កំហឹង​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន បានចាប់ផ្តើម​ឆេះ​កាន់តែខ្លាំង​ហើយ ពេលនេះ​.......

6 ថ្ងៃ កន្លងទៅ វុត្ថា

​បន្ទាប់ពី​ទាហាន​អ៊ីស្រាអែល​បានសម្លាប់ ក្រុមបាតុករ​ប៉ា​ឡេ​ស្ទី​ន​ចំនួន​៥៥​នាក់ និង​២៩០០​នាក់​បាន​រងរបួស នៅ​ព្រំដែន Gaza កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​ឧសភា​ឆ្នាំ​២០១៨​។ ជម្លោះ​បង្ហូរឈាម​នេះ បាន​ផ្ទុះឡើង​នៅពេល​ក្រុមបាតុករ​ប៉ា​ឡេ​ស្ទី​ន រាប់ពាន់នាក់​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ការ តាំង​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​យេ​រូ​សា​ឡឹម​។​

​សកម្មភាព​របស់​អី​ុ​ស្រា​អែល​បានធ្វើ​ឲ្យ​ប្រទេស​មួយចំនួន​បានសម្រេច ដក​ស្ថាន ទូត​ចេញពី​ប្រទេស​អី​ុ​ស្រា​អែល ដើម្បី ប្រឆាំង ។​កន្លងមក​ទួរគី និង អាហ្វ្រិក​ខាង ត្បូង​បានប្រកាស ដក​មន្ត្រី​ស្ថានទូត របស់ ខ្លួន​ចេញពី​អី​ុ​ស្រា​អែល​។​

​លោក​ប្រមុខរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ម៉ា​ហ៍មូដ អាបាស់​បាន​ហ៊ាន​ប្រើពាក្យ « សម្លាប់ រង្គាល »​។ សម្លាប់​រង្គាល​ព្រោះ​ថ្ងៃ ចន្ទ ទី​១៤ ឧសភា​ជា​ថ្ងៃ​ដែលមាន​មនុស្ស​ស្លាប់​យ៉ាង​សម្បើម​នៃ​ជម្លោះ​អុ​ី​ស្រា​អែល ប៉ា ឡេ​ស្ទី​ន​គិត​តាំង​ពីក្រោយ​សង្គ្រាម​នា រដូវ ក្តៅ​ឆ្នាំ ២០១៤ ក្នុង​តំបន់​ហ្គា​ហ្សា​ដែល គ្រប់គ្រង​ដោយ​ចលនា​ប៉ា​ឡេ​ស្ទី​ន​ហា ម៉ាស់​។ តែ​សម្រាប់​លោក​ប្រមុខ​រដ្ឋាភិបាល​អុ​ី​ស្រា​អែល​ណេ​តាន់​យ៉ា​ហ៊ូ ក៏ដូចជា​រដ្ឋបាល​អាមេរិក​របស់លោក​ត្រាំ​បានចាត់ទុក​ទង្វើ​របស់​ទាហាន​អុ​ី​ស្រា​អែល​ថា ជា​វិធាន​ការការពារ​ខ្លួន​ប្រឆាំងនឹង​ពួក​ភេរវជន​នៃ​ចលនា​ហា​ម៉ាស់​។ គួរ​រម្លឹក​ជូន​ថា ចលនា​ប៉ា​ឡេ​ស្ទី​ន មួយ​នេះ​ដែល​អុ​ី​ស្រា​អែល និង​អាមេរិក​ចាត់ទុកជា​ចលនា​ភេរវកម្ម​ធ្លាប់បាន​ធ្វើសង្គ្រាម ទល់នឹង​អុ​ី​ស្រា​អែល​ចំនួន ៣​ដង​គិត​តាំងពី ឆ្នាំ ២០០៨​។​

​បន្ទាប់ពី​ប៉ា​ឡេ​ស្ទី​ន ប្រតិកម្ម​ថ្កោលទោស​អុ​ី​ស្រា​អែល​ខ្លាំងៗ​ក៏មាន​ពី​ប្រទេស​ទួរគី និង​អាហ្វ្រិក​ខាងត្បូង​ដែល​បានសម្រេច​ចិត្ត​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​អុ​ី​ស្រា​អែល​ឲ្យ​ត្រឡប់​ចូល​ស្រុក​វិញ​។ ថ្លែង​ពី​ទីក្រុង​ឡុង​ដែល​លោក​កំពុង​បំពេញ​ទស្សនកិច្ច ប្រធានាធិបតី​ទួរគី​អ៊ែរ​ដូ​ហ្គា​ន​បាន​ចោទ​អុ​ី​ស្រា​អែល​ជា​រដ្ឋ​ភេរវ​និយម​។ « អ្វីដែល​អុ​ី​ស្រា​អែល​បានធ្វើ​គឺជា​អំពើ​ប្រល័យ​ពូជ សាសន៍​។ ខ្ញុំ​ថ្កោលទោស​លើ​សោក​នាដ កម្ម​មនុស្សធម៌ និង​លើ​អំពើ​ប្រល័យ​ពូជ សាសន៍​នេះ ទោះបី​វា​ធ្វើឡើង​ដោយ​អុ​ី​ស្រា អែល ឬ​អាមេរិក » ។​

