• Giloba

រូងភ្នំ​ថាំ​លួង នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​បន្ទាប់ពី​ព្រឹត្តិការណ៍​ជុំវិញ​ក្រុម​ក្មេងៗ​ទាំង ១៣​នាក់ !

2 សប្ដាហ៍ កន្លងទៅ រក្សាមុន្នី

​រូងភ្នំ​ថាំ​លួង ជា​ដែល​ក្រុម​អ្នក​ជួយសង្គ្រោះ​ថៃ និង​អន្តរជាតិ កំពុង​ដុតដៃដុតជើង​យក​ក្មេង​១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់ របស់​ពួកគេ​ម្នាក់​ចេញមក​ខាងក្រៅ អាច​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏​សំខាន់​។ នេះ​គឺជា​សម្ដី​របស់​នាយករ​ដ្ឋ​មន្ត្រី​ថៃ ដក ស្រង់​ដោយសារ​ព័ត៌មាន CNN នៅ​ថ្ងៃ​ពុធ ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨​។​

​ថ្លែង​ចេញពី​ការិយាល័យ​របស់ខ្លួន​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖« រូងភ្នំ​ស្ថិតនៅក្នុង​ខេត្ត​ឈៀង​រ៉ា​យ ភាគ​ខាងជើង​នៃ​ប្រទេស ទំនង​អាច​នឹង​ក្លាយជា​កន្លែង​ដ៏​ល្បីល្បាញ​ទាំង​នៅក្នុង​ស្រុក និង​ពិភព លោក ហើយ​វា​ក៏​អាច​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​ផងដែរ​។ ដូច្នេះ​យើង​ត្រូវតែ​ចាត់វិធានការ​ធានា​សុវត្ថិភាព​ឱ្យស្រប​ទៅ តាម​សកម្មភាព​ទេសចរណ៍​»​។

​ជាមួយគ្នា​នោះដែរ អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) មាន​គំរោង​បង្កើន​ការផ្សព្វផ្សាយ​ពី​ភ្នំ Tham Luang ដែល​ស្ថិត​ក្នុងស្រុក​ម៉ៃ​សៃ ខេត្ត​ឈៀង​រ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ ឲ្យ​ទៅជា​តំបន់​ទាក់ទាញ​ទេសចរណ៍​សំខាន់​មួយ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​បាត់​ក្មេងប្រុស​១២​នាក់ ព្រមទាំង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ ហើយ​ត្រូវបាន​រក​ឃើ​ថា​មានជីវិត​ក្រោយ​ការបាត់​ខ្លួន​រយៈពេល​១០​ថ្ងៃ​ក្នុង​រូងភ្នំ​នោះ​។​បើតាម​ការផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ អ្នកស្រី Karuna Dechatiwong​នាយក​គ្រប់គ្រង​អាជ្ញាធរ​ទេសចរណ៍​ប្រចាំខេត្ត​ឈៀង​រ៉ៃ បាន​លើកឡើងថា TAT នឹងធ្វើ​ការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​វិស័យ​ឯកជន​ដើម្បី​លើកកម្ពស់​ល្អាង​ភ្នំ​ដែល​កំពុង​ល្បី​នៅ​ជុំវិញ​ពិភពលោក និង​កន្លែង​ទាក់ទាញ​នៅក្បែរៗ​នោះ ផ្សេងទៀត​ដោយ​រំពឹងថា​នឹងមាន​អ្នកទេសចរ​មួយចំនួន​នាំគ្នា​ទៅ​តំបន់​នេះ​នាពេល​អនាគត​។​

​អ្នកស្រី Karuna បាន​លើក​ហេ​តុត​ផល​បន្ថែមថា​៖«​បន្ទាប់ពី​ក្រុម​ជួយសង្គ្រោះ​បាន​រកឃើញ​កីឡាករ​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ ទាំង​១៣ នាក់ ក្នុងនោះ​មាន​គ្រូបង្វឹក​របស់​ពួកគេ​ម្នាក់​កាលពី​យប់​ថ្ងៃ​ចន្ទ​កន្លងទៅ រូងភ្នំ Tham Luang នេះ​បាន​ក្លាយជា​ចំណាប់អារម្មណ៍​សម្រាប់​ភ្ញៀវទេសចរ​ក្នុងស្រុក និង​បរទេស​»​។​

​គួររំលឹកថា ក្មេងៗ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​ពួកគេ​ម្នាក់ ត្រូវបាន​ក្រុម​អ្នក​ខាង​មុជទឹក មកពី​ចក្រភព​អង់គ្លេស​ចំនួន​ពីរ​នាក់ រកឃើញថា​នៅមាន​ជីវិត នៅឡើយ​កាលពី​ថ្ងៃ​ចន្ទ នៅ​ម៉ោង​ប្រមាណ ១០៖២៥​នាទី​យប់ ដោយ​ស្ថិតនៅ​ចំងាយ​ប្រហែល​០៤​គីឡូ ម៉ែត្រ​ពី​មាត់​រូងភ្នំ​។ ប៉ុន្តែ ក្រុម​ជំនាញ​ថៃ និង​អន្តរជាតិ ដែល​កំពុង​បំពេញ​ប្រតិបត្តិការ​នៅឡើយ​នៅ​តំបន់​រូងភ្នំ​ថាំ​លួង ស្រុក​ម៉ែ​សៃ នៃ​ខេត្ត​ឈៀង​រ៉ា​យ ភាគ​ខាងជើង​ប្រទេស​ថៃ​នោះ បាន​វាយតម្លៃថា​គេ​អាច​នឹងត្រូវ​ប្រើពេល​រាប់​សប្ដាហ៍ ដើម្បី​យក​ជនរងគ្រោះ​ទាំង ១៣​នាក់ ចេញពី​រូងភ្នំ​នេះ​បាន​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...