• Giloba

មាន​ប្រទេស ៦​បន្ថែមទៀត នឹងចូលរួម​ធ្វើ​សមយុទ្ធ​ជាមួយ​ប្រទេស​រុស្ស៊ី​

3 សប្ដាហ៍ កន្លងទៅ DNT-NEWS

​សារព័ត៌មាន News Week បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២ កក្កដា​នេះ​ថា មាន​ប្រទេស ៦​ផ្សេងទៀត​នឹងចូលរួម​នៅក្នុង​ការធ្វើ​សមយុទ្ធ​អន្តរជាតិ​ប្រចាំឆ្នាំ​របស់​រុស្ស៊ី នៅ​ឆ្នាំនេះ​។​

​សមយុទ្ធ​ដែល​រុស្ស៊ី​ធ្វើឡើង​នៅក្នុង​ឆ្នាំនេះ នឹងត្រូវ​ចាប់ផ្តើម​ធ្វើឡើង​នៅ​ថ្ងៃ​ទៅ​២៨ កក្កដា ដោយមាន​បណ្តា​ប្រទេស​មួយចំនួន​ដូចជា អាល​ហ្សេ​រ៉ា វៀតណាម មី​យ៉ាន់​ម៉ា ប៉ា​គី​ស្ថាន ស៊ូដង់ និង​ហ្វីលីពីន ដែល​នឹងចូលរួម​ជាមួយ​បណ្តា​ប្រទេស​ចំនួន ២៦​ប្រទេស​ផ្សេងទៀត ដោយ​សរុបទៅ​មាន​ប្រទេស​ចំនួន ៣២​ប្រទេស ឬ​ច្រើនជាង​ឆ្នាំមុន​ស្ទើរតែ ១​ភាគបី​។ នេះ​បើតាម​ការប្រកាស​ពី​រដ្ឋមន្ត្រីក្រសួង​ការពា​ជាតិ​រុស្ស៊ី លោក Sergei Shoigu ដែល​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

​លោក Shoigu បាន​និយាយថា «​វា​គឺជា​សេចក្តី​រីករាយ​មួយ ដែល​ឃើញថា​វិសាលភាព​នៃ​ការប្រកួតប្រជែង​ពង្រីក​ទីតាំង និង​បញ្ជី​អ្នកចូលរួម​មាន​ទំហំ​ធំ​ជាង​មុន »​។ លោក​បាន​ពន្យល់ថា ជាមួយនឹង​ប្រទេស​រុស្ស៊ី អា​ស៊ែ​បៃ​ហ្ស​ង់ បេឡា​រូស ចិន និង​កា​ហ្សា​ក់​ស្ថាន អ៊ីរ៉ង់​និង​អា​មេ​នី នឹង​បម្រើ​ជា​អ្នករៀបចំ​ការ​នូវ​ប្រកួតប្រជែង​នេះ​។​

​សមយុទ្ធ​ប្រចាំឆ្នាំ​ដែល​នឹងមាន​ការប្រកួតប្រជែង​យោធា​ចំនួន ២៦ ក្នុងនាម​ជា​ទស្ស​និក​កីឡា ត្រូវបាន​ចាប់ផ្តើម​ធ្វើឡើង​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី កាលពី​ឆ្នាំ ២០១៥​។ ការធ្វើ​សមយុទ្ធ​នេះ នឹង​នឹង​ធ្វើឡើង​នៅក្នុង​ទីតាំង​ហ្វឹកហាត់​ជាច្រើន​របស់​រុស្ស៊ី និង​នៅក្នុង​មូលដ្ឋាន​កងទ័ព​របស់​ប្រទេស​នេះ​។ ចាប់តាំងពី​ព្រិ​ត្តិ​ការណ៍​នេះ​ត្រូវបាន​បង្កើតឡើង ប្រទេស​រុស្ស៊ី​បាន​រក្សា​នូវ​កំណត់​ត្រាំ ១០០ ភាគរយ​នៃ​ជ័យជំនះ​។ កាលពី​ឆ្នាំមុន ប្រទេស​ចិន​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ និង​កា​ហ្សា​ក់​ស្ថាន​បានជា​ប់​ចំណាត់ថ្នាក់​ទី ៣ ។​

