• Giloba

លោក ណា​ជីប អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ត្រូវ​ប៉ូលីស​ចូល​ព័ទ្ធ​ផ្ទះ​ទាំងយប់​បន្ទាប់ពី​ផ្ទុះ​ព័ត៌មាន​ថា .....

3 ខែ កន្លងទៅ សម្បត្តិ

​កាលពីពេល​កន្លងទៅនេះ លោក ណា​ជីប បាន​បាត់បង់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដោយ​ចាញ់​គូប្រជែង​របស់លោក​គឺ​លោក មហា​ធា ម៉ូ​ហា​ម៉ា​ដ (Mahathir Mohamad) នៅក្នុង​ការបោះឆ្នោត​សកល​កាលពី​ថ្ងៃទី​០៩ ខែឧសភា​។​

​ថ្មីៗ​នេះ ប៉ូលិស​ម៉ាឡេស៊ី​ជាច្រើន​នាក់​បាន​ចុះ​ត្រួតពិនិត្យ ផ្ទះ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ណា​ជីប រ៉ា​ហ្សា​ក់ តែមួយ​សប្ដាហ៍ ប៉ុណ្ណោះ បន្ទាប់ពី​លោក​ចាញ់​នៅក្នុង​ការបោះឆ្នោត​សកល​។

​ជាមួយគ្នា​នោះដែរ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក រថយន្ដ​ប៉ូលិស​ជាច្រើន​គ្រឿង ត្រូវបាន​គេ​ឃើញ​នៅ​ព័ទ្ធជុំវិញ​ផ្ទះ​របស់លោក ណា​ជីប កាលពី​យប់​ថ្ងៃ​ពុធ​។ រីឯ​ការធ្វើសកម្មភាព​របស់​ប៉ូលិស​ម៉ាឡេស៊ី​នៅពេលនេះ កើតមានឡើង​ក្រោយ​នាយករដ្ឋមន្ត្រី​ថ្មី លោក មហា​ធៀ មហា​ម៉េ​ដ បាន​សន្យាថា លោក​នឹង​បើក​ការស៊ើបអង្កេត​ឡើងវិញ លើ​សំណុំរឿង​ពុករលួយ​ពាក់ព័ន្ធ​នឹង​លោក ណា​ជីប ដែល​ធ្លាប់ជា​សម្ព័ន្ធមិត្ត​របស់​លោក​។ ប៉ុន្តែ​លោក ណា​ជីប បាន​បដិសេធថា មិនបាន​ប្រព្រឹត្ត​ទោសកំហុស​អ្វី​ទាំងអស់ ខណៈ​រូបលោក​កំពុង ស្ថិតនៅក្រោម​ការហាមឃាត់​ក្នុងការ​ចាក​ចេញពី​ប្រទេស​។​

​កន្លង​នេះ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក ឈ្មោះ​របស់លោក ណា​ជីប និង​ភរិយា​ក្នុងនាម​ជា​អ្នកដំណើរ​មាននៅ​ក្នុង​បញ្ជី​ជើងហោះហើរ ចាក​ចេញពី​អាកាសយានដ្ឋាន​មួយ​ក្បែរ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ឆ្ពោះទៅកាន់​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ម៉ោង ១០៖០០​នាទី​ព្រឹក (​ម៉ោង​នៅក្នុង​តំបន់​)​។​

​ដោយឡែក ជុំវិញ​សេចក្ដីរាយការណ៍​ដែរ លោក ណា​ជីប ផ្ទាល់​បាន​សរសេរ​នៅលើ Twitter ដូច្នេះ​ថា «​បន្ទាប់ពី​ចំណាយពេល​អស់ ០៤​ទសវត្សរ៍ នៅក្នុង​នយោបាយ និង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដែល​ខ្ញុំ​ផ្ទាល់​មានការ​សោកស្ដាយ ឬ ប្រហែលជា​ការសោកស្ដាយ​ជាខ្លាំង​នៅក្នុង​ម៉ាឡេស៊ី ខ្ញុំ​នឹង​សម្រាក​រយៈពេល​ខ្លី ដើម្បី​ចំណាយពេល​ជាមួយ​គ្រួសារ​របស់ខ្ញុំ​ដែល​ខ្ញុំ​មិន បាន​នៅក្បែរ​ពួកគេ​គ្រប់គ្រាន់​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​»​។​

​គួរ​រម្លឹក​ដែរ​ថា លោក ណា​ជីប បាន​បាត់បង់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដោយ​ចាញ់​គូប្រជែង​របស់លោក​គឺ​លោក មហា​ធា ម៉ូ​ហា​ម៉ា​ដ (Mahathir Mohamad) នៅក្នុង​ការបោះឆ្នោត​សកល​កាលពី​ថ្ងៃទី​០៩ ខែឧសភា​។ ប៉ុន្តែ​សេចក្ដីរាយការណ៍​ថា លោក ណា​ជីប គ្រោង​ចាក​ចេញពី​ម៉ាឡេស៊ី កើតឡើង​នៅ​ចំពេល​ដែល​នាយ​រដ្ឋមន្ត្រី​ថ្មី សន្យាថា នឹង​បើក​ការស៊ើបអង្កេត​លើ​សំណុំរឿង​ពុករលួយ ពាក់ព័ន្ធ​នឹង​មូល​នីតិរដ្ឋ 1Malaysia Development Berhad (1MDB) ដែល​លោក ណា​ជីប ផ្ទាល់​ជា​អ្នកបង្កើត​។ ជុំវិញ​បញ្ហា​នេះដែរ យ៉ាងតិច​មាន​ប្រទេស​ចំនួន​៦ រួមមាន​អាមេរិក និង​សិង្ហ​បុរី កំពុង​ស៊ើ​ង​អង្កេត​ការចោទប្រកាន់​ជុំវិញ​ដំណើរ​ការមិន​ប្រក្រតី​និង​ការបាត់​ប្រាក់​ច្រើនសន្ធឹក​ដល់​ទៅ​៤.៥០០​លាន​ដុល្លារ​ពី​មូលនិធិ​1MDB៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...