• Giloba

រុស្ស៊ី​៖ នាវា​ពិឃាត​បាញ់​គ្រាប់​មី​ស៊ី​ល​នឹង​ស្ថិតនៅ​ជិត​ប្រទេស​ស៊ី​រី ដើម្បី​ប្រជែង​ជាមួយ​អាមេរិក និង​ប្រទេស​លោកខាងលិច នៅ​តមបន់​ម​ជ្ឈឹ​ម​បូព៌ា​

3 ខែ កន្លងទៅ DNT-NEWS

​សារព័ត៌មាន Newsweek បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៧ ឧសភា ២០១៨​នេះ​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា នាវាចម្បាំង​ដែល​បំពាក់​ដោយ​គ្រាប់​មី​ស៊ី​ល​ស៊េរី​ទំនើប នឹង​ត្រូវគេ​ដាក់ពង្រាយ​ជា​អចិ​ន្ត្រៃ​នៅ​ជិត​ប្រទេស​ស៊ី​រី នៅក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ  ដើម្បី​ប្រជែង​ជាមួយ​សហរដ្ឋអាមេរិក និង​ប្រទេស​លោកខាងលិច ខណៈដែល​អាមេរិក​កំពុងតែ​ធ្វើ​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង​តំបន់​នេះ​។​

​លោកពូ​ទីន​បានធ្វើការ​កត់សម្គាល់ នៅក្នុង​កំឡុងពេល​នៃ​ការប្រមូលផ្តុំ​ទៅដោយ​មន្ត្រី​យោធា នៅឯ​មូលដ្ឋាន​យោធា​ក្នុង​ទីក្រុង​សូ​ជី​។ មេដឹកនាំ​រូបនេះ បានធ្វើ​ការសរសើរ​ដ​ល់​តួនាទី​កងទ័ពជើងទឹក​របស់លោក នៅក្នុង​ការរក្សាបាន​នូវ​សន្តិសុខ​ជាតិ និង​ការពង្រឹង​ផលប្រយោជន៍​របស់​រុស្ស៊ី​នៅក្រៅ​ប្រទេស ជាពិសេស​នៅក្នុង​ប្រទេស​ស៊ី​រី​តែម្តង ជាទី​ដែ​រុស្ស៊ី​បាន​ជួយ​សម្ព័ន្ធមិត្ត​រួមទាំង​កងទ័ព​អ៊ីរ៉ង់​ផង ក្នុងការ​ប្រយុទ្ធ​ទប់ទល់​ទៅ​ក្រុម​រដ្ឋ​អ៊ីស្លាម​ជ្រុលនិយម និង​ក្រុម​បះបោរ​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ី​រី​។​

​លោកពូ​ទីន​ថា «​ខ្ញុំ​នឹង​កត់សម្គាល់​ជាពិសេស​នូវ​សកម្មភាព​ប្រកបដោយ​ប្រសិទ្ធភាព និង​សម្របសម្រួល​របស់​នាវិក នៃ​នាវា និង​នាវាមុជទឹក​របស់​យើង ក្នុងអំឡុងពេល​ប្រតិ​ប​ត្ដិ​ការ​យោធា នៅក្នុង​ប្រទេស​ស៊ី​រី​។ ការវាយប្រហារ​ដោយ​កាំជ្រួច​មី​ស៊ី​ល និង​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដឹកជញ្ជូន បានធ្វើឱ្យ​ខូចខាត​ដល់​ក្រុម​ភេរ​វករ ដោយ​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​។

​ការសម្រេច​កិច្ចការ​ទាំងនេះ និង​កិច្ចការ​ដ៏​ស្មុគស្មាញ​និង​សំខាន់​ផ្សេងៗ​ទៀត គឺអាច​ធ្វើទៅបាន​ដោយហេតុថា​ការប្រយុទ្ធ​ខ្ពស់​និង​ការត្រៀម​លក្ខណៈ​បច្ចេកទេស​របស់​កង​នាវាចរ​។​

​លោក​បាន​បន្ថែមថា ការកសាង​សក្តានុពល​ប្រយុទ្ធ​របស់​កងទ័ពជើងទឹក និង​ការអនុវត្ត​យុទ្ធនាការ​កងទ័ពជើងទឹក ដែលមាន​រយៈ​ចម្ងាយ​ឆ្ងាយ សមយុទ្ធ​និង​យុទ្ធ​សា​ស្តរ​គួរតែ​ត្រូវបាន​បន្ត​។ ផែនការ​ឆ្នាំនេះ​រួមមាន​បេសកកម្ម​នាវាចរណ៍​នៃ​នាវាចម្បាំង និង​នាវាមុជទឹក​ចំនួន ១០២​លើក​។ ក្នុងពេល​តែមួយ​នេះដែរ ការបន្ត​ការ​គម្រាមកំហែង​ពី​ការវាយប្រហារ​ដោយ​ភេរវ​ករ​ណ៍​អន្តរជាតិ នៅក្នុង​ប្រទេស​ស៊ី​រី នាវាចម្បាំង​របស់​យើង​បាន​បំពាក់​ជាមួយនឹង​គ្រាប់​មី​ស៊ី​ល Kalibr ដែល​បាន​ឃ្លាំមើល​លើ​សកម្មភាព​ទាំងនេះ​យ៉ាង​យកចិត្តទុកដាក់​។​

