• Giloba

តើ​ប្រទេស​ណាខ្លះ​ដែលជា​មហាអំណាច​នុយក្លេអ៊ែរ តែង​ធ្វើ​ឲ្យ​ពិភពលោក​ដេក​ញាក់សាច់ !

4 ថ្ងៃ កន្លងទៅ DNT-NEWS

​សារព័ត៌មាន News Week បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៣ មិថុនា​នេះ​ថា នៅលើ​ពិភពលោក​យើង​នេះ មាន​ប្រទេស​ចំនួន ៩​ដែល​គេ​ស្គាល់​ថា​មាន​នុយក្លេអ៊ែរ​។ ប្រទេស​ទាំង ៩​នោះ​រួមមាន អាមេរិកាំង បារាំង អង់គ្លេស ចិន រុស្ស៊ី ប៉ា​គី​ស្ថាន ឥណ្ឌា អ៊ីស្រាអែល និង​កូរ៉េខាងជើង​។​​

ក្នុងចំណោម​ប្រទេស​នុយក្លេអ៊ែរ​ទាំង ៩​នោះ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ នឹង​នៅសល់តែ ៨​ទេដោយសារតែ​កូរ៉េខាងជើង​បាន​ឯកភាពគ្នា​ជាមួយ​លោក​ត្រាំ​ថា នឹង​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ហើយ​នោះ​។ កាលពី​ថ្ងៃទី​១២ មិថុនា​ម្សិលមិញ​នេះ លោក​ត្រាំ និង​លោក​ជុង​អ៊ុន បាន​ជួបគ្នា​នៅ​សិង្ហ​បុរី យ៉ាង​ឱឡារិក​ក្រើ​ក​ពិភពលោក​ថែមទៀត​ផង​។​

​លោក​ជុង​អ៊ុន​បាន​សន្យាថា នឹង​ផ្អាក​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង ដែលនាំឱ្យ​មានការ​អភិវឌ្ឍ​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​បាន និង​អាច​បាញ់​ទៅដល់​ទឹកដី​សហរដ្ឋអាមេរិក​។ ជាការ​ឆ្លើយតប​ទៅនឹង​ទង្វើ​នៃ​ការផ្អាក​ម្ម​វិធី​អាវុធ​នុយក្លេអ៊ែរ​នេះ សហរដ្ឋអាមេរិក​បាន​ផ្អាក​ការធ្វើ​សមយុទ្ធ​របស់ខ្លួន ដែល​ធ្វើឡើង​រួមគ្នា​ជាមួយ​កូរ៉េខាងត្បូង​។​

​ខាងក្រោម​នេះ គឺជា​តារាង​ដែល​បង្ហាញ​ពី​កម្លាំង​នៃ​ក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​បណ្តា​ប្រទេស​នីមួយៗ ដែល​បង្ហាញ​ដោយ​ទិន្នន័យ​វិទ្យាសាស្ត្រ​សហរដ្ឋអាមេរិក​៖

១. រុស្ស៊ី​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ៦.៨០០​គ្រាប់​

២. សហរដ្ឋអាមេរិក​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ៦.៦០០​គ្រាប់​

៣.​បារាំង​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ៣០០​គ្រាប់​

៤. ចិន​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ២៧០​គ្រាប់​

៥.​អង់គ្លេស​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ២១៥​គ្រាប់​

៦. ប៉ា​គី​ស្ថាន​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ១៤០​គ្រាប់​

៧. ឥណ្ឌា​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ១៣០​គ្រាប់​

៨. អ៊ីស្រាអែល​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ៨០​គ្រាប់ និង​

៩. កូរ៉េខាងជើង​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ២០​គ្រាប់​។​

​បន្ទាប់ពី​បញ្ចប់​សង្គ្រាមលោកលើកទី ២ នៅពេល​អាមេរិក​បានក្លាយ​ជា​ប្រទេស​ដំបូងបង្អស់​ដែល​បាន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ នៅក្នុង​ការប្រយុទ្ធ ដែលមាន​គ្រាប់បែក​អ៊ីដ្រូសែន​ចំនួន ២​គ្រាប់​ត្រូវបាន​ទម្លាក់​ទៅលើ​ជប៉ុន នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា និង​ទីក្រុង​ណា​ហ្កា​សា​គី អតីត​សហភាពសូវៀត ក៏មាន​សម​ទ្ធ​ភាពដូចគ្នា​នេះ តាមរយៈ​ការស្រាវជ្រាវ​ដោយ​ខ្លួនឯង​ផងដែរ​។​

​សង្គ្រាមត្រជាក់​ជា​បន្តបន្ទាប់ បាន​បង្កឱ្យមាន​ការប្រកួត​ប្រជែង​ខាង​ប្រដាប់អាវុធ​នុយក្លេអ៊ែរ​រ​វាង​មហាអំណាច​ទាំងពីរ នៅក្រោម​គោល​លទ្ធិ​នៃ​ការវាយប្រហារ ដែលមាន​ការធានា​គ្នា​ទៅវិញទៅមក​ឬ MAD ។ នេះ​គឺជា​ទ្រឹស្តី​នៃ​ការទប់ស្កាត់ ដែល​ពឹង​ផ្អែកលើ​ភាគី​នីមួយៗ ដែលមាន​សមត្ថភាព​ខាង​អាវុធ​នុយក្លេអ៊ែរ​ដ៏​មហិមារ​។ អាវុធ​នុយក្លេអ៊ែរ​ត្រូវបាន​រី​សាយភាយ ដោយសារតែ​បណ្តា​ប្រទេស​ដទៃទៀត បាន​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​ដោយ​ខ្លួនឯង ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ​ឡើង មុន​ច្បាប់​អន្តរជាតិ ត្រូវបាន​គេ​បង្កើតឡើង ដើម្បី​ទប់ស្កាត់​ការផលិត​នុយក្លេអ៊ែរ​។​

