កំពូល​យន្តហោះ​ចម្បាំង​ទំនើបៗ ដែលមាន​តម្លៃ​មហាសាល​ដែល​តែង​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​មួយចំនួន​ញាក់សាច់ !

6 ថ្ងៃ កន្លងទៅ វុត្ថា

​រហូតមកទល់​ពេលបច្ចុប្បន្ន មាន​យន្តហោះ​ចម្បាំង​ជាច្រើន​រួចមកហើយ ត្រូវបាន​គេ​ផលិត និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ដើម្បី​បំពេញតម្រូវការ​វិស័យ​យោធា​។​

​ជាក់ស្តែង បើ​យោងតាម​វេ​ប​សាយ​ផ្នែក​អាកាសចរណ៍​មួយ​នៅ​បរទេស បានដាក់​ចំណាត់ថ្នាក់​យន្តហោះ​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ ជា​យន្តហោះ​ចម្បាំង ដែល​ទំនើប​ជាងគេ​លើ​លោក មានដូចជា​

Northrop Grumman B-2 Spirit

​យន្តហោះ​បេ​ដឺ ឬ​ឈ្មោះ​ពេញ​ថា Northrop Grumman B-2 Spirit គឺជា យន្ត​ចម្បាំង​ដ៏​ទំនើប​បំផុត ដែល​ត្រូវគេ រចនា​ឡើង​ដោយមាន​បំពាក់​កាំជ្រួច​បាញ់​ការ ពារ​ខ្លួនឯង ហើយ​យន្តហោះ​នេះដែរ​ប្រតិបត្តិ ការណ៍​ដោយ​កាង​កម្លាំង​ទ័ពអាកាស​អាមេរិក​តាំងពី​ឆ្នាំ​១៩៨៩​មកម្ល៉េះ​។ យន្តហោះ បេ​ដឺ មាន​យានិក​ជិះ​តែ​ពីរ​នាក់​ប៉ុណ្ណោះ ហើយ​អាច​ផ្ទុក​គ្រាប់បែក​ប្រភេទ JDAM​ដែលមាន​ទម្ងន់​២៣០​គីឡូក្រាម​ក្នុង ១​គ្រាប់​បាន​ចំនួន​៨០​គ្រាប់ ឬ​គ្រាប់បែក​ប្រភេទ B-83 ដែលមាន​ទម្ងន់​១១០០​គីឡូក្រាម ក្នុង​១​គ្រាប់​បាន​ចំនួន​១៦​គ្រាប់​។​

​យន្តហោះ B-2 គឺជា​យន្តហោះ​ច្បាំង​តែមួយគត់ ដែល​បំពាក់ គ្រាប់​មី​ស៊ី​លបាញ់​ការពារ​ខ្លួនឯង​។ យន្តហោះ​ចម្បាំង B-2 ត្រូវបាន​រចនា​និង​ផលិត ឡើង​នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដោយ​ក្រុមហ៊ុន Northrop Grumman និង​មានការ​សហការ​ណ៍​ផងដែរ​ពី​ក្រុមហ៊ុន បូ​អី​ញ ហើយ​តម្លៃ​ជា​មធ្យម​សម្រាប់​យន្តហោះ ប្រភេទ​នេះ​ប្រហែលជា​៧៣៧​លាន​ដុល្លារ​ក្នុង​១ គ្រឿង​។​

​យន្តហោះ​នេះ មាន​បណ្តោយ​២១​ម៉ែត្រ ទទឹង​៥២.៤​ម៉ែត្រ កម្ពស់​៥.១៨​ម៉ែត្រ សមត្ថភាព​ផ្ទុក​ប្រេង​បាន​៧៥.៧៥០​គីឡូក្រាម ទម្ងន់​ទទេរ​៧១.៧០០​គីឡូក្រាម និង​ទម្ងន់​ផ្ទុក សរុប​មាន​១៥២.៤០០​គីឡូក្រាម​។​យន្តហោះ ចម្បាំង B-2 អាច​ហោះ​បាន​ក្នុង​រយៈកម្ពស់ ៥០.០០០​ហ្វ៊ូ​ត​(​ប្រហែលជា​១៥.២៤០​ម៉ែត្រ​) និង​អាច​ហោះហើរ​បាន​ចម្ងាយ​៦.០០០​ម៉ៃ​យ៍ ដោយ​មិនចាំបាច់​ចាក់​ប្រេង ហើយ​ប្រសិន បើ​ហោះ​លើសពី​ចម្ងាយ ១០.០០០​ម៉ៃ​យ៍ គឺ​ត្រូវ​ចាក់​ប្រេង​តែ​ម្តងគត់​។ យន្តហោះ B-2 ត្រូវបាន​គេ​ប្រើប្រាស់​លើកដំបូង​ក្នុង សង្គ្រាម​កូ​សូ​វ៉ូ​កាលពី​ឆ្នាំ​១៩៩៩ ពេល​វា​ទម្លាក់​គ្រាប់បែក​មកលើ​ប្រទេស​ស៊ែ​ប ហើយ​គេ​ឃើញ បន្ត​ប្រើប្រាស់​ផងដែរ​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ីរ៉ាក់ និង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​យន្តហោះ​ចម្បាំង​ប្រភេទ F-35 Lightning II

