• Giloba

ទីភ្នាក់ងារ​ស៊ើប​ការ អាមេរិក​កំពុង​តាមដាន​ឃ្លាំមើល​លើ​ការអភិវឌ្ឍ​មី​ស៊ី​ល​អន្តរទ្វីប​ថ្មី​

2 សប្ដាហ៍ កន្លងទៅ DNT-NEWS

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បានបង្ហាញ​សញ្ញា​ថា កូរ៉េខាងជើង​កំពុងតែ​អភិវឌ្ឍ​មី​ស៊ី​ល​ថ្មី​មួយ រួមទាំង​ប្រភេទ​ដែល​អាច​ទៅដល់​សហរដ្ឋអាមេរិក​ដីគោក​ផងដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក​បាន​ឲ្យ​ដឹងថា កូរ៉េខាងជើង​កំពុង​ជួសជុល​រោងចក្រ​មួយ ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ផលិត​គ្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដំបូង​គេ​របស់​រដ្ឋាភិបាល​។ នេះ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ ដែល​ត្រូវបាន​ស្រង់​សម្តី​ដោយ​កាសែត វ៉ាស៊ីនតោន​ប៉ុស្តិ៍​។​

​របាយការណ៍​ដដែល​នេះ​បាន​បន្ថែមថា ភ័ស្តុតាង​បង្ហាញថា កូរ៉េខាងជើង​កំពុងធ្វើការ​ទៅលើ​ការបង្កើត​គ្រាប់​មី​ស៊ី​ល​នេះ យ៉ាងហោចណាស់​មួយកន្លែង ឬ​អាច​ដល់​ទៅ ២​កន្លែង ដែល​ផលិត​គ្រាប់​មី​ស៊ី​ល​អន្តរទ្វីប​ប្រើ​ចំហេះ​រាវ នៅឯ​រោងចក្រ​ស្រាវជ្រាវ នៅ​ជិត​ទីក្រុង​ព្យុងយ៉ាង​។​

​លោក Dan Coats នាយក​ចារ​អាមេរិក​បាន​និយាយ​មុននេះ​ថា វា​ទំនងជា​ថា​កូរ៉េខាងជើង​នឹង​កម្ទេច​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ក្នុង​រយៈពេល​មួយឆ្នាំ​ទៀត​។ លោក Coats បានលើកឡើង​ដោយ​សម្តៅ​ទៅលើ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Mike Pompeo ដែល​ធ្លាប់បាន​និយាយ​កាលពីមុន​ថា ការកម្ទេច​ឃ្លាំ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នឹងត្រូវ​ប្រើ​អស់​រយៈពេល​យូរ​។​

​ទោះយ៉ាងណា​ក៏ដោយ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​បាន​រាយការណ៍​កាលពី​ដើមខែ​កក្កដា​ថា ទិ​ក្រុង​ព្យុងយ៉ាង​កំពុង​បន្ត​អភិវឌ្ឍ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដោយ​ព្យាយាម​បញ្ឆោត​សហរដ្ឋអាមេរិក អំពី​កិច្ចប្រឹងប្រែង​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​

​កាលពី​ខែមិថុនា ទីក្រុង​ព្យុងយ៉ាង​បាន​យល់ព្រម​កម្ទេច​ទីតាំង​សាកល្បង​មួយ ដែល​ត្រូវបាន​គេ​ប្រស​ម្រា​ប់​បង្កើត​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​អន្តរទ្វីប មាន​សមត្ថភាព​បាញ់​ដល់​ទឹកដី​សហរដ្ឋអាមេរិក​។ ទីតាំង​ដែល​ត្រូវបាន​កម្ទេច​នោះ​មាន​ឈ្មោះថា Sohae ស្ថិតនៅ​ខេត្ត Pyongan​។ គ្រាប់​មី​ស៊ី​ល​អន្តរទ្វីប Hwasong-15 គឺជា​មី​ស៊ី​ល​ដែល​បាញ់​ចេញពី​ទីតាំង​មួយ​នេះ​។​

​សូម​រំឭកថា កាលពី​ឆ្នាំមុន កូរ៉េខាងជើង​បាន​បោះជំហាន​យ៉ាង​ឆាប់រហ័ស នៅក្នុង​សមត្ថភាព​ខាង​ការផលិត​នុយក្លេអ៊ែរ​រ​បស់​ខ្លួន​។ យ៉ាងណាក្តី ចំណង​ការទូត​រវាង​សហរដ្ឋអាមេរិក ជាមួយ​កូរ៉េខាងជើង​បាន​ញ៉ាំ​ឲ្យ​ប្រទេស​ទាំងពីរ​ខិត​រកគ្នា និង​រហូត​ឈានដល់​បាន​ចាប់ដៃគ្នា ចូល​តុ​ចរចា​នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​កិច្ចព្រមព្រៀង​មួយ នៃ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ និង​បញ្ឈប់​ធ្វើ​សមយុទ្ធ​ន​តំបន់​ឧបទ្វីប​កូរ៉េ​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...