កងទ័ពជើងទឹក​អាមេរិក​នៅតែ​ប្រុង​ជើងការ​ជានិច្ច ក្រោយ​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បើទោះបីជា​កងទ័ព​អ៊ីរ៉ង់​មិនមាន​សកម្មភាព​អ្វី​ក៏ដោយ​

1 សប្ដាហ៍ កន្លងទៅ DNT-NEWS

​សារព័ត៌មាន​ស្ពុ​ត​និក បាន​ផ្សាយ​នៅ​ថ្ងៃទី​១៦ ឧសភា​នេះ​ថា មេបញ្ជាការ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​បាន​និយាយថា ពួកគេ​នៅតែ​ប្រុង​ជើងការ និង​តាមដាន​មើល​លើ​សកម្មភាព​នៃ​កងទ័ព​អ៊ីរ៉ង់​ជានិច្ច ក្រែង​មានការ​បង្កហេតុ​ណាមួយ​កើតមានឡើង​ជាយថាហេតុ​។ ការតាមដាន​នេះ គឺធ្វើឡើង​ក្រោយ​ពេលដែល​លោក​ត្រាំ​បានប្រកាស​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ John Richardson មេបញ្ជាការ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​បាន​និយាយថា កងទ័ពជើងទឹក​រប​ស់​ខ្លួន កំពុងតែធ្វើការ​ឃ្លាំមើល​យ៉ាង​ខ្ជាប់ខ្ជួន​ទៅលើ​សកម្មភាព​របស់​អ៊ីរ៉ង់ នៅក្នុង​ឈូង​សមុទ្រ​ព័​ក្ស ក្រោយ​ពេលដែល​ការដកខ្លួន​ចេញ​របស់​ទីក្រុង​វ៉ាស៊ីនតោន ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។​

​លោក​បាន​ច​ង្អុ​រ​បង្ហាញថា «​វា​គឺ​រយៈពេល​មិនមាន​ភាពច្បាស់លាស់​ទេ​ឥឡូវនេះ ដែល​ពិភពលោក​នឹងធ្វើ​ការឆ្លើយតប​ចំពោះ​ការអភិវឌ្ឍ​ថ្មី​ចុងក្រោយ​។ យើង​នៅតែ​ត្រៀម​ជើង​ព្រួល មានន័យថា យើង​ត្រូវ​មានការ​ប្រុង​ប្រ័​ត្ន​ជាង​សព្វដង ក្រែង​មានការ​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ​។ លោក Richardson បាន​កត់សម្គាល់ថា មិនមាន​សកម្មភាព​បង្កហេតុ​ពី​សំណាក់​អ៊ីរ៉ង់​នៅឡើយ​ទេ​»​។ ក្រៅពី​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​៨ ឧសភា ក៏បាន​សន្យាថា​នឹងដាក់​ទណ្ឌកម្ម​បន្ថែមទៀត ទៅលើ​អ៊ីរ៉ង់​ផងដែរ​។​

​កាលពី​ខែមីនា លោក William Urban អ្នកនាំពាក្យ​បញ្ជាការ​កណ្តាល​កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក​បាន​គូសបញ្ជាក់ថា មិនមាន​សកម្មភាព​អស​វត្ថិ​ភាព និង​វិជ្ជាជីវ ដែល​ធ្វើឡើង​ដោយ​កងទ័ព​អ៊ីរ៉ង់ នៅក្នុង​ឈូង​សមុទ្រ​ព័​ក្ស ដែល​ទង្វើ​បង្កហេតុ​របស់​អ៊ីរ៉ង់ ត្រូវបាន​គេង​បញ្ឈប់​រួចហើយ​។​

​លោក Urban បាន​និយាយថា «​វា​ហាក់បីដូចជា​ពួកគេ​បានធ្វើការ​សម្រេចចិត្ត​យ៉ាងពិត​ប្រាកដ ដើម្បី​ផ្តល់ឱ្យ​យើង​នូវ​ទីធ្លា​បន្ថែមទៀត​។ នោះ​គឺជា​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​ពួកគេ ។ លោក​បាន​រំឭកថា កាលពីមុន​ជនជាតិ​អ៊ីរ៉ង់​ធ្លាប់​បានរៀបចំ​វិធីសាស្ត្រ ដែល​ធ្វើដំណើរ​សម្តៅ​មករក​យើង​ក្នុង​ល្បឿន​យ៉ាង​លឿន​។ នាវា​ទាំងនោះ​ត្រូវបាន​គេ​មើលឃើញថា ជាការ​បង្កហេតុ និង​ជា​ហានិភ័យ​យ៉ាងខ្លាំង​។ បើទោះបីជា​យ៉ាងណាក៏ដោយ អ៊ីរ៉ង់​ធ្លាប់បាន​គម្រាមថា ខ្លួន​នឹងធ្វើ​ការឆ្លើយតប​ទៅនឹង​សកម្មភាព​របស់​សហរ​ដ្ឋ​អាមេរិក បើសិនជា​អាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​។ ការដកខ្លួន​ចេញពី​កិច្ច​ព្រម​ព្រ​ង​នុយក្លេអ៊ែ​នេះ គឺជា​ការប្រកាសសង្គ្រាម​ជាមួយ​ខ្លួន​។

​សូម​ចំណាំ​ថា សហភាព​អឺរ៉ុប​និង​ប្រទេស P5 + 1 រួមមាន​ប្រទេស​ចិន អាល្លឺម៉ង់ អង់គ្លេស អាមេរិកាំង បារាំង និង រុស្ស៊ី បាន​ចុះហត្ថលេខា​លើ​ផែ​ក​ការ​សកម្មភាព​រួម​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ នៅ​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៥ ។ កិច្ចព្រមព្រៀង​ធ្វើឡើង ដើម្បី​ទប់ស្កាត់​ទៅនឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ហើយក៏​ជា​ថ្នូរ​ដើម្បី​ប្រឆាំង​ទៅនឹង​ការដាក់ទណ្ឌកម្ម​អ៊ីរ៉ង់​ផងដែរ​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2