​សមាជិក​អង្គការ​ណា​តូ​មិន​ចូលរួម​ប្រកួតប្រជែង ក្នុង​លក្ខណៈ​ប្រកួតប្រជែង​នេះ​ទេ ទោះបី​ជាមាន​ការទទូច​របស់​ទីក្រុង​មូ​ស្គូ​ថា ពួកគេ​ត្រូវបាន​គេ​ស្វាគមន៍​យ៉ាងណាក៏ដោយ​។ ទោះជា​យ៉ាងណាក៏ដោយ ប្រទេស​ក្រិច​មិនត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ចូលរួម នៅក្នុង​ព្រិ​ត្តិ​ការណ៍​នេះ​នោះទេ កាលពី​ឆ្នាំមុន​ដោយសារតែ​ប្រទេស​នេះ គឺជា​សមាជិក​របស់​អង្គការ​ណា​តូ​។ នេះ​បើតាម​សារព័ត៌មាន CNN​។ រុស្ស៊ី​បានលើកឡើង​ថា ខ្លួន​បានធ្វើ​ការអញ្ជើញ​ប្រទេស​ជាច្រើន​ឲ្យ​មក​ចូលរួម​នៅក្នុង​ការធ្វើ​សមយុទ្ធ​នេះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅកាន់​សារព័ត៌មាន​ញូ​វី​កស៍​កាលពី​ឆ្នាំមុន មន្ត្រី​អង្គការ​ណា​តូ​មួយរូប​បាន​និយាយថា ការអញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ការធ្វើ​សមយុទ្ធ​នេះ មិនអាច​ជំនួស​ឱ្យ​តម្លាភាព និង​វិធាន​ការកសាង​ទំនុក​ចិត្តបាន​ដូចជា អង្គការ​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ នៅ​ទ្វីបអឺរ៉ុប ការសង្កេត​អំពី​លំ​ហាត់​យោធា​ដែល​រុស្ស៊ី​ជៀសវាង​ជា​ទម្លាប់​នោះទេ​។​

​ប្រទេស​រុស្ស៊ី​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​បន្ទាប់ពី​ការសម្រេចចិត្ត​ដ៏​ចម្រូងចម្រាស​ឆ្នាំ ២០១៤ របស់ខ្លួន​ដើម្បី​គាំទ្រ​ពួក​ឧទ្ទាម​បំបែក​រដ្ឋ​អ៊ុយ​ក្រែ​ន និង​ឧបទ្វីប​គ្រី​មៀ​ពី​អ៊ុយ​ក្រែ​ន ខណៈដែល​សហគមន៍​អន្តរជាតិ​ចាត់ទុកថា​ខុសច្បាប់​។ ទង្វើ​នេះ​ក៏​ត្រូវបាន​មេដឹកនាំ​នៃ​ប្រទេសជិតខាង​របស់​ទីក្រុង​ម៉ូស្គូ​ដូចជា​ន័​រ​វែ​ស ប៉ូឡូញ ស៊ុយអែត អេ​ស្តូ​នី ឡា​ត​វី និង​លី​ទុយ​អា​នី បង្ហាញ​ការព្រួយបារម្ភ​អំពី​មហិច្ឆតា​វាតទី​និយម​របស់​រុស្ស៊ី​។​

​នៅ​ដើមខែ​នេះ ប្រទេស​រុស្ស៊ី​បាន​សន្យាថា​ផ្តល់នូវ​ផលវិបាក ដើម្បី​ឆ្លើយតប​ទៅនឹង​ប្រទេស​ន័​វេស ក្នុង​ការដាក់​បន្ថែម​នូវ​វត្តមាន​កងទ័ព​សហរ​ដ្ឋ​អាមេរិក នៅក្នុង​ប្រទេស​របស់ខ្លួន នៅតាម​ព្រំដែន​ជាមួយ​រុស្ស៊ី នៅ​ឆ្នាំក្រោយ​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...