បាន​ជិះ​តាម​រថយន្ត​ប្រណីត​ម៉ាក Kortezh ជាជាង​រថយន្ត​ពាស​ដែក​ប្រណីត​របស់​អាល្លឺម៉ង់ Mercedes S600 Pullman ដើម្បី​ឆ្ពោះ​មកកាន់​ព្រឹទ្ធសភា​នៅក្នុង​វិមាន​ក្រឹម​ឡាំង​។​

​រថយន្ត Kortezh មានមុខ​កាច​មិន​ចាញ់ Mercedes ប៉ុន្មាន​ទេ ជាមួយ​ចង្កៀង​មុខ​រាង​ចតុកោណកែង​យ៉ាង​សង្ហា និង​កញ្ចក់​ការពារ​គ្រាប់​។​ជាមួយគ្នា​ដែរ រថយន្ត​ម៉ាក​នេះ​ក៏​នឹងត្រូវ​ផលិត​ជា​កំណែ​សម្រាប់​ប្រជាជន​ធម្មតា​ផងដែរ ក្នុងតម្លៃ​ខ្ទង់​ពី​៩៥ ៥០០ ទៅ ១១១ ៥០០ ដុល្លារ ដោយសារ​វា​ជា​ផលិតផល​ក្នុងស្រុក​។ ទោះយ៉ាងណា​ក៏ដោយ វា​នឹងត្រូវ​ផលិត​ក្នុង​ចំនួន​ប្រមាណ ២០០ ទៅ ៤០០ គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។​ចំពោះតម្លៃនៃរថយន្តខាងលើនេះពិតជាមិនគួរឲ្យជឿសោះថា វាទាបជាងរថយន្តសេដ្ឋីៗនៅកម្ពុជាដែលមានតម្លៃចាប់ពី២២ម៉ឺនដុល្លារ រហូតដល់ខ្ទង់លានក៏មានដេរ ។

​គួរ​រម្លឹក​ដែរ​ថា ការផ្លាស់ប្តូរ​នូវ​រថយន្ត​ថ្មី​នេះ​គឺធ្វើឡើង​បន្ទាប់ពី​រថយន្ត​ផ្លូវការ​របស់​ប្រធានាធិបតី​រុស្សី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ក្នុង​រដ្ឋធានី​មូ​ស្គូ ដែល​បណ្ដាល​ឲ្យ​អ្នក​បើកឡាន​ជំនិត​របស់​ប្រធានាធិបតី​រុស្សី បាត់បង់​ជីវិត​។​តៃកុង​ឡាន​សំណព្វចិត្ត​របស់​ប្រធានាធិបតី​រុស្សី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បាត់​បង់ជីវិត ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ប្រធានាធិបតី​ម៉ាក BMW និង​រថយន្ត​អ្នកដំណើរ​ផ្សេងទៀត​។ បើតាម​វីដេអូ​ដែល​ថត​បាន រថយន្ត​ប្រធានាធិបតី​រុស្សី កំពុងតែ​បើក​លើ​វិថី Kutuzovsky ក្នុង​រដ្ឋធានី​មូ​ស្គូ នៅពេលដែល​រថយន្ត Mercedes មួយទៀត ដែល​រត់​ក្នុងទិសដៅ​ផ្សេងគ្នា បើក​មក​បុក​រថយន្ត​ប្រធានាធិបតី​តែម្ដង​។

​ជា​សំណាងល្អ លោក​ប្រធានាធិបតី ពូ​ទីន មិនបាន​ជិះ​ក្នុង​ឡាន​នោះទេ​។ ចំណែកឯ​អ្នក​បើកឡាន​ប្រធានាធិបតី ដែលមាន​បទពិសោធ​បើកបរ​ជាង​៤០​ឆ្នាំ​មកហើយ​នោះ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ បើទោះជា​ក្រុមគ្រូពេទ្យ​ទៅដល់​ក៏ដោយ​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2