ខែល​ការពារ​រុស្ស៊ី​ខ្លាំង​កម្រិតណា បើ​អ៊ីស្រាអែល​វាយប្រហារ​ទៅលើ​របប​អាសាដ ហាក់ដូចជា​មិន​លឺថា ខែល​រុស្ស៊ី​ការពារ​បាន​បន្តិច​សោះ​?

1 សប្ដាហ៍ កន្លងទៅ DNT-NEWS

​ថ្មីៗ​នេះ អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ទៅ​មូលដ្ឋានទ័ព​ស៊ី​រី ដែល​បាន​ផ្តាច់ជីវិត​យុទ្ធជន​ជាច្រើន​នាក់ និង​បាន​កម្ទេច​ប្រព័ន្ធ​ការពារ​ដែនអាកាស​រុស្ស៊ី​ប្រចាំ​នៅក្នុង​ប្រទេស​ស៊ី​រី​ជាច្រើន​ផងដែរ​។ ទាក់ទង​នឹង​ការវាយប្រហារ​ទាំង​កម្រោល​របស់​អ៊ីស្រាអែល​នេះ ត្រូវបាន​គេ​លើក​ជា​ចម្ងល់​ថា តើ​ឧបករណ៍​យោធា​ការពារ​ដែនអាកាស​រុស្ស៊ី​មាន​កម្លាំង​ខ្លាំង​ប៉ុណ្ណា​។

​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​តម្រង់​គោលដៅ​ទៅរក​មូលដ្ឋានទ័ព​អ៊ីរ៉ង់ ដើម្បី​ជាការ​សងសឹក​ទៅនឹង​ការវាយប្រហារ​របស់​អ៊ីរ៉ង់ ដែល​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ចំនួន​ជាង ២០​គ្រាប់​ចូល​តំបន់​ឈរជើង​អ៊ីស្រាអែល នៅ​តំបន់ Golan Height​។ ការវាយប្រហារ​របស់​អ៊ីស្រាអែល​ទៅលើ​ប្រទេស​ស៊ី​រី​នេះ មិន​ត្រឹមតែ​បាន​កម្ទេច​មូលដ្ឋានទ័ព​អ៊ីរ៉ង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​កម្ទេច​ខែល​ការពារ​មី​ស៊ី​ល​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​នេះ​ផងដែរ​។ អ៊ីស្រាអែល​បានចេញ​វីដេអូ ដែល​បាន​បង្ហាញថា ខែល​ការពារ​មី​ស៊ី​ល​របស់​រុស្ស៊ី ត្រូវបាន​អ៊ីស្រាអែល​បាញ់​កម្ទេច​។​

​ថ្លែង​ទៅកាន់​ទូរទស្សន៍​រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ លោក Aytech Bizhev ដែលជា​អតីត​អគ្គមេបញ្ជាការ​រង​នៃ​កងទ័ពអាកាស​រុស្ស៊ី បាន​ការពារ​ប្រព័ន្ធ​នេះ ដោយបាន​ច្រានចោល​នូវ​ការចោទប្រកាន់ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​ទាំង​នេះ ត្រូវបាន​បំផ្លាញ​។ លោក​ថា ប្រព័ន្ធ​មី​ស៊ី​ល​ទាំងនេះ មិន​ត្រូវបាន​បំផ្លាញ​ដូច​ការលើកឡើង​ដោយ​អ៊ីស្រាអែល​នោះទេ វា​ធ្វើការ​ជាធម្មតា​ទេ​។​

​លោក​បាន​ប្រាប់​សារព័ត៌មាន RT ថា «​នៅពេលដែល​សមរភូមិ​ត្រៀមប្រយុទ្ធ​រួចរាល់ វា​ធ្វើការ​តាមដាន​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​បញ្ចេញ​ប្រតិកម្ម​ទៅនឹង​យន្តហោះ​ចម្បាំង​របស់​សត្រូវ​យ៉ាង​លឿន​។ វា​នឹង​បាញ់​ទម្លាក់​គ្រាប់​មី​ស៊ី​ល ឬ​យន្តហោះ​ចម្បាំង​ទាំងនោះ​ជាមួយ​កាណុង និង​គ្រាប់​មី​ស៊ី​ល​រប​ស់វា​»​។​

