• Giloba

តើ​កូរ៉េខាងជើង អាច​នឹង​បោះបង់​បោះបង់​នុយក្លេអ៊ែរ​ដែរ​ឫ​ទេ ? តើ​សហរដ្ឋអាមេរិក​អាច​គោរព​កិច្ចសន្យា​របស់ខ្លួន​ដែរ​ឫ​យ៉ាងណា ?

2 ខែ កន្លងទៅ ណូ​រ៉ា

​កាលពីពេល​ម្សិលមិញ​នេះ កូរ៉េខាងជើង បាន​លុបចោល​កិច្ចចរចា​ជាន់ខ្ពស់​មួយ​ជាមួយ​កូរ៉េខាងត្បូង និង​គំរាមកំហែង​លុបចោល​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ នៅ​ខែក្រោយ រវាង​លោក​ប្រធានាធិបតី Donald Trump នឹង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ដោយសារ​ការធ្វើ​សមយុទ្ធ​យោធា​របស់​ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​វ៉ាស៊ីនតោន ។ ទីក្រុង​ព្យុងយ៉ាង​មើលឃើញថា​ជា ការ​សមយុទ្ធ​កម្លាំង​ទាំងនេះ​ជា​សកម្មភាព​ហាត់​សម​ឈ្លានពាន​កូរ៉េខាងជើង ។​

​ថ្លែង​នៅក្នុង​បទ​វិចារ​ណា​របស់ខ្លួន​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​KCNA បាន​ចោទប្រកាន់ថា សមយុទ្ធ​យោធា Max Thunder របស់​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង គឺជា​ការត្រៀម​លក្ខណៈ​ឈ្លានពាន​ទីក្រុង​ព្យុងយ៉ាង​ហើយ​ថា វា​គឺ​ជាការ​បង្ករឿង​ធ្វើឱ្យ​ល្អក់កករ​ដល់​ទំនាក់ទំនង​អន្តរ​កូរ៉េ ដែល​កំពុងមាន​ភាពប្រសើ​រ​ឡើង​។​

KCNA គូសបញ្ជាក់​ដូច្នេះ​ថា «​សមយុទ្ធ​យោធា​នេះ មាន​គោលដៅ​មកលើ​ពួកយើង និង​ជា​សកម្មភាព​បង្ករឿង​ធ្វើឱ្យ​ល្អក់កករ ក៏ដូចជា​ធ្វើឱ្យប៉ះពាល់​ដល់​ការវិវត្តន៍​នយោបាយ ក្នុង​ភាព​វិជ្ជមាន​នៅលើ​តំបន់​ឧបទ្វីប​កូរ៉េ​។ ដូច្នេះ​យើង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅតែពី​លុបចោល​កិច្ចប្រជុំ​កម្រិត​ខ្ពស់ ជាមួយ​កូរ៉េខាងត្បូង​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ​នេះ​...»​។​

​ថ្មីៗ​នេះដែរ​ស្ថានភាព​ហាក់ដូចជា​កំពុង​ត្រឡប់​ទៅរក​ភាព​តានតឹង​វិញ ក្រោយ​កូរ៉េខាងជើង​ព្រមាន​ថា ខ្លួន​នឹង​ពិចារណា​ឡើងវិញ​លើ​ការរៀបចំ ជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បើសិនជា​ទីក្រុង​វ៉ាស៊ីនតោន នៅតែ​បង្ខំ​ដដែល​ជា​ដដែល​ឱ្យ​ខ្លួន​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​នោះ​។​

