• Giloba

ស្ថានភាព​កាន់តែ​វឹកវរ​! អ៊ីរ៉ង់​ផ្គុំ​កម្លាំង​កងទ័ពជើងទឹក នៅ​ជិត​ឈូង​សមុទ្រ​ព័​ក្ស ដើម្បី​ត្រៀម​បិទ​ច្រក​សមុទ្រ​

2 សប្ដាហ៍ កន្លងទៅ DNT-NEWS

​កងកម្លាំង​ឆ្មាំ​បដិវត្ត​អ៊ីស្លាម​អ៊ីរ៉ង់ (IRGC) ហាក់ដូចជា​កំពុង​ត្រៀមខ្លួន​សម្រាប់​ការបង្ហាញ​កម្លាំង​ដ៏​សម្បើម​មួយ នៅក្នុង​ច្រក​សមុទ្រ​អ័​រ​មូស ដែលជា​ច្រក​តែមួយគត់​ចេញពី​ឈូង​សមុទ្រ​ពែ​រ្ស ឆ្ពោះទៅ​សមុទ្រ​ដ៏​ធំ ដើម្បី​បង្ហាញ​ពី​លទ្ធភាព​របស់ខ្លួន ក្នុងការ​បិទផ្លូវ​ទឹក​ដ៏​យុទ្ធសាស្ត្រ​ដ៏​សំខាន់​។​

​បញ្ជាការ​កណ្ដាល​របស់​អាមេរិក​បាន​បង្ហោះ​នៅលើ​បណ្តាញ​ធ្វី​ត​តឺ​កាលពី​ថ្ងៃ​ពុធ​ថា កងកម្លាំង​សហរដ្ឋអាមេរិក​កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​នូវ​ស្ថានភាព​កំពុង​វិវត្តន៍​ដ៏​ក្តៅគគុក ដែល​នៅក្នុង​រយៈពេល​ត្រឹមតែ ៤៨​ម៉ោង​ខាង​បន្តិចទៀតនេះ អ៊ីរ៉ង់​នឹង​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ដើម្បី​បង្ហាញ​សាច់ដុំ​យោធា ត្រៀម​បិទ​ច្រក​សមុទ្រ​អ័​រ​មូស​។​

​អ្នកនាំពាក្យ​បញ្ជាការ​កណ្តា​នៃ​កងទ័ពជើងទឹក​សហរ​ដ្ឋ​អាមេរិក លោក Bill Urban បាន​និយាយថា «​យើង​បានដឹង​អំពី​ការបង្កើន​នូវ​ប្រតិបត្តិការ​កងទ័ព​អ៊ីរ៉ង់ នៅក្នុង​ឈូង​សមុទ្រ​ព័​រ្យ ច្រក​សមុទ្រ​អ័​រ​មូស និង​សមុទ្រ​អូ​ម៉​ង់​។ យើង​កំពុងតែ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់ ហើយនឹង​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​របស់​យើង ដើម្បី​ធានា​នូវ​សិទ្ធ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​លំហូរ​ដោយ​សេរី​នៃ​ពាណិជ្ជកម្ម នៅក្នុង​ដែនទឹក​អន្តរជាតិ​។ យើង​ក៏​នឹង​គាំទ្រ​ដល់​កងកម្លាំង​ជើង​ទឹក ដើម្បី​អនុ​ឡោម​ទៅតាម​ទំលាប់ ស្តង់ដា និង​ច្បាប់​អន្តរជាតិ​»​។​

​ច្រក​សមុទ្រ​អ័​រ​មូស គឺជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​ដោយមាន ២០ ទៅ ៣០​ភាគរយ​នៃ​ប្រេង​ឆៅ​នៅ​ទូទាំង​ពិភពលោក ឆ្លងកាត់​តាមផ្លូវ​ទឹក​ដែលមាន​ទំហំ ៥០​គីឡូម៉ែត្រ​។​

