• Giloba

ចិន​ដាក់ពង្រាយ​គ្រាប់​មី​ស៊ី​ល​ឡើងវិញ នៅលើ​តំបន់​មាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ខណៈដែល​ភាព​តានតឹង​កាន់តែ​ឡើងក​ម្តៅ​ដូច​ភ្លើង​ជាមួយ​អាមេរិក​

2 ខែ កន្លងទៅ DNT-NEWS

​ទីក្រុង​ប៉េកាំង​ត្រូវបាន​គេ​រាយការណ៍​ថា បានដាក់​ពង្រាយ​ឡើងវិញ​នូវ​យាន​បាញ់​គ្រាប់​មី​ស៊ី​ល​ជាច្រើន នៅលើ​កោះមាន​ជម្លោះ នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ក្រោយ​ពេលដែល​ទីក្រុង​ប៉េកាំង បាន​ដកចេញ​កាលពីពេល​ថ្មីៗ​នេះ ខណៈដែល​ទីក្រុង​ប៉េកាំង​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ជាមួយ​សហរដ្ឋអាមេរិក​។​

​កាលពី​ថ្ងៃទី​៣ មិថុនា​កន្លងទៅ រូបភាព​ផ្កាយ​ពី​ផ្កាយរណប​ដែល​ថត​ដោយ​ក្រុមហ៊ុន ImageSat International (ISI) ដែលជា​ក្រុមហ៊ុន​ចារកម្ម​អ៊ីស្រាអែល​បាន​រកឃើញថា ប្រព័ន្ធ​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស​របស់​ចិន​នៅលើ​កោះ​វ៉ូ​ឌី ដែល​ត្រូវបាន​គេ​ស្គាល់​នៅក្នុង​ទីក្រុង​ប៉េកាំង​ថា​ជា កោះ​យ៉ុង​ស៊ី​ង ត្រូវបាន​គេ​ដកចេញ ឬ​ប្តូរ​តាំង​។ រូបថត​ដែល​ថត​ពី​កន្លែងកើតហេតុ​បានបង្ហាញ​ពី​ខ្សាច់​ទទេ ដែល​ពីមុន​ខ្សាច់​នេះ​ធ្លាប់មាន​អាវុធ​នៅ​ជាមួយ​វា​។ ទោះបីជា​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ចន្ទ ក្រុមហ៊ុន​ដដែល​នេះ បាន​បង្ហាញថា មី​ស៊ី​ល​ទាំង​នោះបាន​លេចឡើង​សារជាថ្មី​យ៉ាងពិត​ប្រាកដ ដូចគ្នា​នឹង​កន្លែង​ដែល​ពួកគេ​បាន​បាត់​ខ្លួន​មុន​។​

​ការបាត់​ខ្លួន​មី​ស៊ី​ល កាលពី​ដើមខែ​នេះ បាន​កើតឡើង​បន្ទាប់ពី​អាមេរិក​បាន​បញ្ជូន​ហោះហើរ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ចំនួន​ពីរ​គ្រឿង​របស់ខ្លួន ទៅកាន់​ប្រជុំ​កោះ Spratly ចំពេល​មាន​ភាព​តានតឹង​កើនឡើង​រវាង​ក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន​។ យោងតាម​កាសែត South China Morning Post មន្ទីរ​ប៉ង់​តា​ហ្គោ​ន ក៏បាន​ពិចារណា​បញ្ជូន​នាវាចម្បាំង​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​ផងដែរ​។​

​រូបភាព​ថ្មី​ដែល​បង្ហាញ​ពី​ការលេចឡើង នៃ​ប្រព័ន្ធ​មី​ស៊ី​ល​បន្ថែមទៀត​នេះ​បង្ហាញថា ការដកចេញ​កាលពី​ដើមខែ​នេះ ទំនងជា​គ្រាន់តែ​ជាការ​ដកចេញ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ​។ អ្នកឯកទេស​យោធា​ចិន​និយាយថា​ការដកចេញ​គឺជា​ដំណោះស្រាយ​រយៈពេល​ខ្លី ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​កាន់តែខ្លាំង​នៅ​ចំពោះមុខ​ជាមួយ​សហរដ្ឋ​អាមេរិក​។​

​អ្នកឯកទេស​ខាង​លោកខាងលិច​ក៏មាន​ការសង្ស័យ​ផងដែរ​ថា យាន​បាញ់​គ្រាប់​មី​ស៊ី​ល​ត្រូវបាន​គេ​ដក​ចេញពី​ទីនោះ​ជា​អចិ​ន្ត្រៃ​ឬ​យ៉ាងណា​។ អ្នកខ្លះ​បា​នប​លើក​ជា​យោបល​ថា ពួកវា​ត្រូវបាន​គេ​ដកចេញ ដើម្បី​យកទៅ​ជួសជុល​។ អ្នកជំនាញ និង​ជា​អ្នកវិភាគ​ខាង​យោធា​ជាន់ខ្ពស់ លោក Timothy Heath បាន​និយាយថា ដោយសារតែ​អាកាសធាតុ​មាន​សំណើម​នៅលើ​ប្រជុំ​កោះ​ទាំងនោះ គ្រាប់​មី​ស៊ី​ល HQ-9 ត្រូវតែ​ដកចេញ​។

