• Giloba

Breaking News....! ករណី​នៃ​ការបាត់​យន្តហោះ​ម៉ាឡេស៊ី ជើងហោះហើរ MH370 បាន​ផ្ទុះ​ព័ត៌មាន​កក្រើក​សារជាថ្មី​

2 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​អស់​រយៈពេល​ជាង​៤​ឆ្នាំ​មកហើយ ដែល​យន្តហោះ​ម៉ាឡេស៊ី ជើងហោះហើរ MH370 បាន​បាត់​ស​ម្រោ​ល​សូន្យឈឹង​។ ក្រោយពី​បានធ្វើការ​ស៊ើបអង្កេត និង​ស្វះ​ស្វែងរក​បំណែក​យន្តហោះ​អស់​រយៈពេល​ជាង​៤​ឆ្នាំ​។​

​ករណីនេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អាថ៌កំបាំង​ដ៏​ធំ​បំផុត​មួយ នៅក្នុង​ប្រវត្តិ​នៃ​អាកាសចរណ៍​ស៊ីវិល ពីព្រោះថា រហូតមក​ទល់នឹង​ពេលនេះ បើទោះបីជា​ក្រោយ​ការចេញ​របាយការណ៍​ស៊ើបអង្កេត​ជា​ផ្លូវការ​ហើយក៏​ដោយ អ្វីដែល​គេ​អាច​ដឹងបាន​ប្រាកដ​ច្បាស់​ដោយមាន​តួលេខ និង​ភស្តុតាង​បញ្ជាក់​ច្បាស់លាស់ គឺមាន​តិចតួច​បំផុត ចំណែកឯ​អ្វី​ក្រៅពីនេះ គឺ​គ្រាន់តែ​ជា​សម្មតិកម្ម​តែប៉ុណ្ណោះ ក្នុងពេលដែល​ទីតាំង​នៃ​តួ​យន្តហោះ​នៅទីណា​ពិតប្រាកដ ក៏​គេ​នៅតែ​មិនអាច​កំណត់​បាន​នៅឡើយ​។​

​ថ្មីៗ​នេះ​សាច់ញាតិ​របស់​ក្រុម​ជនរងគ្រោះ​នៅលើ​យន្តហោះ​MH370 កាលពី​ថ្ងៃ​ចន្ទ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា របាយការណ៍​ផ្លូវការ​អំពី​ការបាត់​ខ្លួន​MH370 ដែល​រងចាំ​ជា​យូរ​មកហើយ​នោះ មិនបាន​ផ្តល់​តម្រុយ​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​យន្តហោះ​នោះ​ប​បាត់​ខ្លួន​នោះទេ ដោយបាន​សម្តែង​ពី​កំហឹង និង​ការខកចិត្ត​យ៉ាងខ្លាំង​។

​សមាជិកគ្រួសារ​ជនរងគ្រោះ បាន​សង្ឃឹមថា របាយការណ៍​ផ្លូវ​របស់​ក្រុម​អ្នកស៊ើប​អង្កេត​អាច​ផ្តល់ឱ្យ​ពួកគេ​នូវ​រឿង​ពិត​មួយចំនួន​ចំពោះ​ការបាត់​ខ្លួន​យន្តហោះ​ម៉ាឡេស៊ី​អ៊ែ​ឡាញ​អស់​រយៈពេល​ជាង​៤ ឆ្នាំ​មកហើយ​នោះ ដែល​នៅក្នុង​យន្តហោះ​នោះ មាន​ផ្ទុក​មនុស្ស ២៣៩​នាក់​។

​ប៉ុន្តែ​សាច់ញាតិ ដែល​កំពុង​សោកសៅ បាន​និយាយថា ឯកសារ​បច្ចេកទេស​ហា​ក់​ដូច​ជាមាន​ព័ត៌មាន​ថ្មី​តិចតួច គឺ​តិចជាង​ការ​ពិពណ៌នា​អំពី​ការបាត់​យន្តហោះ និង​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​ឆ្ងាយ​ណាស់ ហើយ​ក្រុមមន្ត្រី មិនអាច​ឆ្លើយ​សំណួរ​របស់​ពួកគេ​បានទេ​។ សាច់ញាតិ ដែលមាន​កំហឹង​មួយចំនួន បាន​ដើរចេញ នៅពេល​ពួកគេ កំពុង​ធ្វើ​សន្និសីទកាសែត​។​