​ជាមួយគ្នា​នោះដែរ សម្តេច ប៉ាប ហ្វ្រ​ង់​ស៊ី​ស នា​ថ្ងៃ​ពុធ​នេះ​បាន​ថ្លែង​ថ្កោលទោស​ធ្ងន់ៗ ទៅលើ​ការសម្លាប់​ជីវិត​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន នៅក្បែរ​ព្រំដែន​ហ្គា​ហ្សា​-​អ៊ីស្រាអែល ដោយ​ថា ការធ្វើ​បែបនេះ​នឹង​នាំទៅរក​ឲ្យ​មានការ​ផ្ទុះ​អំពើហិង្សា​កាន់តែ​អាក្រក់ ហើយ​សម្តេច​ក៏បាន​ទទូច​ឲ្យ​មាន​ការបើក​កិច្ចសន្ទនា​ចរចា ដើម្បី​នាំយក​យុត្តិធម៌ និង​សន្តិភាព ជូន​ដល់​តំបន់​មជ្ឈិមបូព៌ា​ផងដែរ​។​ថ្លែង​ទៅកាន់​ទៅ​មនុស្ស​រាប់ពាន់នាក់ ដែល​បាន​ជួបជុំគ្នា​នៅឯ​ទីលាន សង់​ភី​ធើ (Saint Peter's Square) សម្តេច ប៉ាប ហ្វ្រ​ង់​ស៊ី​ស បាន​មាន​ព្រះបន្ទូល​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​សម្តែង​ក្តី​ឈឺចាប់​យ៉ាង​ក្តុកក្តួល​ក្នុង​ចិត្ត ចំពោះ​អ្នក​ដែល​បាន​ស្លាប់​ក៏ដូចជា​រងរបួស ហើយ​ខ្ញុំ​សូម​ធ្វើការ​បួងសួង និង​ផ្តល់​ក្តី​ស្រឡាញ់ ព្រមទាំង​ការអាណិតអាសូរ​ដល់​អ្ន​ក​ទាំងអស់ ដែល​កំពុង​រង​ទុក្ខ​ហ្មងសៅ​។ រូបខ្ញុំ​សូមបញ្ជាក់​ជា​ដដែលៗ​ថា ការប្រើ​អំពើហិង្សា​នឹង​គ្មាន​ថ្ងៃ​នាំទៅរក​សន្តិភាព​នោះឡើយ ព្រោះថា​សង្គ្រាម​បង្កើត​សង្គ្រាម ហើយ​ហិង្សា​បង្កើត​ហិង្សា​»​។​

​គួរ​រម្លឹក​ដែរ​ថា អាមេរិក​និង​អ៊ីស្រាអែល រៀបចំ​ពិធី​បើក​ស្ថានទូត​អាមេរិក ប្រចាំ​ទីក្រុង​យេ​រូ​សា​ឡឹម​នៅ​ថ្ងៃ​ចន្ទ ទៅតាម​ការប្រកាស​រប​ស់លោក​ដូ​ណា​ល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ថា​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​អ៊ីស្រាអែល ក្នុង​ទីក្រុង​តា​ល់​អា​វីវ ត្រូវ​ប្តូរ​មក​តាំងនៅ​ក្រុង​យេ​រូ​សា​ឡឹម​វិញ​។ ប៉ា​ឡេ​ស្ទី​ន​បាន​មើលឃើញ​ពី​ចេតនា​របស់​អ៊ីស្រាអែល ចង់​គ្រប់គ្រង​ទីក្រុង​យេ​រូ​សា​ឡឹម​ទាំងមូល ខណៈ​ប៉ា​ឡេ​ស្ទី​ន​បានចាត់ទុក​ទីក្រុង​យេ​រូ​សា​ឡឹម​ភាគ​ខាងកើត ជា​រដ្ឋធានី​របស់​ពួកគេ​នៅ​ថ្ងៃ​អនាគត​។​

​ក្រុមបាតុករ​បាននាំគ្នា​ទៅ​ប្រមូលផ្តុំ​ក្បែរ​ព្រំដែន Gaza ហើយ​បាន​គប់​ដុំថ្ម ដាក់​ខ្សែបន្ទាត់​ព្រំដែន ដែលមាន​ទា​ហ៊ាន​អ៊ីស្រាអែល ប្រដាប់​ដោយ​កាំភ្លើង​ប្រចាំការ​នៅក្បែរនោះ​។ ជម្លោះ​បាន​ឈានដល់​ការផ្ទុះអាវុធ រហូត​មានការ​បង្ហូរឈាម ដែល​ភាគច្រើន​ជនរងគ្រោះ​ជា​ក្រុមបាតុករ​ប៉ា​ឡេ​ស្ទី​ន​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2