• Giloba

អ៊ីស្រាអែល​បើក​ការវាយប្រហារ​តាមផ្លូវ​អាកាស ទៅលើ​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី នៅក្នុង​តំបន់​ហ្កូ​ឡាន ហាយ​

2 សប្ដាហ៍ កន្លងទៅ DNT-NEWS

​សារព័ត៌មាន​ស្ពុ​ត​និក បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៧ កក្កដា ២០១៨​នេះ​ថា យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​ទៅលើ​ទីតាំង​ឈរជើង​របស់​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី នៅក្នុង​តំបន់​ហ្កូ​ឡាន​ហាយ ក្រោយពី​មានការ​បាញ់​គ្រាប់ផ្លោង​ដ៏​ខ្លាំងក្លា​ចូលមក​ទឹកដី​ដែលមាន​ការ​ប្រទាញប្រទង់​គ្នា​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​។​

​ការវាយប្រហារ​តាមផ្លូវ​អាកាស​នេះ បាន​បាញ់​ផ្តក់​ទៅលើ​ទីតាំង​ឈរជើង​របស់​កងកម្លាំង​អារ៉ាប់​ស៊ី​រី នៅក្នុង​តំបន់​គូ​នេត្រា ដែល​ស្ថិតនៅ​ភាគ​និរតី​នៃ​ប្រទេស​ស៊ី​រី នៅ​ជិត​ព្រំដែន​នៃ​ទឹកដី​ដែល​អ៊ីស្រាអែល​ជា​អ្នកគ្រប់គ្រង​។ យ៉ាងណាក៏ដោយ ការវាយប្រហារ​នេះ មិនបាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ឬ​រងរបួស​នោះទេ​។ នេះ​បើតាម​ក្រុម​ការ​កងកម្លាំង​រដ្ឋាភិបាល ដែល​បាន​ប្រាប់​អ្នកយកការណ៍​។

​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី បាន​រុញច្រាន​ពួក​សកម្មប្រយុទ្ធ​ទៅកាន់​តំបន់​តូច​មួយ ដែល​ត្រូវបាន​ឡោមព័ទ្ធ ជាប់​នឹង​ទឹកដី​អ៊ីស្រាអែល និង​ហ្ស៊​កដា​នី​ដោយ​ទីក្រុង​ដា​រ៉ា​នៅតាម​ព្រំដែន​ហ្ស៊​កដា​នី ត្រូវបាន​កំណត់​គោលដៅ​ជា​ចម្បង​របស់​ពួកគេ​។ ទីក្រុង​គូ​ណេ​ត្រា ដែល​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​តំបន់​ឡោមព័ទ្ធ មិនត្រូវ​បាន​ផ្តោត​ការយកចិត្តទុកដាក់​នា​ពេល​ថ្មីៗ​នេះឡើយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានធ្វើ​កាលពី​ថ្ងៃ​សុក្រ យោធា​អ៊ីស្រាអែល​បាន​និយាយថា ខណៈពេលដែល​អ៊ីស្រាអែល​មិនបាន​ចូលរួម​ក្នុង​សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ី​រី នោះ​ខ្លួន​នឹង​បន្ត​ការអនុវត្ត​កិច្ចព្រមព្រៀង​បែងចែក​កងកម្លាំង​ឆ្នាំ ១៩៧៤ ដែល​រួមបញ្ចូល​ការថែរក្សា​តំបន់ទ្រនាប់​។​

​កិច្ចព្រមព្រៀង​នេះ គឺជា​បទ​ឈប់​បាញ់​គ្នា ដែល​ត្រូវបាន​ហាមប្រាម​ដោយ​អង្គការសហប្រជាជាតិ ក្នុងការ​កសាង​កងក​ម្លាំ​ង​យោធា​ទាំងសងខាង នៅតាម​ខ្សែបន្ទាត់​ព្រំដែន​។ យ៉ាងណាមិញ ទីក្រុង​តេ​ល​អា​វីវ​បាន​អះអាង​អំពី​សិទ្ធ​របស់ខ្លួន ក្នុងការ​ធ្វើការ​វាយប្រហា​រ​ទៅលើ​គោលដៅ​យោធា នៅលើ​ទឹកដី​ស៊ី​រី ដែល​ខ្លួន​ចាត់ទុកថា ជាការ​រំលោភ​លើ​កិច្ចព្រមព្រៀង​។ ត្រឡប់​ងាកមើល​កាលពី​ខែមេសា ២០១៥ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេន​ចា​មីន នេ​តាន់ យ៉ា​ហ៊ូ បានទទួល​ស្គាល់​ជា​ផ្លូវការ​ជា​លើកដំបូង​ថា កម្លាំងយោធា​របស់ខ្លួន​បានធ្វើការ​វាយប្រហារ​ទៅលើ​ទឹកដី​ស៊ី​រី​។​

​យោងតាម​ភ្នាក់ងារ​រ៉​យ​ទ័​រ បាន​ឲ្យ​ដឹងថា អ៊ីស្រាអែល​ត្រូវបាន​រាយការណ៍​ថា​បាន​បង្កើន​កម្លាំង​រថក្រោះ និង​កាំភ្លើង​ធំ​របស់ខ្លួន​នៅលើ​តំបន់​ខ្ពង់រាប​ដោ​យស​ដោយសារ​មានការ​ភ័យខ្លាច​នៃ​កា​រព​ន្លឿ​ន​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី ដែល​អ៊ីស្រាអែល​អះអាងថា មាន​ទំនាក់ទំនង​ជាមួយ​កង​ទ័ព​អ៊ីរ៉ង់​។ អ៊ីស្រាអែល​បានស្នើ​សុំឱ្យ​ប្រទេស​រុស្ស៊ី ដែលជា​សម្ព័ន្ធមិត្ត​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី​ធានាថា​គ្មាន​កងកម្លាំង​អ៊ីរ៉ង់​នៅ​ជិត​ព្រំដែន​អ៊ីស្រាអែល​។​

​សូមបញ្ជាក់ថា អ៊ីស្រាអែល​បាន​ដណ្តើមយក​តំបន់​ហ្កា​ឡាន​ហាយ ពី​ប្រទេស​ស៊ី​រី បន្ទាប់ពី​សង្គ្រាម​ប្រាំមួយ​ថ្ងៃ នៅ​ឆ្នាំ ១៩៦៧​ហើយ​ក្រោយមក​បាន​កាន់កាប់​តំបន់​នេះ​។ ទោះបី​កាន់កាប់​តំបន់​នេះ​យូរណាស់​មកហើយ​ពិតមែន ប៉ុន្តែ​ការបញ្ចូល​ទឹកដី​នៃ​តំបន់​នេះ​ទៅជា​ទឹកដី​របស់ខ្លួន​ពី​សំណាក់​អ៊ីស្រាអែល មិនទាន់​ត្រូវបាន​ទទួលស្គាល​ពី​សំណាក់​ក្រុមប្រឹក្សាសន្តិសុខ​នៅឡើយ​ទេ​។ អ៊ីស្រាអែល និង​ស៊ី​រី​នៅតែ​ជា​ប្រទេស​មាន​អរិយ​ភាព​នឹង​គ្នា​ដដែល​មកទល់​ពេលបច្ចុប្បន្ន​នេះ ដោយសារតែ​ប្រទេស​ទាំងពីរ​មើលមុខ​គ្នា​មិន​ចំ ខ្វះ​ទំនាក់ទំនង​ការទូត​នឹង​គ្នា​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...