• Giloba

អា​ហ្វ​ហ្កា​នី​ស្ថាន បើក​ប្រតិបត្តិការ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ ផ្តាច់ជីវិត​ក្រុម​ភេរវ​ករ​រាប់រយ​នាក់ ក្នុង​រយៈពេល​ដ៏​ខ្លី​

2 ខែ កន្លងទៅ DNT-NEWS

​គិត​ចាប់ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​កក្រើក​មេឃ នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ពីថ្ងៃ​អង្គារ​មកដល់​ថ្ងៃនេះ ចំនួន​ក្រុម​ភេ​រករ​បាន​ស្លាប់​ចំនួន​ជាង ៣០០​នាក់​ហើយ បន្ទាប់ពី​កងកម្លាំង​អា​ហ្វ​ហ្កា​នី​ស្ថាន​បាន​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ប្រឆាំង​ទៅនឹង​ក្រុម​ភេរ​វករ​។​

​ការ​វាយ​ប្រយុទ្ធ​គ្នា​កក្រើក​មេឃ​កក្រើក​ដី​នេះ បាននិងកំពុង​ធ្វើឡើង​នៅក្នុង​នៅ​ខេត្ត​ហ្វា​រ៉ា ភាគ​ខាងលិច​នៃ​ប្រទេស​អា​ហ្វ​ហ្ក​នី​ស្ថាន​។

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ តូ​ឡូ បាន​ផ្សាយ​ថា ក្រុម​ចលនា​តា​លី​បង់​បាន​ចាប់​ផ្តើ​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ ទៅលើ​ទីក្រុង​នៃ​ខេត្ត​ហ្វា​រ៉ា កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។ ក្រោយមក​ក្រុម​នេះ ត្រូវបាន​រុញច្រាន​ឲ្យ​ដក​ថ​កដោយ​ក្រុម​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្កា​នី​ស្ថាន​វិញ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ ក្រុម​ចលនា​នេះ បានធ្វើ​ការតបត​វិញ ដោយបាន​បាញ់​គ្រាប់កាំភ្លើង​កាណុង​ធំ ផ្តក់​ដាក់គ្នា​ទៅវិញទៅមក ទម្រាំ​តែ​ពួកគេ​បាន​ដកថយ​។​

​លោក Abdul Basir Salangi អភិបាលខេត្ត​នេះ បាន​និយាយថា ក្រុម​ចលនា​តា​លី​បង់​ជាង ១​ពាន់​នាក់​បានធ្វើការ​វាយប្រហា​រ​ទៅលើ​ស្រុក ហ្វា​រ៉ា​កាលពី​ថ្ងៃ​អង្គារ ហើយ​បាន​ផ្តាច់ជីវិត​ទាហាន ១៥​នាក់ ប៉ូលីស ១០​នាក់ និង​ជន​ស៊ីវិល​ចំនួន ៥​នាក់​។ ក្រោយមក កងកម្លាំង​ក៏បាន​ធ្វើការ​វាយបក​ទ្រង់ទ្រាយ​ធំ​តែម្តង​។​

​ទោះបី​ជាមាន​សេចក្តីរាយការណ៍​ថា ក្រុម​នេះ​បាន​បាត់បង់​អាយុជីវិត​ជាង ៣០០​នាក់​ក៏ដោយ ក៏​ក្រុម​នេះ​នៅ​មិនទាន់​បញ្ចេញ​តួលេខ​ជា​ផ្លូវការ​នៅឡើយ​ទេ​។ យ៉ាងណាក៏ដោយ នៅក្នុង​ខេត្ត​ដែល​កំពុង​វាយ​ប្រយុទ្ធ​គ្នា​នេះ មាន​ចំនួន​ក្រុម​សកម្មប្រយុទ្ធ​ជាច្រើន​ដែល​ស្ថិតនៅ​ទីនោះ​។​

​សូម​រំឭកថា កាលពី​ចុងខែ​មេសា ក្រុម​តា​លី​បង់​បាន​បើក​ការវាយប្រហារ​ចំនួន​ជាង ២.៧០០​ដង​។ ក្រុម​នេះ បដិសេធ​មិន​ឲ្យ​ប្រធានាធិបតី Ashraf Ghani ចូលរួម​នៅក្នុង​ការបោះឆ្នោត​នោះទេ​។ ក្រុម​តា​លី​បង់​ជម្រុញ​ឲ្យ​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​ច្រានចោល​នូវ​ការបោះឆ្នោត ដោយ​និយាយថា ប្រទេស​នេះ ស្ថិតនៅក្រោម​ការ​គ្រង​គ្រង​របស់​បរទេស​។ សព្វថ្ងៃនេះ អា​ហ្វ​ហ្កា​នី​ស្ថាន​គឺជា​ប្រទេសមួយ​ដែល​ស្ថិតនៅក្នុង​ភាព​វឹ​វរ ដោយសារតែ​ប្រទេស​នេះ មាន​សង្គ្រាម​មិនចេះចប់ មិនចេះហើយ​។ ក្រុម​តា​លី​បង់ និង​ក្រុម​ភេរ​ករ​ជាច្រើន​កំពុង​តែមាន​វត្តមាន​ក្នុងការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...