​ទោះបីជា​ប្រទេស​អ៊ីរ៉ង់​ជាប់​ព្រំដែន​ច្រក​សមុទ្រ​អ័​រ​មូស​ក៏ដោយ ក៏​អ៊ីរ៉ង់​ពិតជា​មិន​គ្រប់គរង​លើ​ច្រក​សមុទ្រ​នេះ​ទាំង​ស្រុក​ដែរ ដោយ​ពាក់កណ្តាល​នៃ​ច្រក​សមុទ្រ​នេះ ត្រូវបាន​អះអាង​ដោយ​ប្រទេស​អូ​ម៉​ង់​។ ប្រទេស​ទាំងពីរ​នេះ បាន​អះអាង​រៀងៗ​ខ្លួន លើ​ភាពជា​កម្ម​សិទ្ធ​នៃ​ច្រក​សមុទ្រ​អ័​រ​មូស​។ ក្នុងការ​អះអាង​បែបនេះ អ៊ីរ៉ង់​តែងតែ​បញ្ចេញ​សាច់ដុំ​យោធា​របស់ខ្លួន តាមរយៈ​ការធ្វើ​សមយុទ្ធ​នៅក្នុង​ច្រក​សមុទ្រ​នេះ ជា​ញឹកញាប់​។​

​សារព័ត៌មាន CNN បានធ្វើការ​កត់សម្គាល់​ថា បច្ចុប្បន្ននេះ កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​ផ្គុំ​កម្លាំង​កងទ័ពជើងទឹក​របស់ខ្លួន ដោយមាន​ទូក​ចម្បាំង​រាប់រយ​គ្រឿង ដែល​ភាគច្រើន​នៃ​ទូក​ចម្បាំង​ទាំងនោះ គឺជា​ទូក​ចម្បាំង​ល្បឿន​លឿន ឈរជើង​នៅ​ជិត​ច្រក​សមុទ្រ​អ័​រ​មូស​។ បន្ថែម​លើស​នេះ ខែល​ស្ទា​ក់មី​ស៊ី​ល​ជាច្រើន ក៏​នឹង​ត្រូវបាន​គេ​ដាក់​នៅលើ​ឆ្នេរ​ផងដែរ ដើម្បី​ខ្លួន​ពី​ការវាយប្រហារ​ណាមួយ​ពីរ​សំណាក់​អាមេរិក កងកម្លាំង​សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់​។​

​មន្ត្រី​សហរដ្ឋអាមេរិក​ធ្លាប់បាន​បញ្ជាក់​កាលពីដើម​ថា ពួកគេ​មិនទាន់​ឃើញ​មាន​សញ្ញា​នៃ​ការបង្ក​នូវ​អរិយ​ភាព​ធ្ងន់ធ្ងរ​ណាមួយ​នៅឡើយ​ទេ ប៉ុន្តែ​កងទ័ពជើងទឹក​សហរ​ដ្ឋ​អាមេរិក បានប្រកាស​ឲ្យ​កងទ័ព​របស់ខ្លួន ស្ថិតនៅ​ក្នុងការ​ប្រុង​ជើងការ​ជានិច្ច នៅក្នុង​ស្ថានភាព​ដែល​កំពុងតែ​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​កងទ័ព​អ៊ីរ៉ង់​នេះ នៅក្នុង​ឈូង​សមុទ្រ​ព័​រ្យ​។​

​ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់​បាន​កើនឡើង​កាន់តែខ្លាំង ក្រោយ​ពេលដែល​មានការ​គម្រាមកំហែង​ដាក់គ្នា​កាន់តែខ្លាំង​។ គិត​ត្រឹម​ថ្ងៃទី ៤​វិច្ឆិការ​ខាងមុខនេះ បម្រាម​របស់​អាមេរិក ដែល​ហាម​ប្រទេស​ទាំងឡាយ​នៅលើ​ពិភពលោក​មិន​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់ នឹងត្រូវ​ចូល​ជា​ធរមាន​។ ជា​ប្រតិកម្ម អ៊ីរ៉ង់​បាន​តប​ថា បើ​ហ៊ាន​តែ​បិទ​ការធ្វើ​ពាណិជ្ជកម្ម​របស់ខ្លួន​មែន ខ្លួន​ក៏​នឹងធ្វើ​ការសង​សឹក​វិញ​ដែរ គឺ​អ៊ីរ៉ង់​នឹង​បិទ​ច្រក​សមុទ្រ​អ័​រ​មូស ដោយ​ពុំមាន​ប្រទេស​ណាមួយ​អាចធ្វើ​ពាណិជ្ជកម្ម​បានទេ​។

