• Giloba

ប្រទេស​ជប៉ុន​មនុស្ស​ជាង​១​លាន​៦​សែន​នាក់ បាន​ត្រូវ​បង្ខំ​ជម្លៀស​ចេញពីផ្ទះ​សម្បែងរ​បស់​ខ្លួន !

2 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​ទឹកជំនន់ បានសម្លាប់​មនុស្ស ៤១​នាក់ និង​បង្ខំ​ឱ្យ​មនុស្ស​ប្រមាណ​២​លាន​នាក់ រត់គេច​ចេញពីផ្ទះ ក្នុងពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅ​នៅ​ភាគ​នីរ​តី​ប្រទេស​ជប៉ុន​។ នេះ​បើតាម​ការបញ្ជាក់​របស់​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អគ្គិភ័យ​នៃ​ប្រទេស​ជប៉ុន​។​

​យោងតាម​អាជ្ញាធរ​បានឱ្យដឹងថា ភ្លៀង​បាន​ធ្លាក់​យ៉ាងខ្លាំង​នា​ភាគខាងត្បូង និង​ភាគ​ខាងលិច​ជប៉ុន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៤៤​នាក់ និង​បាត់​ខ្លួន​២១​នាក់​។​ចំណែក​ទូរទស្សន៍​រដ្ឋ NHK លើក​ពី​តុល្យការ​អ្នកស្លាប់​ដល់​ទៅ​៥១​នាក់ និង​បាត់​ខ្លួន​៤៤​នាក់​។​

​ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំងក្លា​ចាប់តាំងពី​ច្រើន​ថ្ងៃ​មកហើយ​ក្នុង​តំបន់​ជាច្រើន ក្នុងនោះ​មាន​តំបន់​ក្រុង​អេ​ហ៊ី​មេ ហ៊ី​រ៉ូ​ស៊ី​ម៉ា ក្យូ​តូ កូ​ជី ហ្ស៊ី​ហ្វូ អូ​កា​យ៉ាម៉ា ដែល​នាំ​ឲ្យ​មាន​ទឹកជំនន់​ធំ​បំផុត និង​ការបាក់​ដី ដោយ​មនុស្ស​ជាច្រើន​ជាប់​ទៅណា​មិន​រួច ទោះបី​មាន​បទបញ្ជា​ឲ្យ​ជម្លៀស​មនុស្ស​ចេញ​ដល់​ជាង​២​លាន​នាក់​ក៏ដោយ​។​

​តំបន់​ក្រុង​អេ​ហ៊ី​មេ និង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​មានការ​បាត់បង់​ជីវិត​មនុស្ស​ច្រើនជាងគេ ដល់​ទៅ​យ៉ាងតិច​៣៣​នាក់​។ អ្នក​ជួយសង្គ្រោះ ប៉ូលិស និង​កង​យោធា​ប្រមាណ​៤៨០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ តែ​ពួកគេ​ជួប​ការលំបាក​ខ្លាំង​មកពី​កន្លែង​មួយចំនួន ពិបាក​ចូលទៅ​។​

​ពួក​អ្នក​ជួយសង្គ្រោះ​សាកល្បង​ជួយ​ប្រជាជន​ដែល​នាំគ្នា​ឡើងទៅ​លើដំបូល​ផ្ទះ​ដែល​ទឹក​លិច​។ រីឯ​បណ្ដា​រូបភាព​តាម​ទូរទស្សន៍​បង្ហាញ​មនុស្ស​ទាំងនេះ​មួយចំនួន​នាំគ្នា​គ្រវី​សញ្ញា​ពណ៌​ស​ដើម្បី​ឲ្យ​ឧទ្ធម្ភាគចក្រ​និង នាវា​ទាំងឡាយ​មើលឃើញ​។​​ស្របពេល​គ្នា​នោះដែរ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ប្រកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រុងប្រយ័ត្ន​ចំពោះ​ទឹកជំនន់​ខណ​:​ដែល​កំពុង​រស់នៅ សិក្សា ធ្វើការ និង​ធ្វើ​កម្មសិក្សា​នៅ​តំបន់​ទាំងនោះ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផេ​ករ​បស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​។​

​គួរ​បញ្ជាក់ដែរថា បើតាម​ទីភ្នាក់ងារ​ព័ត៌មាន NHK ក៏បាន​រាយការណ៍​ដែរ​ថា មនុស្ស​ជាង​១​លាន​៦​សែន​នាក់ បាន​ត្រូវ​បង្ខំ​ជម្លៀស​ចេញពីផ្ទះ​សម្បែងរ​បស់​ខ្លួន​។​​ទីភ្នាក់ងារ​អគ្គិភ័យ​និង​ការរៀបចំ​គ្រោះមហន្តរាយ​របស់​ជប៉ុន បាន​ប្រាប់​ឲ្យ​ដឹងថា ពួក​អ្នកស្រុក​៣​លាន​១​សែន​នាក់​បន្ថែមទៀត​ត្រូវបាន​គេ​ប្រាប់​ឲ្យ​ចាកចេញ​។​នៅពេលដែល​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​នៅ​តំបន់​ភាគ​ខាងលិច​និង​កណ្តាល​ជប៉ុន ទីភ្នាក់ងារ​ឧ​ត្តុ​និយម​ជប៉ុន​បានចេញ​ការព្រមាន​ពី​ការធ្លាក់​ភ្លៀង ការបាក់​ដី​និង​ការឡើង​កម្ពស់​ទឹកទន្លេ​យ៉ាងខ្លាំង​នៅ​ផ្នែក​នានា​នៅលើ​កោះ Honshu ដែលជា​កោះ​ដ៏​សំខាន់​មួយ​។​

​សេវា​ផ្នេ​ក​អាកាសធាតុ​បាន​ប្រាប់​ឲ្យ​ដឹងថា ទឹកភ្លៀង​ជាង​៥៨​សង់ទីម៉ែត្រ​បាន​ធ្លាក់ចុះ​នៅ​ទីក្រុង Motoyama ដែលជា​ទីក្រុង​មួយ​នៅលើ​កោះ Shikoku ភាគខាងត្បូង ក្នុង​រយៈពេល​២៤​ម៉ោង​ដែល​បានបញ្ចប់​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។​​ទីភ្នាក់ងារ​នោះបាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ប្រព័ន្ធ​អាកាសធាតុ​បាន​ត្រូវគេ​ដាក់​នៅ​ចន្លោះ​តំបន់​ភាគ​ខាងលិច​និង​ខាងកើត​នៃ​ប្រទេស​ជប៉ុន​ហើយ​ថា ការធ្លាក់​ភ្លៀង​យ៉ាងខ្លាំង​ត្រូវ គេ​រំពឹង​នឹង​បន្ត​រហូតដល់​ថ្ងៃអាទិត្យ​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...