• Giloba

ក្រុម​កងពល​ដែលមាន​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ទី​ទីក្រុង Hodeidah របស់​យ៉េ​មែន​

3 ថ្ងៃ កន្លងទៅ DNT-NEWS

​យោងតាម​ប្រព័ន្ធ​ផ្សាយ​ជាច្រើន​បាន​រាយការណ៍​នៅ​ថ្ងៃ​នទី​១៣ ឧសភា​នេះ​ថា ក្រុម​កងពល ដែលមាន​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ទីក្រុង​កំពង់ផែ ហូ​ដេ​ដា​របស់​យ៉េ​មែន​។​

​យោងតាម​ទូរទស្សន៍ Al-Arabiya បាន​រាយការណ៍​ថា កងទ័ព​ដែល​គាំទ្រ​ដោយ​ក្រុមចម្រុះ ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត បានចាប់ផ្តើម​បើក​ការវាយប្រហារ​ទៅលើ​ទីក្រុង​កំពង់ផែ ហូ​ដេ​ដា ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហូ​ធី​។​

​កាលពី​ខែ​មុន របាយការណ៍​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​និយាយថា ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប់​ប៊ី​សា​អូឌីត​កំពុង​បិទ​ច្រក នៅ​ទីក្រុង​កំពង់ផែ​នេះ នៅ​យេ​ម៉ែន​ប៉ុន្តែ​វា​នៅ​មិនទាន់​ច្បាស់​ថា តើ​កងកម្លាំង​របស់​ប្រទេស​នេះ នឹង​ចាប់ផ្តើម​បើក​ការវាយលុក ដើម្បី​យក​ទីក្រុង​កពង់​ផែ​មកវិញ​ឬ​យ៉ាងណា​នោះទេ​។​

​ថ្មីៗ​នេះ អ្នកនាំពាក្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Stephane Dujarric បាន​និយាយថា អង្គការសហប្រជាជាតិ​មានការ​ព្រួយបារម្ភ អំពី​ស្ថានការណ៍​នៅក្នុង​ទីក្រុង​កំពង់ផែ​យេ​ម៉ែន ហើយ​ថា​ខ្លួន​កំពុង​ចាត់វិធានការ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ដោះស្រាយ​បន្ថែមទៀត នៅពេលដែល​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប់​ប៊ី​សា​អូឌីត បាន​ចូល​កាន់កាប់​នៅក្នុង​តំបន់ នៅ​ជិត​ទីក្រុង​កំពង់ផែ​ហូ​ដេ​ដា​។​

​បច្ចុប្បន្ននេះ ប្រទេស​យេ​ម៉ែន បាន​ធ​ញ​លាក់​ចូលទៅក្នុង​ជម្លោះ​រ៉ាំរ៉ៃ​រវាង​ក្រុម​កងកម្លាំង​រដ្ឋាភិបាល​យ៉េ​មែន ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី Abd Rabbu Masur Hadi ជាមួយ​ក្រុម​ចលនា ហូ​ធី​ឬ​ហៅថា ក្រុម​អាន​សា​អា​ឡា​។ ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត តែង​បើក​ការវាយប្រហារ​ទៅលើ​ក្រុម​ចលនា​ហូ​ធី ធ្វើឡើង​ទៅតាម​សំណើរ​របស់​ប្រធានាធិបតី​ហា​ឌី​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...