• Default ខាងលើក្រោមមេនុយ

ជេ​ក ម៉ា​កំពុង​ធ្វើ​ស្ពាន​ចម្លង​បញ្ហា​ទំនាស់​ពាណិជ្ជកម្ម​ចិន អាមេរិក ដោយ​សន្យា​បោះទុន​ឲ្យ អាមេរិក​មានការ​ងារ​ធ្វើ​ក្នុង​ទំហំ ១​លាន​ការងារ​

4 ខែ កន្លងទៅ នុម៉ា

​លោក​មហាសេដ្ឋី ជែក ម៉ា ស្ថាបនិក​និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Alibaba Group បាន​ជួប​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ​ទី​៩​មករា ហើយ​ត្រាំ​និយាយថា ពួកគេ​មាន "​កិច្ចប្រជុំ​ដ៏​អស្ចារ្យ​"​។​លោក​ត្រាំ​និយាយ​ចេញពី​វិមាន Trump Tower ក្នុង​បុរី​ញូវយ៉ក​ថា "​យើង​មាន​កិច្ចប្រជុំ​ដ៏​អស្ចារ្យ និង សហគ្រិន​ដ៏​អស្ចារ្យ អស្ចារ្យ បំផុត​មួយរូប​ក្នុង​ពិភពលោក ហើយ​គាត់​ស្រឡាញ់​ប្រទេស​នេះ គាត់​ក៏​ស្រឡាញ់​ប្រទេស​ចិន​ដែរ​។ ជែក និង​ខ្ញុំ​នឹងធ្វើ​កិច្ចការ​អស្ចារ្យ​មួយចំនួន​ជាមួយគ្នា​"​។

​ម៉ា និង​ត្រាំ បាន​ជួប​អ្នកកាសែត​មួយសន្ទុះ បន្ទាប់ពី​កិច្ចប្រជុំ និង​និយាយថា ពួកគេ​បាន​ពិភាក្សា​គម្រោង​បង្កើត​ការងារ ១ លាន​ជូន​ពលរដ្ឋ​អាមេរិក ដោយ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​តូច​និង​មធ្យម​របស់​អាមេរិក​អាច​លក់​ផលិតផល​ទៅ​ចិន តាមរយៈ​វេ​ប​សាយ​របស់​ក្រុមហ៊ុន Alibaba​។​​ជែក ម៉ា បាន​ប្រាប់​អ្នកកាសែត​ថា "​យើង​បាន​ផ្តោតលើ​ក្រុមហ៊ុន​តូចៗ​"​។ ហើយ​យោងតាម​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Alibaba និង លោក​ត្រាំ បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ផ្តោត​សំខាន់​លើ​គម្រោង​ពង្រីក​ខ្លួន​របស់​អាមេរិក​តាមរ​យៈ​ក្រុមហ៊ុន Alibaba​។​

លោក​ម៉ា​និយាយថា "​យើង​ក៏​គិត​ដែរ​ថា ទំនាក់ទំនង​ចិន​និង​អាមេរិក​ក៏​គួរតែ​ពង្រឹង​ផងដែរ គួរតែមាន​លក្ខណៈ​មិត្តភាព​ច្រើនឡើង​។ ទ្វារ​គឺ​បើក​ចាំ​ការពិភាក្សា​អំពី​បញ្ហា​ទំនាក់ទំនង និង​ពាណិជ្ជកម្ម​។ ខ្ញុំ​គិតថា ប្រធានាធិបតី​ជាប់ឆ្នោត​ពិតជា​ឆ្លាត គាត់​ជាម​នុស្ស​បើក​ចិត្ត​ទូលាយ​ចាំ​ស្តាប់​ជានិច្ច​។ ខ្ញុំ​បាន​ប្រាប់​គាត់​អំពី​គំនិត​របស់ខ្ញុំ​អំពី​របៀប​ជំរុញ​ពាណិជ្ជកម្ម​ឱ្យ​ប្រសើរឡើង ជាពិសេស​ជំរុញ​ក្រុមហ៊ុន​រកស៊ី​ខ្នាតតូច និង​ជំនួញ​ឆ្លង​ព្រំដែន​"៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2