​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​គម្រាមថា អាមេរិក​ត្រូវ​ដឹងថា សន្តិភាព​ជាមួយ​អ៊ីរ៉ង់ គឺជា​មា​តិ​សន្តិភាព តែបើ់​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​វិញ គឺជា​មា​តិ​សង្គ្រាម​។ ដោយឡែក លោក​ត្រាំ​វិញ បាន​តប​ទៅវិញ​ថា សូមកុំ​ឲ្យ​អ៊ីរ៉ង់​មក​គម្រាម​អាមេរិក​ឲ្យ​សោះ ប្រយ័ត្ន​ទទួលរង​នូវ​ផលវិបាក​ជា​ប្រវត្តិសាស្ត្រ​មិនដែល​ជួប​។ តប​បន្តទៀត កងទ័ព​អ៊ីរ៉ង់​បានចេញ​ប្រកាសថា កងទ័ព​របស់ខ្លួន​បាន​ត្រៀមខ្លួន​រួម​ហើយ​សម្រាប់​សេនា​រី​យ៉ូ​ធ្វើសង្គ្រាម​ជាមួយ​អាមេរិក​។ ពីរ​បី​ថ្ងៃ​ក្រោយមក មាន​រាប​យ​ការណ៍​មួយ​និយាយថា លោក​ត្រាំ​កំពុងតែ​ត្រៀម​បើក​ការវាយប្រហារ​ទៅលើ​ប្រទេស​អ៊ីរ៉ង់​។

​យ៉ាងនេះ​ក្តី កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ លោក​ត្រាំ​បាន​លើកឡើងថា លោក​ចង់​ជួប​ប្រធានាធិបតី​អ៊ីរ៉ង់ ដោយ​ឥត​លក្ខ​ណ្ឌ ប៉ុន្តែ​ត្រូវបាន​មន្ត្រី​អ៊ីរ៉ង់​ច្រានចោល​សំណើរ​នោះ ដោយ​ថា ជា​សំណើរ​គួរ​ឲ្យ​ខ្មាសអៀន និង​គ្មាន​តម្លៃ​។ រហូតមកទល់​ព្រឹក​ថ្ងៃទី​២ សីហា​នេះ ទើប​មាន​សេចក្តីរាយការណ៍​បន្ថែម​ថា អ៊ីរ៉ង់​កំពុងតែ​ត្រៀម​ធ្វើ​សមយុទ្ធ ដើម្បី​បិទ​ច្រក​សមុទ្រ​អ័​រ​មូស​។​

​ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ បាន​ចេញមុខ​ប្រកាសថា បើសិនជា​អ៊ីរ៉ង់​ហ៊ាន​តែ​បិទ​ច្រក​សមុទ្រ​អ័​រ​មូស​មែន អ៊ីរ៉ង់​នឹងត្រូវ​ទទួលរង​ការ​ថ្កោលទោស​ជា​អន្តរជាតិ​។ លោក​បន្តថា កងទ័ព​អ៊ីស្រាអែល​កំពុងតែ​ប្រកាស​ប្រុង​ជើងការ ដើម្បី​ត្រៀម​ជួរ​សមរភូមិ ពីរ​ច្រក ដើម្បី​ធ​ញ​វើ​ការឆ្លើយតប​ទៅលើ​កងទ័ព​អ៊ីរ៉ង់ រួមទាំង​នៅលើ​សមុទ្រ​ក្រហម​ផងដែរ​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...