​គួរ​រម្លឹក​ដែរ​ថា​កន្លងមកនេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក Mike Pompeo ធ្លាប់បាន​សន្យាថា អាមេរិក​នឹង​ធានា​សន្តិសុខ​ឲ្យ​របប​ដឹកនាំ​កូរ៉េខាងជើង បើ​សម្រេចចិត្ត​រំសាយ​នុយក្លេអ៊ែរ​នោះ​។ អាមេរិក​ក៏​នឹង​ជំរុញ​អ្នកវិនិយោគ​របស់ខ្លួន​ឲ្យ​ទៅរក​ស៊ី​នៅ​កូរ៉េខាងជើង ឬក៏​អាច​ឈានដល់​លើកលែង​ទណ្ឌកម្ម​ថែមទៀត ក្នុងករណី​កូរ៉េខាងជើង​ធ្វើ​បែប​នោះ​មែន​។​លោក Pompeo បាន​និយាយ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Fox News នៅ​ថ្ងៃទី​១៣ ខែឧសភា ថា វិស័យ​ឯកជន​របស់​អាមេរិក​នឹង​ហូរ​ចូល​កូរ៉េខាងជើង​ដើម្បី​ស្ថាបនា​ប្រព័ន្ធ​ថាមពល ព្រោះ​កូរ៉េខាងជើង​ត្រូវការ​អគ្គិសនី​ខ្លាំង​។ ក្រៅពីនេះ អាមេរិក​នឹង​ជួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និង​ដោះស្រាយ​តម្រូវការ​មូលដ្ឋាន​រប​ស់​ប្រជាជន​កូរ៉េខាងជើង​ដើម្បី​ឲ្យ​ពួកគេ​មាន​សាច់​បរិភោគ និង​រស់នៅ​ជាមួយ​ជីវិត​ល្អប្រសើរ​។

យ៉ាងណាមិញ ប្រមុខ​ការទូត​អាមេរិក​រូបនេះ​ក៏​បញ្ជាក់​ច្បាស់​ថា ការជួយ​ទាំងនេះ​មិនមែន​យកលុយ​ប្រជាជន​អាមេរិក​ឡើយ តែ​រដ្ឋាភិបាល​អាមេរិក​នឹង​ជំរុញ​អ្នកវិនិយោគ និង​សហគ្រិន​អាមេរិក​ឲ្យ​ទៅ​បណ្ដាក់ទុន​នៅ​កូរ៉េខាងជើង​។ បើ​ក្នុងករណី​កូរ៉េខាងជើង​ធ្វើតាម​អាមេរិក គឺ​ត្រូវ​បោះបង់​នុយក្លេអ៊ែរ​ទាំងស្រុង មិន​ត្រឡប់​ទៅ​អភិវឌ្ឍ​ម្ដងទៀត និង​អនុញ្ញាត​ឲ្យ​មានការ​ត្រួតពិនិត្យ​ផង​នោះ អាមេរិក​ក៏​អាច​លើកលែង​ទណ្ឌកម្ម​ដើម្បី​អនុញ្ញាត​ឲ្យ​ជនជាតិ​អាម​រិ​ក​ទៅធ្វើ​ជំនួញ​នៅ​ទឹកដី​កូរ៉េខាងជើង​ផង​។ ប៉ុន្តែ​ស្ថាន​ការ​ណ៏​បាន​ផ្លាស់ប្តូ​រហើយ សហរដ្ឋអាមេរិក​តែងតែ​ធ្វើ​សមយុទ្ធ​មុន​ចូល​តុ​ចរចា​ជាមួយ​កូរ៉េខាងជើង​។ មុន​កូរ៉េខាងជើង​ចូល​តុ​ចរចា​ជាមួយ​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក​គ្រោង​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ដែល​សមយុទ្ធ​នោះ កាន់តែ​ខិត​ទៅរក​កូរ៉េខាងជើង​។ នៅ​ទីបំផុត នៅពេលដែល​សមយុទ្ធរ​បស់​អាមេរិក​និង​កូរ៉េខាងត្បូង​កាន់តែ​ខិតជិត​មកដល់ កូរ៉េខាងជើង​ក៏បាន​ចូល​តុ​ចរចា​ជាមួយ​កូរ៉េខាងត្បូង​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...