• Giloba

កងកម្លាំង​រដ្ឋាភិបាល​ហ្ស៊ី​ម​បា​វ៉េ​បាន​បើក​ការបង្ក្រាប លើ​ក្រុម​អ្នកគាំទ្រ​គណបក្សប្រឆាំង​ស្លាប់​៤​នាក់ និង​មនុស្ស​ជាច្រើន​ទៀត​បាន​រងរបួស​បន្ទា​ប់​ពី​មានការ​ប្រឆាំង​ទៅនឹង​លទ្ធផល​នៃ​ការបោះឆ្នោត !

2 សប្ដាហ៍ កន្លងទៅ DNT-NEWS

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​នៅ​ថ្ងៃទី​២ សីហា​នេះ​ថា យ៉ាងហោចណាស់​មាន​មនុស្ស ៤​នាក់​បាន​បាត់បង់​អាយុជីវិត ក្រោយ​ពេលដែល​កងកម្លាំង​រដ្ឋាភិបាល​ហ្ស៊ី​ម​បា​វ៉េ​បាន​បើក​ការបង្ក្រាប​ទៅលើ​ការតវ៉ា​មួយ ដែល​ធ្វើឡើង​ដោយ​គណបក្សប្រឆាំង​។ នៅក្នុង​ការបង្ក្រាប​នេះ ប៉ូលីស​បាន​អះអាងថា មាន​មនុស្ស​ជាច្រើន​បាន​រងរបួស​។​

​ការផ្ទុះ​អំពើ​ហឹ​ង្សា​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​គណកម្មការ​រៀបចំ​ការ​បោះឆ្នោត​ប្រទេស​ហ្សី​ម​បា​វ៉េ​បានប្រកាស​ពី​ជ័យជំនះ​របស់​ប្រធានាធិបតី​ប្រទេស​នេះ ដែល​ទើប​ឡើងកាន់តំណែង​បន្ត​ពី​មេដឹកនាំ​ផ្តាច់ការ​ហ្ស៊ី​ម​បា​វ៉េ លោ​កមូ​ហ្កា​បេ ដែល​បាន​ដឹកនាំ​ប្រទេស​នេះ​អស់​រយៈពេល ៣៧​ឆ្នាំ​។​

​ការប៉ះទង្គិច​នេះ​បានចាប់ផ្តើម​ឡើង​ដោយ​អ្នកគាំទ្រ​គណបក្ស​ចលនា ដើម្បី​ផ្លាស់ប្តូរ​លទ្ធិប្រជាធិបតេយ្យ (MDC ) បន្ទាប់ពី​ពួកគេ​បាន​អះអាងថា លទ្ធផល​នៃ​ជ័យជំនះ​របស់លោក Mnanggagwa គឺជា​ជ័យជំនះ​ដែល​បានមកពី​ការ​លួច​សន្លឹកឆ្នោត​។

​គួរ​កត់សម្គាល់ថា ភ្លាមៗ​បន្ទាប់ពី​ការបោះឆ្នោត មេដឹកនាំ​គណបក្សប្រឆាំង លោក ឆា​មី​សាបាន​អះអាងថា លោក​ជា​អ្នកទទួល​ជ័យជំនះ​នៅក្នុង​ការបោះឆ្នោត​នេះ​។ ប៉ុន្តែ​ក្រោយមក គណកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​បានធ្វើ​ការច្រានចោល​នូវ​ការលើកឡើង​របស់​មេដឹកនាំ​គណបក្សប្រឆាំង​នេះ​។​

​ការប្រមូលផ្តុំ​កម្លាំង​របស់​បាតុករ បាន​បង្ក​ទៅជា​អំពើហិង្សា ចំពេល​ដែល​វត្ត​មាននៃ​កងកម្លាំងប្រដាប់អាវុធ ត្រូវបាន​គេ​ដាក់ពង្រាយ​នៅតាម​ដងផ្លូវ និង​បាន​ប្រឈមមុខ​ជាមួយ​ក្រុមបាតុក​រ​។ ក្រុម​បាតុកម្ម​ប្រដាប់​ដោយ​ដំបង ដុំថ្ម ជំ​ពា​វ​កៅស៊ូ និង​ឧបករណ៍​រឹង​ជាច្រើន បាន​ដើរ​វាយបំផ្លាញ​ទីសាធារណៈ ដូចជា​ភ្លើងស្តុប និងរ​នាំ​ការពារ​របស់​ប៉ូលីស​។

​ជាការ​ឆ្លើយតប ប៉ូលីស​បាន​បាញ់កាំភ្លើង​ព្រមាន និង​ប្រើ​ឡានទឹក ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​វាយ​បំបែក​ក្រុមបាតុករ​។​

​ប្រហែល​មួយ​ម៉ោង​ក្រោយមក កងកម្លាំង​បាន​ដេញតាម​ក្រុមបាតុករ​រហូត​ដល់ទី​ស្នាក់ការ​គណបក្សប្រឆាំង​ចលនា​ផ្លាស់ប្តូរ​ប្រជាធិបតេយ្យ ហើយ​បានប្រែក្លាយ​តំបន់​ដែល​កំពុង​តវ៉ា ទៅជា​តំបន់​សង្គ្រាម​ដ៏​ក្តៅគគុក​។​

​កាលពី​ថ្ងៃ​ពុធ គណៈកម្មាការ​រៀបចំ​កា​របោះ​ឆ្នោត​បានប្រកាសថា គណបក្ស ZANU-PF បានទទួល​កៅអី​ភាគច្រើន​នៅក្នុង​សភា ដោយ​ទទួលបាន ១០៩​អាសនៈ ក្នុងចំនោម ២១០​អាសនៈ ក្នុងនោះ ៤១​អាសនៈ បាន​ទៅលើ​គណបក្សប្រឆាំង MDC ហើយ ៥៨​អាសនៈ​ផ្សេងទៀត មិនទាន់​ធ្វើការ​បែងចែក​នៅឡើយ​ទេ​។​

​សហរដ្ឋអាមេរិក និង​សគម​ន៍​អ៊ឺរ៉ុប​បានបញ្ជាក់​ហើយ​ថា ការដក​ទណ្ឌកម្ម​ពី​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ និង​ការទទួលបាន​នូវ​មូ​និ​ធិ​ពី​រូបិយវត្ថុ​អន្តរជាតិ លុះ​ត្រាំ​តែមាន​ការបោះឆ្នោត​មួយ ដែល​អាច​ជឿ​ទុកចិត្តបាន​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...