• Giloba

សភា​អាមេរិក​អនុម័ត​លើ​ច្បាប់​ការពារជាតិ ដែល​រឹតត្បិត​លើ​ការដក​កងទ័ព​ចេញពី​ប្រទេស​កូរ៉េខាងត្បូង​

2 សប្ដាហ៍ កន្លងទៅ DNT-NEWS

(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ សភា​អាមេរិក​បានអនុម័ត​លើ​ច្បាប់​ការពារជាតិ កាលពី​ថ្ងៃ​ពុធ ដែល​រឹតត្បិត​លើ​ការដក​កងទ័ព​ចេញពី​ទឹកដី​កូរ៉េខាងត្បូង​។​

​ច្បាប់​ការពារជាតិ​របស់​សភា​ច​ន​ម៉ា​ខេន ដែល​បានអនុម័ត​ថវិកា ៧១៦ ពាន់​លាន​ដុល្លារ សម្រាប់​ការពារជាតិ​ក្នុង​ឆ្នាំសារពើពន្ធ ២០១៩ បានអនុម័ត​ដោយ​ព្រឹទ្ធសភា ក្នុង​សម្លេង ៨៧ ទល់នឹង ១០​សម្លេង ដោយបាន​ឆ្លងកាត់​សភា​ជាន់​ទាប​កាលពី​សប្តាហ៍​មុន​។​

​ច្បាប់​នេះ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​លោក​ប្រធានាធិបតី​ដូ ណ​ល​ត្រាំ​ដើម្បី​ចុះហត្ថលេខា​លើ​ច្បាប់​នេះ​។ ច្បាប់​នេះ​កត់សម្គាល់ថា កងទ័ព​អាមេរិក​ប្រហែល ២៨.៥០០ នាក់ ដែល​បច្ចុប្បន្នកំពុង​ឈរជើង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង គឺជា​ការបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​អាមេរិក​ចំពោះ​សម្ព័ន្ធមិត្ត​ទ្វេភាគី​។​

​ការដក​ទ័ព​របស់​ពួកគេ​ដ៏​មាន​សារសំខាន់​នេះ គឺជា​រឿង​មួយ ដែល​ទាក់ទង​ទៅនឹង​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែល​ត្រូវ​បញ្ចប់ និង​ត្រូវការ​ការផ្ទៀងផ្ទាត់​។​

​នៅក្នុង​របាយការណ៍​ស​ន្និ​សីទ​ដែល​អម​ច្បាប់​នេះ សភា​ក៏​ហាមឃាត់​ការប្រើប្រាស់​ថវិកា ក្នុងការ​កាត់បន្ថយ​ចំនួន​ទាហាន​ក្រោម ២​ម៉ឺន ២​ពាន់​នាក់ ដោយ​គ្មាន​ការបញ្ជាក់​ពី​ក្រសួងការពារជាតិ​ថា «​ការកាត់បន្ថយ​បែបនេះ គឺ​នៅក្នុង​ផលប្រយោជន៍​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក ហើយនឹង​មិន​ធ្វើ​ឲ្យ​ខូច​ដល់​សន្តិសុខ​របស់​ស​ម្ព័​ន្ធ​ភាព​អាមេរិក នៅក្នុង​តំបន់​នោះទេ​»​។​

​ក្រសួងការពារជាតិ​ក៏​នឹង​តម្រូវឱ្យ​បញ្ជាក់ថា ខ្លួន​បាន ពិគ្រោះ​យោបល់​ជាមួយ​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​រួម​ទាំង​កូរ៉េខាងត្បូង និង​ជប៉ុន​ដែល​ទាក់ទង​នឹង​ការកាត់បន្ថយ​ចំនួន​បែបនេះ​។​​ការ​រឹតត្បិត​លើ​ការដក​កងទ័ព​នេះ បាន​ធ្វើឡើង​នៅពេលដែល​លោក​ត្រាំ បានបង្ហាញ​ឆន្ទៈ​របស់ខ្លួន ក្នុង​ការដក​កងទ័ព​អាមេរិក​ចេញពី​ទឹកដី​កូរ៉េខាងត្បូង​។ ទង្វើ​របស់លោក​ត្រាំ​នេះ ត្រូវ​ទទួលរង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ថា គឺជា​ការ​ធ​ញ​វើ​ឲ្យ​ធ្លាក់ចូល​ទៅក្នុង​កណ្តាប់ដៃ​របស់​កូរ៉េខាងជើង និង​ចិន ដែល​ពួកគេ​ចង់ឃើញ​វត្តមាន​កងទ័ព​អាមេរិក ត្រូវ​ដកចេញ​ពី​តំបន់​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...