• Giloba

បារាំង កំពុងតែ​បោះជំហាន​នៅក្នុង​កិច្ចប្រឹងប្រែង ប្រឆាំង​ទៅនឹង​សកម្មភាព​របស់​ទីក្រុង​ប៉េកាំង នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​

4 ថ្ងៃ កន្លងទៅ DNT-NEWS

​សារព័ត៌មាន​ស្ពុ​ត​និក​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៣ មិថុនា​នេះ​ថា បច្ចុប្បន្ននេះ ភាគច្រើន​នៃ​ប្រតិបត្តិការ​នាវាចរ​ណ៍​ដោយ​សេរី (FONOP) នៅក្នុង​តំបន់ ត្រូវបាន​ធ្វើឡើង​ដោយ​សហរដ្ឋអាមេរិក ទោះបី​ជាមាន​ការតវ៉ា​យ៉ាងខ្លាំង​ក្លា ពី​ប្រទេស​ចិន​យ៉ាងណាក៏ដោយ​។ យ៉ាងណាមិញ ទីក្រុង​ប៉េកាំង​នៅតែ​បន្ត​ដាក់ពង្រាយ​ឧបករណ៍​យោធា​បន្ថែមទៀត​ទៅកាន់​កោះ ដែល​ខ្លួន​អះអាងថា សកម្មភាព​របស់​ពួកគេ​នៅក្នុង​តំបន់ គឺធ្វើឡើង​ដើម្បី​ការពារ​ខ្លួន​។​

​នាវាចម្បាំង​បារាំង Dixmude និង​នាវាចម្បាំង​មួយគ្រឿង​ទៀត បានធ្វើ​នាវាចរ​នៅក្បែរ​ប្រជុំ​កោះ Spratly និង​កោះ​តូចៗ​ជាច្រើន​ទៀត ដែលជា​ផ្នែក​មួយ​នៃ តំបន់​នាវាចរណ៍​ដោយ​សេរី នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ អ្នកស្រាវជ្រាវ​ម្នាក់​មកពី​វិទ្យាស្ថាន Hudson Institute ដែល​បាន​ស្ថិតនៅលើ​នាវា ក្នុងអំឡុងពេល​ប្រតិបត្តិការ​នោះបាន​និយាយថា នាវាចម្បាំង​របស់​ចិន​មួយចំនួន បានធ្វើ​ដំណើរ​ដេញតាម​ពីក្រោម​ក្រុម​នាវា​បារាំង​ទាំងនោះ រហូត​ទាល់តែ​នាវា​ទាំង​នោះបាន​ចាកចេញ​។​

​មេបញ្ជាការ​ប្រចាំ​នៅលើ​នាវាចម្បាំងDixmude លោក Jean Porcher បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា «​ការ​ល្បាត​របស់​យើង​ពាក់ព័ន្ធ​នឹង​ការធ្វើដំណើរ​ទៅជិត​កោះ​តូចៗ​ទាំងនេះ ដើម្បី​ទទួល​បានការ​ស៊ើប​ការសម្ងាត់ ដោយ​ប្រើ​ឧបករណ៍​ចាប់​សញ្ញា​ទាំងអស់ ដែល​អាច​ប្រើ​បាន​នៅក្នុង​ដែនទឹក​អន្តរជាតិ​បាន​»​។​

​ទោះបីជា​សហរដ្ឋអាមេរិក​ធ្វើ​នាវាចរណ៍​ដោយ​សេរី​ភាគច្រើន នៅក្នុង​តំបន់​នាវាចរណ៍​សេរី នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​យ៉ាងណាក៏ដោយ ក៏​បារាំង និង​ចក្រភព​អង់គ្លេស​បាន​ចូលរួម​ជាមួយ​ពួកគេ​ផងដែរ​។ សារព័ត៌មាន AFP បាន​រាយការណ៍​ថា ទីក្រុង​ប៉ារីស​គ្រោង​នឹង​បញ្ជូន​ក្រុម​នាវាចម្បាំង​របស់ខ្លួន​ជា​ច្រើ​ទៅកាន់​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វី​ក ដើម្បី​ធ្វើ​សមយុទ្ធ​យោធា ដើម្បី​ប្រឆាំង​ទៅនឹង​អ្វីដែល​ប្រទេស​លោកខាងលិច​ហៅថា ជា​សកម្មភាព​នៃ​ការពង្រឹង​កម្លាំងយោធា​នៅក្នុង​តំបន់​។​

​បណ្តា​ប្រទេស​ជាច្រើន​បាន​ចូលរួម​ទាមទារ​លើ​តំបន់​មាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ថា​ជា​កម្ម​សិទ្ធ​របស់ខ្លួន​។ របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញថា ទីក្រុង​ប៉េកាំង​បានដាក់​តម្លើង​ប្រព័ន្ធ​មី​ស៊ី​ល​នៅលើ​ប្រជុំ​កោះ ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​សារជាថ្មី​វិញ​ហើយ ក្រោយ​ពេលដែល​ប្រទេស​នេះ បាន​ដក​ឧបករណ៍​យោធា​ទាំងនោះ​ចេញ​កាលពីពេល​ថ្មីៗ​នេះ ដែល​ថត​បាន​ដោយ​ផ្កាយរណប​អ៊ីស្រាអែល​។ ទីក្រុង​ប៉េកាំង​បាន​អះអាងថា អ្វីដែល​ខ្លួន​បានដាក់​ពង្រាយ​នោះ គឺជា​អ្វីដែល​ខ្លួន​ធ្វើឡើង​ដើម្បី​ការពារ​ខ្លួន​តែប៉ុណ្ណោះ​។​

​សហរដ្ឋអាមេរិក​បាន​ទាមទារ​ឱ្យ​ចិន​បញ្ឈប់​សកម្មភាព​រប​ស់​ខ្លួន​នៅក្នុង​តំបន់ ហើយ​អាមេរិក​តែងតែ​ធ្វើ​នាវាចរណ៍​ដោយ​សេរី​ជា​ទៀងទាត់ នៅក្នុង​តំបន់​ដែល​ចិន​បាន​អះអាង​ជា​កម្ម​សិទ្ធ​របស់ខ្លួន​នេះ ដោយ​អាមេរិក​អះអាងថា ដែនទឹក​តំបន់​សមុទ្រ​ចិន​ខាងត្បូង ត្រូវតែ​ស្ថិតនៅក្រោម​ច្បាប់​អន្តរជាតិ​។ ផ្ទុយទៅវិញ ទីក្រុង​ប៉េកាំង​បានធ្វើការ​រិះគន់​សហរ​ដ្ឋ​អាមេរិក ដែល​បាន​បញ្ជូន​នាវាចម្បាំង​ចូល​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ថា​ជាការ​បង្កហេតុ និង​បានទាមទារ​ឲ្យ​សហរដ្ឋអាមេរិក​បញ្ឈប់​សកម្មភាព​របស់ខ្លួន​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...