• Giloba

រកឃើញ​មូលហេតុ​ពិត​ដែល​បណ្តាល​ឲ្យ​យន្ដហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន Aeromexico បាន​ធ្លា​ក់នៅ​ម៉ិ​ក​ស៊ី​កូ​

2 សប្ដាហ៍ កន្លងទៅ DNT-NEWS

​កាលពីពេល​ថ្មីៗ​នេះ យន្ដហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន Aeromexico ដែលមាន​មនុស្ស​ជាង ១០០​នាក់​នៅលើ​នោះ បាន​ធ្លា​ក់នៅ​ព្រឹក​ថ្ងៃទី​១ ខែសីហា ២០១៨ នេះ ក្រោយ​ហោះ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ Guadalupe Victoria ជិត​ក្រុង Durango របស់​ម៉ិ​ក​ស៊ី​កូ ។​

​ជុំវិញ​ហេតុការណ៍​ធ្លាក់​យន្ដហោះ​នេះដែរ តាម​TWITTER ក្រុមហ៊ុន​អាកាសចរណ៍​ម៉ិ​ក​ស៊ិ​ក AEROMEXICO​សរសេរថា ក្រុមហ៊ុន​បានដឹង​ពី​គ្រោះថ្នាក់​នោះ នៅ​រដ្ឋ​DURANGO ហើយ​យើង​កំពុងតែ​ត្រួតពិនិត្យ​បណ្ដា​ព័ត៌មាន និង​ទទួល​ភាព​លម្អិត​នានា ។ យន្តហោះ​តាមពិត​រង​ការ​ការវាយប្រហារ ដោយ​ព្យុះ​ព្រិល​ខ្លាំងក្លា​មួយពេល​ហោះ​ឡើង ហើយ​ប៉ុនប៉ង​បង្ខំ​ចុះ​ក្នុង​ចម្ការ​មួយ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជា​១០​គីឡូម៉ែត្រ​ពី​ព្រលាន ។​

​ចំណែក​អ្នកនាំពាក្យ​របស់​ផ្នែក​ការពារ​ស៊ីវិល​មូលដ្ឋាន លោក ALJANDRO CARDOZA គូសបញ្ជាក់​តាម​ទូ​ូ​រ​ទស្សន៍ MILENIO TV ថា យោងតាម​តុល្យការ​ដំបូង មនុស្ស​ប្រមាណ​ជា​៨៥​នាក់​រងរបួស មួយចំនួន​របួសធ្ងន់​តែ​ភាគច្រើន​របួសស្រាល​បំផុត ។ តាម​TWITTER រដ្ឋមន្ត្រី​ដឹក​ជ​ញ្ចូ​ន​ម៉ិ​ក​ស៊ិ​ក លោក GERARDO RUIZ ESPARZA បញ្ជាក់ថា យន្តហោះ​នេះ ដឹក​អ្នកដំណើរ​៩៧​នាក់ និង​សមាជិក​ក្រុម​យានិក​៤​នាក់ ។​

​ក្រោយ​ការធ្លាក់​យន្តហោះ​នេះ ត្រូវ​ភ្លើង​ឆាបឆេះ​បញ្ចេញ​ផ្សែង ហើយ​បណ្ដា​អ្នកដំណើរ​នាំគ្នា​រត់​ចុះ​ពី​យន្តហោះ មួយចំនួន​មាន​របួសស្រាល ។ រូបភាព​ដំបូងៗ​ផ្សាយ​តាម​បណ្ដាញ​សង្គម និង​តាម​បណ្ដា​សារព័ត៌មាន​បង្ហាញ​យន្តហោះ​មួយគ្រឿង ស្ថិត​លើដី​ដោយ​តួ​យន្តហោះ​មាន​ភ្លើង​ឆាបឆេះ ។​

​ថ្មីៗ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​មិច​ស៊ី​កូ បាន​អះអាង​ជាបឋម​ថា មូល​ហេតុដែល​បណ្ដាលឱ្យ​យន្ដហោះ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​រ៉ូ​មិច​ស៊ី​កូ (Aeromexico) ធ្លាក់​គឺអាច​បណ្ដាលមកពី​បញ្ហា​អាកាសធាតុ​អាក្រក់​។ ទន្ទឹមគ្នា ក្រុម​អាជ្ញាធរ​ក៏បាន​កែតម្រូវ​ព័ត៌មាន​ឡើងវិញ​ដែរ ដោយ​បញ្ជាក់ថា​មាន​អ្នកជិះ​នៅលើ​យន្ដហោះ​នេះ​ទាំងអស់ ១០៣​នាក់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន CGTN នៅ​រសៀល​ថ្ងៃ​ពុធ ទី​០១ ខែសីហា ឆ្នាំ​២០១៨​។​

​យន្ដហោះ​ផ្ទុក​អ្នកដំណើរ ១០៣​នាក់ របស់​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែ​រ៉ូ​មិច​ស៊ី​កូ (Aeromexico) បាន​ធ្លាក់​នៅឯ​ភាគ​ខាងជើង​រដ្ឋ ឌូ​រ៉ាង​ហ្គោ (Durango) ប្រទេស​មិច​ស៊ី​កូ ប៉ុន្តែ​ជា​សំណាងល្អ​មិនមាន​អ្នក​បាត់​បង់ជីវិត​ឡើយ​។ ដោយឡែក ជុំវិញ​ហេតុការណ៍ ធ្លាក់ យន្ដហោះ​នេះដែរ អភិបាលរដ្ឋ Durango លោក ចូ​សេ អេ​ស្ពឺ​រ៉ូ (Jose Aispuro) បាន​អះអាងថា​គ្មាន​អ្នក​បាត់បង់​ជីវិត​នោះទេ បើទោះជា​មាន​មនុស្ស​៨៥​នាក់​រងរបួស​ក៏ដោយ​។​

​លោក​បន្ថែមថា យន្ដហោះ​មាន​ជើងហោះហើរ AM2431 បានធ្វើ​ដំណើ​ចាក​ចេញពី អាកាសយានដ្ឋាន​អន្តរជាតិ ហ្គា​ដា​លូ​ប៉េ វី​តូ​រៀ (Guadalupe Victoria) ឆ្ពោះទៅកាន់​ទីក្រុង Mexico City ប៉ុន្តែ​ស្រាប់តែ​ធ្លា​ក់នៅ ក្បែរ​អាកាសយានដ្ឋាន​ក្រោយ ពេល​ហោះ​ឡើង​បាន​បន្តិច​។ ចំណែកឯ ឈ្មោះ និង​សញ្ជាតិ​របស់​អ្នកដំណើរ​មិនទាន់​ត្រូវបាន​បញ្ជាក់​នៅឡើយ​ទេ​ដោយ​គ្រាន់តែ​គេ​ដឹងថា យន្ដហោះ​នេះ​ផ្ទុក​អ្នកដំណើរ ៩៩​នាក់ និង​ក្រុម​បម្រើ​ការងារ​លើ​យន្តហោះ ០៤​នាក់ រីឯ​មនុស្ស ៤៩​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយពីរ​នាក់​ទៀត​របួស​ធ្ងន់​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...