• Giloba

ក្រុម​ចលនា​ហា​ម៉ាស់​បង្កើន​ការ​បង្វឹក​បង្ហាត់​ដល់ក​ង​កម្លាំង​របស់ខ្លួន ខណៈដែល​ក្រុម​នេះ​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ជាមួយ​អ៊ីស្រាអែល​

2 សប្ដាហ៍ កន្លងទៅ DNT-NEWS

​ប្រព័ន្ធ​ផ្សាយ​ក្នុងស្រុក​បាន​និយាយ​នៅ​ថ្ងៃទី​៩ កក្កដា​នេះ​ថា ចលនា​របស់​ក្រុម​ហា​ម៉ាស់ បាន​បង្កើន​ការ​បង្វឹក​បង្ហាត់​ដល់ក​ង​កម្លាំង​របស់ខ្លួន​។ យោងតាម​បណ្តាញ​ផ្សព្វ​សាធារណៈ Kan បាន​រាយការណ៍​ថា ក្រុម​ចលនា​ហា​ម៉ាស់​បាន​ពង្រីក​ការ​បង្វឹក​បង្ហាត់​បន្ថែម​ទៀត​ទៅដល់​កងកម្លាំងរ​បស់​ខ្លួន ខណៈដែល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ជាមួយ​អ៊ីស្រាអែល​។​

​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដដែល​នេះ​បាន​និយាយថា នេះ​អាចជា​សញ្ញា​ថា​ក្រុម​ហា​ម៉ាស់​កំពុង​ត្រៀមខ្លួន​សម្រាប់​ជម្លោះ​ទាំងស្រុង​ជាមួយ​អ៊ីស្រាអែល ខណៈដែល​ថ្មីៗ​នេះ អ៊ីស្រាអែល​បានដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Iron Dome នៅ​ទូទាំង​ភាគខាងត្បូង​នៃ​ប្រទេស​។

​របាយការណ៍​របស់​សារព័ត៌មាន Kan បាន​បង្ហាញថា ក្រុម​ហា​ម៉ា​សបាន​ស្ថិតក្នុង​ស្ថានភាព​ត្រៀមខ្លួន​ខ្ពស់ជាង​កាលពី​ខែ​មុន​។ របាយការណ៍​នេះ​បានចេញ​ផ្សាយ នៅពេល​កាសែត The Times of Israel រាយការណ៍​ថា ក្រុម​ហា​ម៉ាស់​បាន​បញ្ជូន​កងកម្លាំង​យោធា​របស់ខ្លួន ទៅកាន់​ខ្សែបន្ទាត់​ព្រំដែន​ជា​លើកទីមួយ​ហើយ ចាប់តាំងពី​មានការ​ប៉ះទង្គិច​គ្នា​កាលពី​ខែមីនា​មក​។​

​កងទ័ព​អ៊ីស្រាអែល​ត្រូវបាន​គេ​រាយការណ៍​ថា បានរៀបចំ​ផែនការ​ក្នុងការ​រក្សា​នូវ​សន្តិភាព​នៅតាម​ខ្សែបន្ទាត់​ព្រំដែន និង​ដើម្បី​ការពារ​នូវ​ការវាយប្រហារ​ដោយ​ក្រុម​ភេរវកម្ម ដែល​នឹងធ្វើ​ការវាយប្រហារ​មក​លើ​អ៊ីស្រាអែល​។ ទោះយ៉ាងណា​ក៏ដោយ កងកម្លាំង​អ៊ីស្រាអែល​និយាយថា​ខ្លួន​ជឿថា ក្រុម​ហា​ម៉ាស់​នឹងមិន​ជ្រើស​យក​ការប្រយុទ្ធ​គ្នា និង​ជំនួស​នូ​ច​ជម្រើស​បង្កើន​មនុស្សធម៌ នៅ​តំបន់​ហ្កា​ហ្សា​ស្ទ្រី​ប​នោះទេ​។​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ក្រសួងការពារជាតិ​អ៊ីស្រាអែល​បានប្រកាសថា ខ្លួន​បានរៀបចំ​នូវ​ការសាកល្បង​បាញ់​គ្រាប់​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល Iron Dome ទៅតាម​ការគ្រោងទុក ពី​មូលដ្ឋាន​ទ័ពអាកាស Palmachim ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង​តេ​ល​អា​វីវ ដែល​ស្ថិតនៅ​មិ​ឆ្ងាយ​ពី​តំបន់​ហ្កា​ហ្សា​ប៉ុន្មាន​នោះទេ​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...