​អ្នកស្រី Intan Maizura Othman ដែល​ស្វាមី​របស់គាត់ គឺជា​អ្នកបម្រើ​រលើ​យន្តហោះ MH370 ដែល​កំពុង​ហោះហើរ​ពី​ក្រុង​គូ​ឡា​ឡាំ​ពួ​ទៅកាន់ ក្រុង​ប៉េកាំង​ហើយ​បាន​បាត់​ខ្លួន​កាលពី​ខែមីនា​ឆ្នាំ​២០១៤ បាន​និយាយថា​៖«​វា គឺជា​ការខកចិត្ត​ខ្លាំង​ណាស់​»​។​

​ហើយ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​នោះ លោក Azharuddin Abdul Rahman ប្រធាន​អាជ្ញាធរ​អាកាសចរ​ស៊ីវិល​ម៉ាឡេស៊ី បានសម្រេច​ចិត្ត​លាលែង​ពី​តំណែង បន្ទាប់ពី​របាយការណ៍​ផ្លូវការ ស្តីពី​ការស៊ើបអង្កេត លើ​ករណី​បាត់​យន្តហោះ​ម៉ាឡេស៊ី ជើងហោះហើរ MH370 ត្រូវបាន​ចេញផ្សាយ​ជា​សាធារណៈ ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។

​លោក Azharuddin Abdul Rahman បាន​លាលែង​ពី​តំណែង​នៅ​ថ្ងៃ​អង្គារ​នេះ​។ បើតាម​សេចក្តីប្រកាស​លាលែង​បញ្ជាក់ថា បាយ​ការណ៍​ផ្លូវការ ស្តីពី​ការស៊ើបអង្កេត​បាន​គូសបញ្ជាក់ នូវ​កំហុសឆ្គង​បង្កឡើង​ដោយ អ្នកគ្រប់គ្រង​ចរាចរ​ផ្លូវអាកាស​កូ​ឡា​ឡាំ​ពួរ​។ ដ្បិត​ក្នុង​របាយការណ៍​មិនបាន​ស្តីបន្ទោស​ចំៗ លើ​អាជ្ញាធរ​អាកាសចរ​ស៊ីវិល​ម៉ាឡេស៊ី ថា​ជា​អ្នកធ្វើ​ឲ្យ​បាត់​យន្តហោះ​ក៏ដោយ ប៉ុន្តែ​លោក​Azharuddin Abdul Rahman​ថា លោក​ពិតជា​សោកស្តាយ ហើយ​បន្ទាប់ពី​គិត​ហើយ​គិត​ទៀត លោក​សម្រេចចិត្ត​លាលែង​ពី​តំណែង​។

​គួរ​បញ្ជាក់ដែរថា​ប្រទេស​ដែល​ធ្លាប់​ចូលរួម​ក្នុងការ​ស្វែងរក MH370 មាន ម៉ាឡេស៊ី ចិន និង​អូស្ត្រាលី ដោយ​ធ្វើការ​រុករ​កលើ​ផ្ទៃក្រឡា ៧១​ម៉ឺន​គីឡូ​ម៉ែត្រការ៉េ​នៅ​មហាសមុទ្រ​ឥណ្ឌា ដែល​គេ​សង្ស័យថា​ជាទី​តាំង​ដែល​យន្តហោះ​បាន​ធ្លាក់​។ ការរុករក ត្រូវបាន​ក្រសួង​ដឹកជញ្ជូន​អូស្ត្រាលី​ប៉ាន់​ស្មានថា មាន​ទំហំ​ទឹកប្រាក់ ជាង ១៥០​លាន​ដុល្លារ​អាមេរិក​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...