ច្បាប់​ថ្មី​របស់​សហរដ្ឋអាមេរិក នឹង​ជួយ​ជ្រុំ​ជ្រែង​តៃវ៉ាន់​លើ​វិស័យ​ការពារជាតិ​មួយឆ្នាំ ១,៥​ពាន់​លាន​ដុល្លារ សឹ​ម្រា​ប់​រយៈពេល ៥​ឆ្នាំ ដើម្បី​ទប់ទល់​ទៅនឹង​ចិន​

6 ថ្ងៃ កន្លងទៅ DNT-NEWS

​ថ្មីៗ​នេះ ច្បាប់​ថ្មី​មួយ​ទើប​ត្រូវបាន​ណែនាំ​ជាថ្មី​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​នឹង​ជួយ​ជ្រុំ​ជ្រែង​បង្កើន​កញ្ចប់​ថវិកា​រលើ​វិស័យ​យោធា​តៃវ៉ាន់ ក្នុង​មួយឆ្នាំ ១,៥​ពាន់​លាន​ដុល្លា ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​។ មានន័យថា សរុបទៅ​អាមេរិក​នឹង​ផ្តល់​កញ្ចប់​ថវិកា​រលើ​វិស័យ​យោធា​តៃវ៉ាន់ ៧,៥​ពាន់​លាន​ដុល្លារ​។​

​យោងតាម​មន្ត្រី​សារព័ត៌មាន​ប្រចាំ​នៅ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក លោក Cory Gardner បាន​ឲ្យ​ដឹងថា ច្បាប់​នេះ​ដាក់បញ្ចូល​នូវ​គោលនយោបាយ​ជារួម ដើម្បី​ប​ង្ហ​ញ​ពី​ការប្តេជ្ញា​របស់​សហរដ្ឋ​អាមេរិក មកកាន់​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វី​កដោយ​បើកចំហរ និង​សេរី​។ មាន​ឈ្មោះថា ច្បាប់​ផ្តួចផ្តើម​ធានារ៉ាប់រង​អាស៊ី ច្បាប់​នេះ នឹង​បង្កើន​ការផ្តល់​មូលនិធិ​សម្រាប់​វត្តមាន​យោធា​របស់​សហរដ្ឋអាមេរិក តាមរយៈ​ប្រតិបត្តិការ​នាវាចរ​ដោយ​សេរី ដែល​ទីក្រុង​ប៉េកាំង​ធ្លាប់​ធ្វើការ​ថ្កោលទោស​កាលពីមុន​។​

​សេចក្តី​សង្ខេប​ពី​ការិយាល័យ​របស់លោក Gardner បាន​និយាយថា ច្បាប់​នេះ​បង្ហាញ​ពី​ការគាំទ្រ​ដល់​ការលក់​អាវុធ​ជាប្រចាំ​ទៅ​ឲ្យ​តៃវ៉ាន់​។ ជា​រៀងរាល់ឆ្នាំ​ទឹកប្រាក់​ប្រហែល ១៥០​លាន​ដុល្លារ នឹងត្រូវ​បាន​ចំណាយ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការគាំទ្រ​សង្គម​ស៊ីវិល​រាប់បញ្ចូល​ទាំង ១០​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​សេរីភាព​ព័ត៌មាន នៅ​ប្រទេស​កូរ៉េខាងជើង​។​

​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​នឹងត្រូវ​ចំណាយ​សម្រាប់​ការជួយ​ជ្រុំ​ជ្រែង​លើ​វិស័យ​យោធា​របស់​តៃវ៉ាន់​នេះ ក្នុង​រយៈពេល ៥​ឆ្នាំ ដែល​សរុបទៅ​មាន​ទំហំ​ទឹកប្រាក់ ៧,៥​ពាន់​លាន​ដុល្លារ​។​

​លោក Randall Schriver ឧបការី​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​លោក Randall Schriver បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា យើង​កំពុង​ព្យាយាម​បង្កើត​កម្លាំង​ដែល​សមស្រប​នឹង​បញ្ហា​ប្រឈម​រយៈពេល​វែង ជាមួយ​កម្មវិធី​ទំនើបភាវូបនីយកម្ម​យោធា​របស់​ប្រទេស​ចិន​។​

​ដោយឡែក ព្រឹទ្ធសមាជិក លោក Ed Markey (D-MA) បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា «​យើង​ស្ថិតនៅក្នុង​គ្រា​ប្រវត្តិសាស្ត្រ​មួយ​ក្នុង ដែល​សហរដ្ឋអាមេរិក​ត្រូវការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅនឹង​ទ្វីបអាស៊ី - សម្ព័ន្ធមិត្ត​និង​គូប្រជែង​ដូចដែល​យើង​បាន​វិនិយោគ​នៅក្នុង​តំបន់​»​។ លោក​បន្ថែមថា ទីក្រុង​វ៉ាស៊ីនតោន​មានឱកាស ក្នុងការ​ទប់ទល់​ទៅនឹង​កិច្ចប្រឹងប្រែង​របស់​ចិន ដើម្បី​កំណត់​នូវ​ប្រព័ន្ធ​អន្តរជាតិ​។​

​លោក Gardner បាន​ថ្លែងថា ច្បាប់​នេះ​ត្រូវបាន​គេ​ណែនាំ​ពីមុន​ដែរ ប៉ុន្ដែ​មិនបាន​ទទួលជោគជ័យ​ទេ​។ «​នេះ​មិនមែនជា​គំនិត​ថ្មី​ទេ ហើយ​នេះ​ក៏ដូចជា​យើង​បាន​ឈានដល់​គំនិត​ផ្តួចផ្តើម​ផ្នែក​សន្តិសុខ​អាស៊ី​ប៉ាស៊ីហ្វិក​ដែរ​»​។​

​កាលពី​ខែ​មុន សហរដ្ឋអាមេរិក​បាន​អនុ​ញ្ញា​ឲ្យ​ក្រុម​ផលិត​នាវា​ជួយ​សាងសង់​នាវាមុជទឹក​ឲ្យ​តៃវ៉ាន់​ភ្លាមៗ ដើម្បី​ទប់ទល់​ទៅនឹង​ការ​គម្រាមកំហែង​ពី​សំណាក់​ចិន​កាន់តែខ្លាំង​។ ចិន​បាន​ចោទថា សហរដ្ឋអាមេរិក​ទំនងជា​កំពុងតែ​រៀបចំ​ឲ្យ​តៃវ៉ាន់​ប្រកាស​ឯ​ឝ​រាជ្យ​ហើយ​។ បើ​តៃវ៉ាន់​ហ៊ាន​តែ​ប្រកាស​ឯករាជ្យ តៃវ៉ាន់​នឹងរង​ការវាយប្រហារ​ដោយ​កណ្តាប់ដៃ​ដែក​របស់​ទីក្រុង​ប៉េកាំង​។ តៃវ៉ាន់​គ្មាន​ថ្ងៃ​ណា​អាច​ប្រកាស​ឯក​រា​ជ្ត​បាន​នោះទេ​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2