• Giloba

ស្ងាត់ៗ​កូរ៉េខាងជើង ចាប់ផ្តើម​លេងល្បែង​ឆ្មា​ចាប់​កណ្តុរ​ជាមួយ​សហរដ្ឋអាមេរិក​សារជាថ្មី !

2 សប្ដាហ៍ កន្លងទៅ DNT-NEWS

​កាលពីពេល​ថ្មីៗ​នេះ ភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក​បាន​រកឃើញថា កូរ៉េខាងជើង​កំពុងតែ​ផលិត​មី​ស៊ី​ល​ថ្មីៗ​ជាច្រើន ដែល​របកគំហើញ​នេះ​ត្រូវបាន​ធ្វើឡើង ដោយ​ផ្អែកលើ​រូបភាព​ពី​ផ្កាយរណប ដែល​ត្រូវបាន​ថត​នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​កន្លងទៅនេះ និង​ភ័ស្ដុតាង​ថ្មីៗ​ផ្សេងទៀត​។​នេះ​បើ​យោងតាម​កាសែត Washington Post ។​

​តាម​មន្ត្រី​ដែល​ស្និទ្ធ​នឹង​អង្គភាព​ស៊ើបការណ៍​បាន​ឲ្យ​ដឹងថា នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​កិច្ចប្រជុំ​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន ក្រុង​ព្យុងយ៉ាង ត្រូវបាន​គេ​ដឹងថា​បាន​កំពុង​អភិវឌ្ឍ​យ៉ាងហោចណាស់​មួយ ឬ ក៏ ២ នៃ​ម៉ាស៊ីន​របស់​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប ដែល​ដើរ​ដោយ​ឥន្ធនៈ​។

​រោងចក្រ ដែលមាន​ទីតាំងនៅ Sanumdong ខាងក្រៅ​ក្រុង​ព្យុងយ៉ាង ជាទី​តាំង​រោងចក្រ ដែល​បាន​ផលិត​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​ទី ១ របស់​កូរ៉េខាងជើង ដែលមាន​សមត្ថភាព​អាច​បាញ់​ដល់​អាមេរិក​។​

​ការផលិត​មី​ស៊ី​ល​ថ្មី​ដែល​ត្រូវបាន​រាយការណ៍​នេះ​គឺ​បាន​កើតឡើង​បន្ទាប់ពី​ការផ្តល់​សក្ខីកម្ម​របស់​រដ្ឋមន្ដ្រីការបរទេស​លោក Mike Pompeo កាលពី​សប្តាហ៍​មុន​ដែល​លោក​បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ថា ក្រុង​ព្យុងយ៉ាង​បន្តធ្វើ​សម្ភារៈ​នុយក្លេអ៊ែរ​ប៉ុន្តែ​មិនបាន​បង្ហាញថា​តើ​រដ្ឋ​មួយ​នេះ​កំពុង​ផលិត​មី​ស៊ី​ល​ថ្មី​ដែរ​ឬ​អត់​។​

​កាសែត​រាយការណ៍​ថា រូបភាព​ពី​ទីភ្នាក់ងារ​ស៊ើប​ការ​ភូមិសាស្ត្រ​ជាតិ​បានបង្ហាញ​ពី​ការងារ​ផលិត ICBM ប្រភេទ Hwasong-15 យ៉ាងហោចណាស់​មួយគ្រា​ប់​កំពុង​បន្ត​នៅ​រោងចក្រ​Sanumdong​។​

​មន្ត្រី​អាមេរិក​ម្នាក់​បាន​ប្រាប់​កាសែត​នេះ​ថា "​យើង​ឃើញ​ពួកគេ​ធ្វើការ​ដូច​កាលពីមុន​អញ្ចឹង​”​។​

​គួរ​បញ្ជាក់ដែរថា កាលពី​ប៉ុន្មាន​ខែ​មុន ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ថា មេ ដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ប្តេជ្ញា​ថា នឹង​កម្ទេចចោល​នូវ​កន្លែង​ធ្វើ តេស្ត​ម៉ាស៊ីន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ដែលជា​ទីតាំង​ដ៏​ធំ​មួយ​ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស ។

​បន្ទាប់ពី​ជំនួប​កំពូល​ជាមួយ​លោក គីម ជុង​អ៊ុន កាលពី​ថ្ងៃទី​១២ ខែមិថុនា លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក គីម បាន​សន្យា​បិទ​ទីតាំង​ធ្វើតេស្ដ​មី​ស៊ី​ល​ដ៏​ធំ​មួយ​របស់ខ្លួន ប៉ុន្តែ​លោក ត្រាំ មិនបាន​បញ្ជាក់​ឈ្មោះ​ទីតាំង​ធ្វើតេស្ដ​មី​ស៊ី​ល​នេះឡើយ ។

​បើតាម​ការបញ្ជា​ក់រប​ស់​ក្រុមមន្ត្រី​អាមេរិក កូរ៉េខាងជើង​មាន​រោងចក្រ​ផលិត​គ្រឿង បរិក្ខា​ពាក់ព័ន្ធ​នឹង​គ្រាប់​មី​ស៊ី​ល​-​នុយក្លេអ៊ែរ​រហូតដល់​ទៅ​៣.០០០​កន្លែង ដូច្នេះ​វា​ពិត ជា​ពិបាក​ណាស់ ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​អោយបាន​លឿន តាម​ការចង់បាន របស់​សហរដ្ឋអាមេរិក ដោយសារតែ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​របស់​កូរ៉េខាងជើង​នឹងត្រូវ​ប្រើពេល​វេលា​យូរ ព្រមទាំង​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...