F-35 Lightning II ជា​យន្តហោះ​ចម្បាំង​ស្ថិតក្នុង​ត្រកូល F របស់​កង​យោធា​ដែនអាកាស​អាមេរិក ផលិតឡើង​ដំបូង​អំឡុង​ឆ្នាំ​២០០៦ ដោយ​គិត​មកទល់នឹង​ពេលនេះ​មាន​សរុប ៣​ម៉ូ​ដែល ដូចជា​ម៉ូ​ដែល F-35A, F-35B និង F-35C​។ F-35 Lightning II ត្រូវគេ​អភិវឌ្ឍ​ឡើង​ក្នុង​គោលដៅ​ប្រើប្រាស់​គ្រប់​ស្ថានភាព​សង្គ្រាម ទាំង​ការវាយប្រហារ​គោលដៅ​ដែនអាកាស ដែនទឹក និង​ដែន​គោក​។ វា​មាន​ម៉ាស៊ីន​ភ្លោះ ប៉ុន្តែ​បេសកកម្ម​ចម្បង​របស់​វា គឺ​ដើរតួរ​ជា​យន្តហោះ​ពិសេស ដូចជា​សម្រាប់​បេសកម្ម​សម្ងាត់ ស៊ើបការណ៍​សត្រូវ​ជាដើម​។ F-35 Lightning II មាន​ល្បឿន​លឿន​បំផុត ១៩៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​មានតម្លៃ​ច​ម្លោះ​ពី ៩៥​លាន ដល់ ១២៣​លាន​ដុល្លារ​អាមេរិក​។​

​យន្តហោះ F-22 Raptor មានតម្លៃ ៣៥០​លាន​ដុល្លារ​អាមេរិក​

​យន្តហោះ «Lockheed Martin F-22 Raptor» គឺជា​យន្តហោះ​ចម្បាំង ជំនា​ន់ទី​៥ ប្រើប្រាស់​ម៉ាស៊ីន​ភ្លោះ ប្រភេទ Pratt Whitney F119 មាន​កៅអី​តែមួយគត់ មាន​ល្បឿន​អតិបរិមា ២,៤១០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មិន​ខ្លាច​អាកាសធាតុ​គ្រប់​ប្រភេទ ដែល​បាន​បង្កើតឡើង សម្រាប់​កងទ័ពអាកាស​អាមេរិក United States Air Force (USAF)​។​

​យន្តហោះ​ប្រភេទ​នេះ ត្រូវបាន​រចនា​ឡើង​ដំបូង ជា​យន្តហោះ​ចម្បាំង ដ៏​ខ្លាំងក្លា ហើយ​បាន​បន្ថែម​នូវ​សមត្ថភាព ជាច្រើន​ទៀត ដូចជា ការវាយប្រហារ​សត្រូវ​នៅលើ​ដី ប្រឆាំងនឹង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច និង​ការ​ស៊ើបការណ៍​សម្ងាត់​ផ្សេងៗ​។​

​ក្រុមហ៊ុន Lockheed Martin គឺជា​អ្នកទទួល​ម៉ៅការ​ដំបូង និង​ទទួលខុសត្រូវ លើ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​អាវុធ​នៃ​យន្តហោះ ប្រភេទ F-22 នេះ ដោយបាន​ចាប់​ដៃគូ ជាមួយនឹង​ក្រុមហ៊ុន Boeing ដែល​បានផ្តល់​ឲ្យ​នូវ​ស្លាប តួ​យន្តហោះ និង​ប្រព័ន្ធ​បណ្តុះបណ្តាល​ជាច្រើន​ផ្សេងទៀត​។​

​យន្តហោះ​ប្រភេទ​នេះ ត្រូវបាន​គេ​ដាក់ឈ្មោះ​ផ្សេងៗ​គ្នា ចំនួន​២ គឺ F-22 និង F/A-22 មុនពេល​ចូល​បម្រើការ ជា​ផ្លូវការ នៅក្នុង​ខែធ្នូ ឆ្នាំ​២០០៥ ដោយ​ទទួលបាន​ឈ្មោះថា F-22A​។​

​បន្ទាប់ពី​ដំណើរការ​បង្កើត ដែល​ជួប​បញ្ហា​អស់​រយៈពេល​ជា​យូរ​មក​នោះ ទីបំផុត កងទ័ពអាកាស​អាមេរិក បានចាត់ទុក​យន្តហោះ F-22 ជា​សមាសភាព​សំខាន់ នៃ​អំណាច​ខាង​កល​យុទ្ធ​អាកាស​របស់ខ្លួន​។ វា​មាន​សមត្ថភាព​ពិសេសៗ​អស្ចារ្យ ដោយ​អាច​លប​ប្រហារ​សត្រូវ ធ្វើដំណើរ​ឆ្លងកាត់​ខ្យល់​យ៉ាង​រហ័ស និង​អាច​ដឹង​ពី​ស្ថានភាព នៅ​ជុំវិញខ្លួន​ទៀតផង ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​យន្តហោះ​ចម្បាំង ដែលមាន​សមត្ថភាព​ប្រយុទ្ធ​លើ​អាកាស អស្ចារ្យ​មិន​ធ្លាប់មាន​ពីមុនមក​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2