• Giloba

អ្នកវិភាគ​៖ ហ្ស៊ី​ម​បា​វ៉េ នឹង​ទទួលបាន​ជំនួយ​ពី​មូ​និ​ធី​រូបិយប័ណ្ណ​អន្តរជាតិ ប្រសិនបើ​ប្រទេស​នេះ ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​

2 សប្ដាហ៍ កន្លងទៅ DNT-NEWS

​ឮ​នៅក្នុង​ការបោះឆ្នោត​នៅក្នុង​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ​នៅថ្ងៃនេះ ហាក់ដូចជា​បានបង្ហាញ​ពី​ការផ្លាស់ប្តូរ​មួយ​យ៉ាងខ្លាំង ចាប់តាំងពី​រដ្ឋាភិបាល​ផ្តាច់ការ Robert Mugabe ត្រូវបាន​ផ្តួលរំលំ​។ ប្រជាជន​ហ្សី​ម​បា​វ៉េ​ស្គាល់​នូវ​ការផ្លាស់ប្តូរ​មួយ​យ៉ាងខ្លាំង ខណៈពេលដែល​ប្រទេស​នេះ កំពុងតែ​ចាប់ផ្តើម​បោះឆ្នោត ដែលមាន​របាយការណ៍​មួយចំនួន​និយាយថា គឺជា​ដំណើរការ​មួយ​ដែលមាន​ភាពសេរី និង​យុត្តិធម៌​។ តើ​រដ្ឋាភិបាល​ថ្មី ដែល​ស្នង​ពី​មេដឹកនាំ​ផ្តាច់ការ​ចាស់ នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​រស់​ឡើងវិញ បង្កើន​ស្ថិរភាព ឬមួយ​ក៏​ធ្វើ​ឲ្យ​មាន​ចលាចល និង​មាន​អត​ផ​រណា​?

​តើន​រណា​ទំនងជា​ឈ្នះ​ការបោះឆ្នោត​នេះ តើ​ហ្សី​ម​បា​វេ​នឹងមាន​ការផ្លាស់ប្តូ​រដែរ​ឬទេ ក្រោយ​ប្តូរ​មេដឹកនាំ​ផ្តាច់ការ​?

​ប្រទេស​នេះ នឹងមាន​ការផ្លាស់ប្តូរ​យ៉ាងពិត​ប្រាកដ ដោយសារតែ​ប្រទេស​នេះ បាន​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស ដែល​ធ្លាប់​កាន់តំណែង​ដោយ​មេដឹកនាំ​ផ្តាច់ការ លោក មូ​ហ្កា​បេ​អស់​រយៈពេល​ជា​យូរ រាជ្យ​មក​។ គណបក្ស​របស់​ឆ្នាំ ចាប់តាំងពី​ទទួលបាន​ឯក​លោក Nelson Chamisa នឹងធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​ដ៏​ធំ​មួយ ពីព្រោះ​លោក​បាន​ប្រឆាំង​ទៅនឹង​គណបក្សកាន់អំណាច និង​បានធ្វើការ​ផ្លាស់ប្តូរ​។​

​គណបក្ស​របស់លោក Mnagangwa កំពុង​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​កងទ័ព ដូច្នេះ​ប្រសិនបើ លោក Chamisa អាច​យកឈ្នះ​ប្រឆាំង​លើ​រឿងនេះ វា​នឹង​ក្លាយទៅជា​ដំណើរការ​ពិតប្រាកដ​មួយ​សម្រាប់​ហ្សី​ម​បា​វ៉េ ដោយសារតែ សេដ្ឋកិច្ច​ត្រូវការ​ថវិការ​ពី​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ ប្រទេស​នេះ ទំនងជា​នឹង​ទទួលបាន​ពី​វា រហូត​ទាល់តែ​ប្រទេស​នេះ​បង្ហាញ​ពី​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។​

​វា​ក៏​ត្រូវការ​ការគាំទ្រ​ពី​ប្រទេស​ប្រជាធិបតេយ្យ​ផងដែរ និង​ទណ្ឌកម្ម​សហរដ្ឋអាមេរិក ដែល​ប្រទេស​នេះ ត្រូវការ​ការដក​ទណ្ឌ​កម្ម​ពី​អាមេរិក​។ ដូច្នេះហើយ ការបោះឆ្នោត​នេះ ត្រូវតែមាន​ភាពស្របច្បាប់ និង​ត្រូវតែមាន​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​។​

​តើ​ការបោះឆ្នោត​នេះ នឹងមាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ដែរឬទេ​?

​ការបោះឆ្នោត​នៅក្នុង​ប្រទេស​នេះ មានការ​ចូលរួម​ពី​អ្នកសង្កេតការណ៍​អន្តរជាតិ​យ៉ាងច្រើន​។ ប្រជាពលរដ្ឋ​ជាច្រើន​មានការ​សប្បាយចិត្ត​យ៉ាងខ្លាំង​ទៅនឹង​ឱកាស​នៃ​ការបោះឆ្នោត​នេះ ដោយមាន​ការចូលរួម​ពី​យុវជន​ជាច្រើន មាន​អាយុ​ក្រោយ ៣០​ឆ្នាំ​។ ដូច្នេះ ពួកគេ​អាចធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​មួយ​យ៉ាងខ្លាំង នៅក្នុង​ការបោះឆ្នោត​នេះ​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...