​យោងតាម​អ្នកជំនាញ​កងទ័ពជើងទឹក ដែលមាន​មូលដ្ឋាន​ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង លោក Li Jie បាន​និយាយថា ប្រព័ន្ធ​នេះ​អាច​ត្រូវបាន​យកចេញ​បណ្តោះអាសន្ន ដើម្បី​ទទួលបាន​នូវ​ការថែទាំ​។ លោក​លី​បាន​ប្រាប់​កាសែត South China Morning Post ថា «​ដោយសារ​អាកាសធាតុ​សើម បូករួម​នឹង​ព្យុះ​ទី​ហ្វុ​ង​នៅក្នុង​តំបន់ នាពេល​ថ្មីៗ​នេះ​ទំនងជា​ប្រព័ន្ធ​ទាំងនោះ​ត្រូវបាន​គេ​ដកចេញ​ជា​បណ្ដោះអាសន្ន​ដើម្បី​ជួសជុល ឬ​ជួសជុល​គ្រឿងបន្លាស់​មួយចំនួន​។ រយៈពេល​នៃ​ការដកចេញ​ឧបករណ៍​ទាំងនោះ វា​អាស្រ័យ​ទៅ​សេវាកម្ម​នៃ​ការជួសជុល​របស់​វា​។​

​ទោះបីជា​យ៉ាងណាក៏ដោយ យោងទៅតាម​លោក Ni Lexiong អ្នកជំនាញ​ខាង​កងទ័ពជើងទឹក មកពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​នយោបាយ និង​ច្បាប់​នៃ​ទីក្រុង​ស៊ា​ង​ហៃ បាន​និយាយថា ការដកចេញ​នូវ​ប្រព័ន្ធ​នេះ មានរឿង​ជាច្រើន​ទាក់ទង​នឹង​ប្រទេស​ចិន ដែល​ព្យាយាម​បោះជំហាន​ឆ្ពោះទៅរក​ការផ្សះផ្សា​ជាមួយ​សហរដ្ឋអាមេរិក​។​

​លោក Ni បាន​និយាយថា «​ដោយមាន​ភាព​តានតឹង​កាន់តែខ្លាំង​រវាង​ចិន និង​អាមេរិក យើង​អាច​យល់បាន​ថា យើង​បាន​បង្កើត​នូវ​កាយវិការ​នៃ​ការសន្យា​មួយ​។ វា​មិនមែន​ជាការ​ឈ្លៀសវៃ​នោះទេ​សម្រាប់​ចិន ក្នុងការ​ប្រឈមមុខ​ដោយផ្ទាល់​ជាមួយ​សហរដ្ឋអាមេរិក​។ យើង​នឹង​សម្រេចចិត្ត​នាពេល​ក្រោយ បន្ទាប់ពី​ភាព​តានតឹង​បាន​ស្ង​ន់​ស្ងាត់​។ លោក​នី​បាន​និយាយ​បន្ថែមថា «​វា​ជា​រឿង​ដ៏​ល្អប្រសើរ​ដែល​យើង​បាន​ឆ្ពោះទៅមុខ​បី​ជំហាន ដោយសារតែ​ភាគី​ទាំងពីរ មិន​ចង់​ឲ្យ​មាន​សង្គ្រាម​នឹង​គ្នា​។​

​ទីក្រុង​ប៉េកាំង​មិនបាន​ឆ្លើយតប​ដោយផ្ទាល់​ទៅនឹង​របាយការណ៍ នៃ​គ្រាប់​មី​ស៊ី​ល​ដែល​កំពុង​ត្រូវបាន​ដកចេញ​នោះទេ​។ ទោះជា​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ពុធ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហ័ ឈុន​យី​ង បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ចំពោះ​ការទទួលខុសត្រូវ​ចំពោះ​ការបង្កើន​កងទ័ព នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ លោកស្រី​និយាយថា «​តើ​វា​មិនមែនជា​ការធ្វើ​សមយុទ្ធ​យោធា​ទេ​ឬ នៅពេល​អ្នក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 មកកាន់​តំបន់​សមុទ្រ​ចិន​ខាងត្បូង​? បើ​មាន​គេ​មក​បញ្ចេញ​សាច់ដុំ​នៅ​ជិត​ផ្ទះ​អ្នក តើ​អ្នក​គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន និង​បង្កើន​ការត្រៀមខ្លួន​ទេ​ឬ​?DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...