• Giloba

កង​នាវាចម្បាំង​ទី​៦ របស់​អាមេរិក បាន​ទៅដល់​សមុទ្រ​ខ្មៅ​ដើម្បី​ចូលរួម​ធ្វើ​សមយុទ្ធ​ជាមួយ​កងទ័ព​អ៊ុយ​ក្រែ​ន​

2 សប្ដាហ៍ កន្លងទៅ DNT-NEWS

​សមយុទ្ធ The sea Breeze គឺជា​សមយុទ្ធ​ពហុភាគី​ដែល​ធ្វើការ​បង្វឹក​ហាត់​ដល់​កងទ័ពជើងទឹក ការការពារ​ដែនអាកាស ការប្រឆាំង​នាវាមុជទឹក ការរុករក និង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ផងដែរ ក្នុង​គោលបំណង​ពង្រឹង​ប្រតិបត្តិការ ក្នុងចំណោម​សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ ដើ​ម្ប​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព នៅក្នុង​តំបន់​សមុទ្រ​ខ្មៅ​។​

​មេបញ្ជាការ​កងទ័ព​ជើង​ទឹ​សហរដ្ឋអាមេរិក ប្រចាំ​នៅ​អ៊ឺរ៉ុប​បាន​និយាយថា នាវាចម្បាំង USS Mount Whitney ដែលជា​នាវាចម្បាំង​មកពី​កង​នាវាចម្បាំង​ទី​៦ របស់​សហរដ្ឋអាមេរិក បានធ្វើ​ដំណើរ​ទៅដល់​សមុទ្រ​ខ្មៅ​ហើយ​សម្រាប់​សមយុទ្ធ​សហរដ្ឋអាមេរិក អ៊ុយ​ក្រែ​ន ដែលមាន​ឈ្មោះថា Sea Breeze 2018​។​

​សេចក្តីថ្លែងការណ៍​ក៏បាន​ធ្វើការ​កត់សម្គាល់​ថា សមយុទ្ធ​នេះ​មានបំណង​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់ ខណៈដែល​វត្តមាន​នាវាចម្បាំង​នៅក្នុង​តំបន់​ធានា​ដល់​សម្ព័ន្ធមិត្ត និង​ភាពជា​ដៃគូ​អង្គការ​ណា​តូ ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​សន្តិសុខ​កង​ទ៏​ព​ជើង​ទឹក​។​

​កាលពីដើម​ខែកក្កដា​នេះ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែ​ន លោក Stepan Poltorak បាន​និយាយថា សមយុទ្ធ​នេះ​នឹងធ្វើ​ការអនុវត្ត​នូវ​ការសាកល្បង នៃ​សមត្ថភាព​ប្រតិបត្តិការ​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​រប​ស់អ៊ុយ​ក្រែ​ន ជាមួយនឹង​នាវាចម្បាំង​របស់​សម្ព័ន្ធ​មិត្ត​។

​ថ្មីៗ​នេះ សហរដ្ឋអាមេរិក​បាន​ដឹកនាំ​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ​ណា​តូ​ធ្វើ​សមយុទ្ធ​ម្តង​រួម​មកហើយ ស្របពេល​ដែល​ភាព​តានតឹង​បាន​កើនឡើង​កាន់តែខ្លាំង​រវាង​បណ្តា​ប្រទេស​លោកខាងលិច ជាមួយ​រុស្ស៊ី​។ វត្តមាន​កងទ័ព​សហ​រដ្ឋ​អាមេរិក នៅក្នុង​ប្រទេស​នៅជាប់​ព្រំដែន​រុស្ស៊ី បាន​បង្កក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង ខណៈដែល​បណ្តា​ប្រទេស​ទាំងនោះ​ស្នើ​ឲ្យ​អាមេរិក​បង្កើន​វត្តមាន​កងទ័ព នៅក្នុង​ទឹកដី​របស់ខ្លួន​។ វត្តមាន​កងទ័ព​សហ​រដ្ឋ​អាមេរិក បាន​បន្ត​ពង្រីក​កាន់តែខ្លាំង ក្រោយ​ការ​កាត់​យក​តំបន់​គ្រី​មៀ​របស់​អ៊ុយ​ក្រែ​ន ពី​សំណាក់​រុស្ស៊ី​កាលពី​ឆ្នាំ ២០១៤៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...