​នៅ​ឆ្នាំ ១៩៦៨ ប្រាំ​មួយឆ្នាំ​បន្ទាប់ពី​វិបត្តិ​មី​ស៊ី​ល​គុយបា ដែល​ស្ទើរតែ​បាន​បង្កឱ្យមាន​ស​ង្គ្រា​មនុ​យ​ក្លេ​អ៊ែរ រវាង​សហរដ្ឋអាមេរិក និង​សហភាពសូវៀត សន្ធិសញ្ញា​ស្តីពី​ការមិន​រីក​រាលដាល​នៃ​អាវុធ​នុយក្លេអ៊ែរ ត្រូវបាន​អនុម័ត​ឡើង​។​

​ពីរ​ឆ្នាំ​ក្រោយមក វា​ត្រូវបាន​គេ​ផ្តល់​សច្ចាប័ន​។ សន្ធិសញ្ញា​នេះ​តម្រូវឱ្យ​បណ្តា​ប្រទេស​ហត្ថលេខី​រួមមាន​សហរដ្ឋអាមេរិក សហភាពសូវៀត ចក្រភព​អង់គ្លេស​បារាំង ចិន និង​ប្រទេស​ដទៃទៀត មិន​ឲ្យ​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​តាមរយៈ​ការចែករំលែក​ពួកវា វិធី​នៃ​ការផលិត​នុយក្លេអ៊ែរ​ទៅ​ឲ្ត​បណ្តា​ប្រទេស​ដទៃទៀត​នោះទេ​។​

​បច្ចុប្បន្ននេះ មាន​ប្រទេស​ហត្ថលេខី​ចំនួន១៩០​ប្រទេស ដែល​ចូលរួម​ជា​ប្រទេស​ហត្ថលេខី​នេះ​។ កូរ៉េខាងជើង​មិនមែនជា​ប្រទេស​ហត្ថលេខី​នេះនោះ​ទេ ក្រោយ​ពេលដែល​ប្រទេស​នេះ បាន​ដកខ្លួន​ចេញ​កាលពី​ឆ្នាំ ២០០៣ ដោយ​បន្ត​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។ ប្រទេស​នេះ បាន​ចុះហត្ថលេខា​ង​លើ​សន្ធិសញ្ញា​ជា​ប្រទេស​ហត្ថលេខី​ក្នុង​ឆ្នាំ ១៩៨៥​។ ភាគី​ដែល​មិនមែនជា​ប្រទេស​ហ​ត្ត​លេ​ខី​ដទៃទៀត​មាន​ឥណ្ឌា អ៊ីស្រាអែល និង​ប៉ា​គី​ស្ថាន​។ យ៉ាងណាក៏ដោយ អ៊ីស្រាអែល​មិនបាន​ប្រកាស​ខ្លួន​ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​នោះទេ ដោយ​ប្រទេស​នេះ​ឈរ​នៅលើ​គោល​ការ​មួយ ក្នុង​ភាពស្រពិចស្រពិល​។​

​យោងតាម​លិខិតស្នាម​មួយ ដែល​ហៅថា ការច្នៃប្រឌិត​អាវុធ​នុយក្លេអ៊ែរ​ជាស​កល ឆ្នាំ​១៩៤៥ ដល់ ២០១០ ដែឡ​ចេញផ្សាយ​នៅក្នុង​និក្ខេបបទ Bulletin of the Atomic Scientists ឃ្លាំង​ស្តុក​ក្បាល​គ្រាប់​របស់​សហរដ្ឋអាមេរិក បាន​ឈានដល់​ចំណុចកំពូល​នៅក្នុង​ឆ្នាំ ១៩៦៧ ដែលមាន​ចំនួន ៣១.២៥៥​គ្រាប់ មុនពេល​ប្រទេស​នេះ បានធ្វើការ​កាត់បន្ថយ​។ កាលនោះ​ឃ្លាំង​ស្តុក​ក្បាល​គ្រាប់​សូ​វៀត​វិញ​មាន​ដល់​ទៅ ៤៥.០០០​គ្រាប់ នៅ​ឆ្នាំ ១៩៨៦ មុននឹង​ការកាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​។​

​ប្រទេស​អ៊ីរ៉ង់​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​មាន​មហិច្ឆតា ក្នុងការ​អភិវឌ្ឍ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ បើទោះបីជា​មានការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិន​រីក​រាលដាល​ហើយក៏​ដោយ ហើយ​ប្រទេស​នេះ​បានធ្វើការ​ស្រាវជ្រាវ​បន្ថែមទៀត ខណៈដែល​ប្រទេស​នេះ គិតថា ខ្លួន​គ្រាប់​តែ​ផលិត​វា ដើម្បី​យក​ជា​ថាមពល​តែប៉ុណ្ណោះ​។​

​ប៉ុន្តែ​វា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដែល​បាន​ធ្វើឡើង​កាលពី​ឆ្នាំ ២០១៥ ដើម្បី​បោះបង់ចោល​ការស្រាវជ្រាវ​អាវុធ​នុយក្លេអ៊ែរ និង​អនុញ្ញាត​ឱ្យមាន​ការធ្វើ​អធិការកិច្ច​ផ្ទៀងផ្ទាត់​មើល​លើ​ការលុបបំបាត់​កម្មវិធី​របស់ខ្លួន ដើម្បី​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​មកលើ​ខ្លួន​។ បច្ចុប្បន្ននេះ កិច្ច​ព្រម​ព្រៀម​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ត្រូវបាន​លោក​ត្រាំ​ដកខ្លួន​ចេញ​ហើយ​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...