• Giloba

រដ្ឋាភិបាល​ប្រទេស​ចិន បានប្រកាស​ឲ្យ​ពលរដ្ឋ​ខ្លួន​ដែល​កំពុង​នៅក្នុង​ប្រទេស​វៀតណាម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ !

5 ថ្ងៃ កន្លងទៅ សម្បត្តិ

​នាពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ប្រទេស​ចិន បាន​ដាស់តឿន​ពលរដ្ឋ​ចិន ដែល​កំពុង​នៅក្នុង​ប្រទេស វៀតណាម ឲ្យ​មានការ​ប្រុងប្រយ័ត្ន បន្ទាប់ពី​អ្នក​តវ៉ា​វៀតណាម ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលីស ជុំវិញ​គម្រោង​រដ្ឋាភិបាល ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ថ្មី សម្រាប់ វិនិយោគ​បរទេស ដែល​បង្ក​ឲ្យ​កើន ការប្រឆាំង​ចិន ក្នុងប្រទេស​វៀតណាម​។​

​នៅក្នុង​ព្រឹត្តិការ​ណ៏​ខាងលើនេះ មាន​បាតុករ​ប្រមាណ ១០០​នាក់​ត្រូវបាន​ចាប់ខ្លួន​និង​ប៉ូលិស​រាប់សិប​នាក់​បាន​រងរបួស​នៅក្នុង​ការតវ៉ា​មួយ​នៅ​វៀតណាម​ភាគ​កណ្តាល​កាលពី​ថ្ងៃអាទិត្យ​ទី​១០​មិថុនា ដែលជា​បាតុកម្ម​មួយ​ក្នុងចំណោម​បាតុកម្ម​ជាច្រើន​នៅ​ទូទាំងប្រទេស​ប្រឆាំងនឹង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ពួក​អ្នកជំទាស់​បារម្ភ​ថា​នឹងត្រូវ​គ្របដណ្ដប់​ដោយ​វិនិយោគិន​ចិន​។​

​ស្ថានទូត​ចិន​នៅ​ទីក្រុង​ហាណូយ​បានចេញ​ផ្សាយ​សេចក្តីជូនដំណឹង​មួយ​នៅលើ​វេ​ប​សាយ​របស់ខ្លួន​ដែល​សំដៅទៅ​ការតវ៉ា​នេះ​ថា​ជា "​ការប្រមូលផ្តុំ​ដោយ​ខុសច្បាប់​” ដែល​រួមមាន "​មាតិកា​ប្រឆាំង​ចិន​” មួយចំនួន​។​

​សេចក្តីជូនដំណឹង​នេះ​បាន​និយាយថា "​ស្ថានទូត​ចិន​នៅក្នុង​ប្រទេស​វៀតណាម​កំពុងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការវិវឌ្ឍ​ពាក់ព័ន្ធ​នានា និង​រំលឹក​ប្រជាជន​ចិន​នៅ​វៀតណាម​ឱ្យ​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​នៅពេល​ធ្វើដំណើ​រ​”​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ អ្នកនាំពាក្យ​សភា​វៀតណាម លោក Nguyen Thi Kim Ngan បាន​និយាយថា អ្នក​តវ៉ា​ទាំងនោះ​ប្រហែលជា​យល់​ខុស​អំពី​ច្បាប់​គ្រប់គ្រង​ធម្មជាតិ​របស់​ប្រទេស​។ លោកស្រី ថា ពលរដ្ឋ​ទាំងនោះ​គួរ​ស្ថិតនៅក្នុង​ស្ថានភាព​ស្ងប់ស្ងាត់ ហើយ​ត្រឡប់​លំនៅដ្ឋាន​វិញ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...