​ទីក្រុង​ម៉ូស្គូ​បាន​សរសើរ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​ខ្លួន ដែល​ខ្លួន​បានដាក់​តម្លើង​នៅក្នុង​ប្រទេស​ស៊ី​រី ហើយ​មន្ត្រី​រុស្ស៊ី​បាន​លើកឡើងថា ប្រព័ន្ធ​របស់​ពួកគេ​អាច​បាញ់​ទម្លាក់​រាល់​គ្រាប់​មី​ស៊ី​ល ឬ​យន្តហោះ​ចម្បាំង​ទាំងឡាយ​របស់​អាមេរិក ដែល​ហោះចូល​ទឹកដី​ស៊ី​រី​។ ទោះបីជា​មន្ត្រី​រុស្ស៊ី​បាន​អួត​អំពី​គ្រាប់​មី​ស៊ី​ល​របស់ខ្លួន​បែបនេះ​ក៏ដោយ កាលពីពេល​កន្លងទៅ សហរដ្ឋអាមេរិក​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​ចំនួន​ជាង ១០០​គ្រាប់​ចូលទៅ​ក្នុងប្រទេស​ស៊ី​រី ខែល​ការពារ​អាសាដ ចាប់​បានតែ ៧១​គ្រាប់​ប៉ុណ្ណោះ ក្នុងចំណោម ១០៣​គ្រាប់​។ នេះ​បញ្ជាក់ថា ខែល​ការពារ​នេះ នៅមានកម្រិត​នៅឡើយ បើ​ធៀប​ទៅនឹង​គ្រាប់​មី​ស៊ី​ល​ដែល​អាមេរិក​បាញ់​ចូល​ទឹកដី​ស៊ី​រី​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ថ្មិៗ​នេះ រុស្ស៊ី​ទើបបាន​ដាក់ពង្រាយ​ខែល​ការពារ​មី​ស៊ី​ល S-400 របស់ខ្លួន​ចូលទៅ​កាន់​ទឹកដី​ស៊ី​រី​បន្ថែមទៀត ដែល​មី​ស៊ី​ល​នេះ​អាច​ខុសពី​មី​ស៊ី​ល​មុនៗ​។ យ៉ាងណាមិញ រុស្ស៊ី​បាន​ត្រឹម​ព្រមាន និង​ប្រកាស​ប្រុស​ជើងការ ទៅនឹង​ការវាយប្រហារ​របស់​ស​ហ​រដ្ឋ​អាមេរិក​ទៅលើ​រុស្ស៊ី​។ ធាតុពិត ការប្រកាស​ប្រុង​ជើងការ​នេះ មិនបាន​ធ្វើការ​ឆ្លើយតប​វិញ​នោះទេ​។ អ្នកវិភាគ​មួយចំនួន​លើកឡើងថា ការមិន​ហ៊ាន​វាយបក​នេះ គឺជា​សញ្ញា​មួយ​ដែល​បង្ហាញថា រុស្ស៊ី​ចាញ់​ប្រៀប​សហរដ្ឋអាមេរិក និង​កំពុងតែ​បាត់​ឥទ្ធិពល ក្នុង​ការជួយ​សម្ព័ន្ធមិត្ត​របស់ខ្លួន​។ ប្រការនេះ ក៏​អាចធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​បាត់​ទំនុកចិត្ត​ជាមួយ​រុស្ស៊ី ហើយ​កាន់តែ​បាត់​ស្បាត​ជាមួយ​អាមេរិក​កាន់តែខ្លាំង​។​

​សារព័ត៌មាន CSIS បាន​រាយការណ៍​ថា ក្នុងអំឡុង​សង្គ្រាមត្រជាក់​សហភាពសូវៀត​បាន​វិនិយោគ​យ៉ាងច្រើន ក្នុង​ប្រព័ន្ធ​ការពារ​អាកាស​របស់ខ្លួន​។ ជា​លទ្ធផល រុស្ស៊ី​ឥឡូវនេះ មាន​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​មី​ស៊ី​ល​ទំនើប​បំផុត នៅលើ​ពិភពលោក​។ ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​រុស្ស៊ី ក៏​ត្រូវបាន​រីកដុះដាល​ផងដែរ ហើយ​បច្ចុប្បន្នកំពុង​ប្រើប្រាស់​ដោយ​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2