• Default ខាងលើក្រោមមេនុយ

ចិន បោសសំអាត​មន្ត្រី​ពុករលួយ (​ព្រូន​សង្គម​) ដល់​ទៅ​១,២​លាន​នាក់​ដើម្បី​អូ​សក ចូល​គុក​

4 ខែ កន្លងទៅ ណូ​រ៉ា

​ពិតជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដែល​ប្រទេស​ចិន​កុម្មុយនីស្ត​សោះ​បែរជា​ធ្វើជា​គំរូ​ល្អ លើស​ប្រទេស​សេរី​ក្នុងការ​បោសសំអាត​យ៉ាង​ដាច់​ខាត់ ទៅលើ​ពួក​ជន​ពុករលួយ​ដែល​របប​ខ្មែរក្រហម​ហៅថា ព្រូន​សង្គម ដែល​ចាំ​បឺត​ជ​ញ្ជា​ក់​ឈាម​ជាតិ មាន​រហូតដល់​ទៅ ១,២​លាន​នាក់ ។ វា​ជាការ​បោសសំអាត​ដ៏​ធំ​មួយ​ផ្អើល​ពិភពលោក ដែល​អ្នក​ពុករលួយ​ដ៏​ច្រើន​ស្ទើរតែ​រក​គុក​ដាក់​គ្មាន ប៉ុន្តែ​គេ​ព្រួយបារម្ភ​ថា ក្រែង​លោការ​បោសសំអាត​មនុស្ស​ដែល​មិន​ស្មោះ​ចំពោះ​បក្ស ?

​តែ​យ៉ាងណាក៏ដោយ​មន្ត្រី​ចិន​ជាន់ខ្ពស់​ម្នាក់ បាន​និយាយថា មនុស្ស​ជិត​១,២​លាន​នាក់ ត្រូវបាន​ដាក់ទោស​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពី​ពុករលួយ​របស់​ចិន ដោយ​សន្យាថា រដ្ឋាភិបាល​ចិន​នឹង​បង្កើន​ចំណាត់ការ​ប្រឆាំង​អំពើពុករលួយ ដែល​មនុស្ស​មួយចំនួន និយាយថា ជា​យុទ្ធនាការ​បោសសម្អាត ដែលមាន​លក្ខ​ខណៈ​នយោបាយ​។​គណៈកម្មការ​កណ្តាល​ស​ម្រា​ប់​គ្រប់គ្រង​វិន័យ​ចិន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​មករា​ថា ក្នុង​យុទ្ធនា​ការប្រឆាំង​អំពី​ពុករលួយ​នេះ អ្នក​ដែល​រត់គេចខ្លួន​ជិត​២.៦០០​នាក់​ត្រូវបានធ្វើ​បត្យាប័ន​ឬ​ធ្វើ​មាតុភូមិនិវត្តន៍​មក​ចិន​វិញ ហើយ​ទ្រព្យសម្បតិ្ត​គិត​ជា​លុយ​សរុប​ចំនួន​១,២​ពាន់​លាន​ដុល្លារ ត្រូវបាន​រឹបអូស​យកមក​វិញ​។

​ចិន​មាន​កិច្ចព្រមព្រៀង​ស្តីពី​ការធ្វើ​បត្យាប័ន​នេះ ជាមួយ​ប្រទេស​ចំនួន​៤៨ ដែល​រួមទាំង​ប្រទេស​អេ​ស្ប៉ា​ញ អ៊ីតាលី និង បារាំង​។​លោក លូ ដុង​ជួន មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មការ​កណ្តាល​សម្រាប់​គ្រប់គ្រង​វិន័យ​នេះ​​បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ​ថា យុទ្ធនាការ​នេះ នឹង​បន្តធ្វើ ដោយ​និយាយថា រដ្ឋាភិបាល​ចិន គួរ​រក្សា​ចំណាត់ការ​ដ៏​តឹងរ៉ឹង​បែបនេះ​ក្នុងការ​ប្រឆាំង​អំពើពុករលួយ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2