• Giloba

ប្រទេស​សិង្ហ​បុរី​ស្ថិតក្រោម​ការ​រឹតបន្តឹង​សន្តិសុខ​យ៉ាងខ្លាំងបំផុត ប្រសិន​ហ៊ាន​ល្មើស​នឹង​បទបញ្ជា​សន្តិសុខ ត្រូវ​ពិន័យ​អាចមាន​តម្លៃ​ដល់​ទៅ​១​ម៉ឺន​ដុល្លារ និង​ជាប់ពន្ធនាគារ​៦​ខែ​រួច បណ្តេញចេញ​សិង្ហ​បុរី​ទៀត !

2 ខែ កន្លងទៅ នីតា

​ទីបំផុត ជំនួប​កំពូល​រវាង​ប្រ​ធានា​ធិ​ប​តិ​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន ចាប់ផ្ដើម​ជា​ផ្លូវការ​ហើយ​នៅ​ម៉ោង​០៩៖០០​នាទី​ព្រឹក​នេះ (​ម៉ោង​នៅ​សិង្ហ​បុរី​) ជាមួយ​ការ​ចាប់ដៃគ្នា​ទៅវិញទៅមក​រវាង​មេដឹកនាំ​នៃ ប្រទេស​ទាំងពីរ​។​

​ក្រោម​ក្រសែភ្នែក​មនុស្ស​រា​ប់​លាន​នាក់​ទូទាំង​ពិភពលោក ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជួប​តទល់​លើកដំបូង​បំផុត​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ មុន​មកដល់​ជំនួប​ថ្ងៃទី​១២ ខែមិថុនា​នេះ គម្រោង​នៃ​ជំនួប​ត្រូវបាន​លោក ត្រាំ លុបចោល​ម្ដង​ហើយ​ក្រោម​ហេតុផល​សកម្មភាព​បង្ករឿង​របស់​កូរ៉េខាងជើង​។​

​ដោយឡែក​ជុំវិញ​ករណី​ប្រព័ន្ធ​សន្តិសុខ​វិញ​នោះ បើ​យោងតាម​ការចុះផ្សាយ​រប​ស់​RFI បាន​ឲ្យ​ដឹង ប៉ុន្មាន​ថ្ងៃនេះ សិង្ហ​បុរី​ស្ថិតក្រោម​ការ​រឹតបន្តឹង​សន្តិសុខ​យ៉ាងខ្លាំងបំផុត​។ ប៉ូលិស​បានដាក់​បម្រាម​ឱ្យ​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​គោរព​តាម​បទបញ្ជា​សន្តិសុខ បើ​ពុំ​នោះទេ​ពួកគេ​នឹង​អាច​រង​ការផាកពិន័យ​។​

​ការផាកពិន័យ​អាចមាន​តម្លៃ​ដល់​ទៅ​១​ម៉ឺន​ដុល្លារ និង​ជាប់ពន្ធនាគារ​៦​ខែ ប្រសិនបើ​ប្រជាពលរដ្ឋ ហ៊ាន​ល្មើ​សនឹង​បទបញ្ជា​សន្តិសុខ​។ អ្នកសារព័ត៌មាន​ជាង​បី​ពាន់​នាក់ ដែល​មក​តាមដាន​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ក៏ត្រូវ​ប្រកាន់ខ្ជាប់​តាម​បទបញ្ជា​សន្តិសុខ​របស់​ប៉ូលិស​ដែរ បើ​ពុំ​នោះទេ នឹងត្រូវ​រក​ការផាកពិន័យ​ដូចគ្នា ព្រមទាំង​ត្រូវ​ដកសិទ្ធិ​មិន​ចូល​យក​ព័ត៌មាន​និង​បណ្តេញចេញ​សិង្ហ​បុរី​ទៀត​។ នេះ​ជា​សំណើ​ចំៗ​របស់​ប្រធានាធិបតី​សិង្ហ​បុរី​។ ជាក់ស្តែង​អ្នកកាសែត​កូរ៉េខាងត្បូង​ពីរ​នាក់ ដែល​ល្បី​ខាង​ស្វិតស្វាញ​យក​ព័ត៌មាន ទើប​ត្រូវបាន​បញ្ចេញ​ពី​សិង្ហ​បុរី​មុន​ដំណើរ​មកដល់​របស់លោក​គីម​ជុង​អ៊ុន​បន្តិច ពីបទ​បាន​ប៉ុនប៉ង​ចូល​ស្ថានទូត​កូរ៉េខាងជើង​ដោយ​ខុសច្បាប់​។​

​សិង្ហ​បុរី​ដែលមាន​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​ខាង​មាន​សណ្តាប់ធ្នាប់ គោរព​ច្បាប់ និង​មាន​សន្តិសុខ​បំផុត​នោះ បាន​ប្រើ​មធ្យោបាយ​ការពារ​យ៉ាង​សន្ធឹង​សន្ធាប់​ខ្លាំងណាស់ នាឱកាស​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម​ជុង​អុន​។ កោះ​សិន​តូ​ហ្សា ដែលមាន​ន័យ​ជា​ភាសា​ម៉ាឡេស៊ី​ថា​កោះសន្តិភាព​និង​ស្ងប់ស្ងាត់ និង​ដែលជា​ក្រុង​ធំ​ទី​បួន ជា​កន្លែង​ទទួល​រៀបចំ​ជំនួប​ពិសេស​នេះ​។ សង្កាត់​នេះ​ត្រូវ​ស្ថិតក្រោម​ព័ទ្ធ​ការពារ​ស្ទើរ​ជិតឈឹង ដោយ​កម្លាំង​ប៉ូលិស​ជាច្រើន ពង្រាយ​បណ្តាក់​គ្នាយាម នៅតាម​គ្រប់​ច្រក ចាំ​ចម្រោះ​អ្នកដំណើរ ឆែកឆេរ​គ្រប់​មនុស្ស គ្រប់​រថយន្ត​។ អាជ្ញាធរ​សិង្ហ​បុរី​បានដាក់​បម្រាម​ហាមឃាត់​ដាច់ខាត​មិនឱ្យ​មានការ​បង្ហោះ​យន្តហោះ​ដ្រូ​ន ដាក់​កំរិត​រឹង​បន្តឹង​ចរាចរណ៍ នាវា យន្តហោះ និង​ហាមឃាត់​មិនឱ្យ​មានការ​ប្រមូល​ផ្តុំគ្នា​ដោយ​គ្មាន​ការអនុញ្ញាត​ឡើយ​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ RFI ។​

​កាលពី​ឆ្នាំ​២០១៥ ប៉ូលិស​សិង្ហ​បុរី​បានសម្លាប់​បុរស​ម្នាក់​ដែល​សាកល្បង​បើកឡាន​បុក​រនាំង​សន្តិសុខ នៅក្បែរ​សណ្ឋាគារ​Sangri-La នាឱកាស​ជំនួប​កំពូល​ស្តីអំពី​សន្តិសុខ​ដោយមាន​វត្តមាន​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​ផង​។ បើតាម​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី លី សៀន​ឡង Lee Hsien Loong សិង្ហ​បុរី​បាន​ចំណាយ​ថវិកា​២០​លាន​ដុល្លារ​សម្រាប់​ជំនួប​នេះ ក្នុងនោះ ៥​លាន​ដុល្លារ​ចំណាយ​សុទ្ធតែ​ទៅលើ​ការចាត់ចែង​សន្តិសុខ​និង​សុវត្ថិភាព​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...