​កាលពី​ឆ្នាំ ២០១៥ ប្រទេស​រុស្ស៊ី​បានធ្វើ​អន្តរាគមន៍​នៅក្នុង​ប្រទេស​ស៊ី​រី ដើម្បី​ជួយ​ដល់​កងកម្លាំងប្រដាប់អាវុធ​ប្រធានាធិបតី​ស៊ី​រី​អាសាដ បន្ទាប់ពី​មានការ​បះបោរ​ទម្លាក់​លោក​អាសាដ ដោយមាន​ការគាំទ្រ​ពី​សំណាក់​លោកខាងលិច តួ​ក​គី និង​បណ្តា​ប្រទេស​អារ៉ាប់​ផ្សេងទៀត​។ ចាប់តាំងពី​ពេលនោះ​មក វត្តមាន​យោធា​របស់​រុស្ស៊ី​ត្រូវបាន​ពង្រីក​នៅក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​រ​។ កាលពី​ខែកក្កដា​ឆ្នាំមុន កងកម្លាំង​សមុទ្រ​ខ្មៅ​រុស្ស៊ី ត្រូវបាន​បង្កើតឡើង ដោយមាន​នាវាចម្បាំង​ចំនួន​១៥​គ្រឿង​។ រុស្ស៊ី​កាន់តែ​ពង្រឹង​ក​ម្ឡាំ​ង​របស់ខ្លួន ដើម្បី​ជួយ​ប្រធានាធិបតី​ស៊ី​រី ដោយបាន​ប្រើ​គ្រាប់​មី​ស៊ី​ល Kalibr ដើម្បី​ប្រឆាំង​ទៅនឹង​ក្រុម​រដ្ឋ​អ៊ីស្លាម និង​ក្រុម​បះបោរ​បន្ថែមទៀត​។

​ផ្ទុយ​ពី​ការលើកឡើង​ពី​រុស្ស៊ី​ដែលថា កម្លាំងយោធា​របស់ខ្លួន​សម្រាប់តែ​ការពារ​ខ្លួន វត្តមាន​កងទ័ពជើងទឹក​របស់​រុស្ស៊ី​នៅក្នុង​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​រ គឺធ្វើឡើង​សម្រាប់​បម្រើ​ឲ្យ​គោលបំណង​ផ្សេងទៀត​។ នាវាចម្បាំង​របស់​រុស្ស៊ី​ផ្តល់នូវ​ខែល​ការពារ​យ៉ាំង​សំខាន់ នៅ​តំបន់​ភាគខាងត្បូង​នៃ​សម្ព័ន្ធមិត្ត​យោធា​លោកខាងលិច គឺ​អង្គការ​ណា​តូ ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។ ចាប់តាំងពី​ការ​បែង​ចែង​តំបន់​គ្រី​មេ​ដោយ​ទីក្រុង​មូ​ស្គូ កាលពី​ឆ្នាំ ២០១៤​មក រុស្ស៊ី​និង​អង្គការ​ណា​តូ បាន​ពង្រឹងសមត្ថភាព​រៀងខ្លួន​នៅតាម​ព្រំដែន ជាពិសេស​នោះ​គឺ​នៅ​អ៊ឺរ៉ុប​ខាងកើត​។

​សហរដ្ឋអាមេរិក និង​ប្រទេស​លោកខាងលិច បានចាត់ទុក​ទង្វើ​រុស្ស៊ី​ថា ជាការ​គម្រាមកំហែង​យ៉ាងខ្លាំង​ដល់​ពិភពលោក​។ កាលពី​ខែ​មុន លោក​ត្រាំ​ប្រកាស​ដក​កងទ័ព​ចេញពី​ប្រទេស​ស៊ី​រី​។ យ៉ាងណាក៏ដោយ ពុំទាន់​មាន​សេចក្តី​រាយ​កាណ៍​ណាមួយ​ជុំវិញ​ការដក​កងទ័ព​នេះ នៅឡើយ​ទេ​។ ថ្មីៗ​នេះ អាមេរិក​ក៏បាន​បង្កើត​មូលដ្ឋានទ័ព​បន្ថែមទៀត នៅក្នុង​ទីក្រុង​ម៉ាន​ប៊ិច​ប្រទេស​ស៊ី​រី​។ ដោយឡែក លោក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​ថា អាមេរិក​នឹងមិន​ដកទ័ព​ចេញ​នោះទេ​។ កាលពី​ថ្ងៃទី ១០ មេសា អាមេរិក​បាន​បញ្ជូន​ក្រុម​អ្នក​ប្រយុទ្ធ​នាវា​កងទ័ពជើងទឹក​របស់ខ្លួន​ទៅកាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ដើម្បី​ធ្វើការ​វាយប្រហារ​ទៅលើ​របប​ស៊ី​រី​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...