កំពូល​រថយន្ត​ល្បឿន​លឿន​បំផុត​ទាំង ៥ ប្រចាំឆ្នាំ ២០១៨

6 ថ្ងៃ កន្លងទៅ នីតា

​សព្វថ្ងៃនេះ​ប្រព័ន្ធ​បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន​ដើម្បី​បម្រើ​តាម​សេចក្តីត្រូវការ​របស់​ម​នុស្ស​នា​សម័យថ្មី​នេះ តួយ៉ាង​មាន​រថយន្ត​ទំនើបៗ​ជាច្រើន បានចេញ​លក់​ជា​បន្តបន្ទាប់ ដើម្បី​តម្រូវ​ទៅតាម​ការ ចង់បាន​របស់​អតិថិជន ហើយ​ក្រុមហ៊ុន​ផលិត នីមួយៗ​បាន​ខិតខំ​រិះ រក​បច្ចេកវិទ្យា​ទំនើបៗ ដើម្បី​ផ្ដល់នូវ​ផាសុកភាព និង​ភាពងាយស្រួល ដល់​អ្នកប្រើប្រាស់​។​

​តើ​នៅ​ឆ្នាំ ២០១៨ នេះ លោកអ្នក​ដឹង​ទេ​ថា រថយន្ត​ម៉ូ​ដែល​ណា ដែលមាន​ល្បឿន​លឿន​ជាងគេ​បំផុត​? នៅពេលនេះ យើង​នឹង​បង្ហាញជូន​នូវ​រថយន្ត​ទាំង ៥​ដែលមាន​ល្បឿន​លឿន ជាងគេ​បំផុត​សម្រាប់​ឆ្នាំ ២០១៨​។​

១.Henneseey Venom GT ល្បឿន​អតិបរមា ៤៣៥ គ​.​ម​/​ម៉​:

•​​ម៉ាស៊ីន​: Turbocharged Twin V8 ចំណុះ ៧ លីត្រ​អាច​ផលិត​កម្លាំង​បាន ១,២៤៤ សេះ​

•​​ល្បឿន​ស្ទុះ​:​ពី ០ ទៅ ៩៦ គ​.​ម​/​ម៉ ប្រើពេល ២.៥ វិនាទី​

•​តម្លៃ​: ១ លាន​ដុល្លារ​ឬ​អាច​ខ្ពស់ជាង​នេះ​។​

២.Bugatti Super Veyron

​ជា​រថយន្ត​មួយ​ដែលមាន​ល្បឿន​លឿន ដោយ​វា​មាន​ម៉ាស៊ីន​ប្រភេទ 9.6 Liter W-16 និង​អាច​រត់​បាន​ល្បឿន​លឿន បំផុត​រហូតដល់​ទៅ ៤៦៣​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​វា​ត្រូវបាន​គេ​លក់​តម្លៃ ២.៥០០.០០០​ដុល្លារ​អាមេរិក​។​

៣.Koenigsegg Agera R ល្បឿន​អតិបរមា ៤១៨ គ​.​ម​/​ម៉​:

•​​ម៉ាស៊ីន​: Dual-Turbocharged V8 ចំណុះ ៥ លីត្រ អាច​ផលិត​កម្លាំង​បាន ១,០៩៩ សេះ​

•​​ល្បឿន​ស្ទុះ​:​ពី ០ ទៅ ៩៦ គ​.​ម​/​ម៉ ប្រើពេល ២.៩ វិនាទី​

•​​តម្លៃ​: ១.៦ លាន​ដុល្លារ​។​

៤. Lamborghini Huracan ៖ បាន​ឈរ​នៅ​លេខ​រៀង​ទី​៤ នៃ​រថយន្ត​ដែល​លឿន ជាងគេ​បំផុត​ក្នុង​ឆ្នាំ ២០១៨ ត្រូវបាន​បំពាក់​ម៉ាស៊ីន​ប្រភេទ 6.5 liter V-12 និង​អាច​រត់​បាន​ល្បឿន​លឿន បំផុត​រហូតដល់​ទៅ ៣៥៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​វា​ត្រូវបាន​គេ​លក់​តម្លៃ ៤.០០០.០០០​ដុល្លារ​អាមេរិក​។​

៥. Ferrari Portofino ៖ ជា​រថយន្ត​មួយ​ដែលមាន ល្បឿន​លឿន​បំផុត​ក្នុង ចំណោម​ទាំង ១០ ដែល​បាន​បំពាក់​ម៉ាស៊ីន​ប្រភេទ 6.2 liter V-12 និង​អាច​រត់​បាន​ល្បឿន​លឿន បំផុត​រហូតដល់​ទៅ ៣១០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​វា​ត្រូវបាន​គេ​លក់​តម្លៃ ១.៣០០.០០០​ដុល្លារ​អាមេរិក​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2