• Default ខាងលើក្រោមមេនុយ

Tillerson ! បេក្ខជន​រដ្ឋមន្ត្រីការបរទេស​អាមេរិក ព្រមាន​ចិន​ឲ្យ​បញ្ឈប់​សាងសង់​កោះ​និង បញ្ឈប់​ការចេញចូល​ទៅកាន់​កោះ​

1 ខែ កន្លងទៅ វុត្ថា

បេក្ខជន​រដ្ឋមន្ត្រីការបរទេស​អាមេរិក​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​តំរង់​ទៅរក​ទិសដៅ ដែល​អាច​នឹង​នាំ​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​ដ៏​សម្បើ​មួយ​ជាមួយ​ទីក្រុង​ប៉េកាំង បន្ទាប់ពី​បាន​សង្កត់ធ្ងន់ថា «​ប្រទេស​ចិន​គួរតែ​ត្រូវបាន​ប​ដិ​សេស​ចំពោះ​សិទ្ធិ​ក្នុងការ​បង្ហាញ​វត្ត​មាននៅ​បណ្តា​កោះ​ដែល​ខ្លួន​បាន​សាងសង់ឡើង​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​» ដែលមាន​ជម្លោះ​យ៉ាង​ចម្រូងចម្រាស​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia នៅមុននេះ​បន្តិច​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែមករា ឆ្នាំ​២០១៧​។​

​នៅក្នុង​ការធ្វើ​អត្ថាធិប្បាយ​ដែល​នឹង​បង្ក​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ផ្ទុះ​កំហឹង​នោះ លោក Rex Tillerson ដែលជា​បេក្ខភាព​សម្រាប់​តំណែង​រដ្ឋមន្ត្រីការបរទេស​អាមេរិក នៃ​រដ្ឋាភិបាល​អនាគត​របស់លោក ដូ​ណា​ល់ ត្រាំ បាន​ថ្លែងថា «​ការសាងសង់​កោះ​សិប្បនិម្មិត​របស់​ប្រទេស​ចិន និង​ការដាក់​ពង្រាយ​បរិក្ខា​យោធា​នៅតាម​កោះ​ទាំងនោះ​គឺ​ដូចគ្នា​ទៅនឹង​ការ​ឆក់យក​តំបន់​គ្រី​មៀ​ពី​អ៊ុយ​ក្រែ​ន ដែល​ធ្វើឡើង​ដោយ​ប្រទេស​រុស្ស៊ី​អ៊ីចឹង​។​

​ជាងនេះទៅទៀត​នៅពេលដែល​ត្រូវបាន​ចោទសួរ​ថា​តើ​រូបលោក​គាំទ្រ​ឥរិយាបថ​ដែលមាន​ភាព​កំញើញ​ជាង​មុន​សំដៅ​ទៅរក​ប្រទេស​ចិន​ដែរ​ឬ​យ៉ាងណា​នោះ លោក Tillerson បាន​ឆ្លើយតប​ទៅវិញ​ដូច្នេះ​ថា «​យើង​នឹង​ត្រូវតែ​ផ្ញើ​សារ​ដែល​អត្ថន័យ​ដ៏​ជាក់ច្បាស់​មួយ​ទៅកាន់​ចិន ដែលជា​ដំបូង​នោះ​គឺ​សកម្មភាព​សាងសង់​កោះ​សិប្ប​និ​ម្មិ​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់ ហើយ​ការចេញចូល​របស់​អ្នក (​ប្រទេស​ចិន​) ទៅកាន់​កោះ​ទាំងនោះ​នឹងមិន​ត្រូវ​ទទួលបាន​សិទ្ធិ​អនុញ្ញាត​ត​ទៀតឡើយ​»​។​

​គួរបញ្ជាក់​ថា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ Exxon Mobil Corp របស់​អាមេរិក​រូបនេះ​មិនបាន​រៀបរាប់​លម្អិត​អំពី​អ្វីដែល​អាច​នឹងត្រូវ​អនុវត្តន៍​ដើម្បី​បញ្ឈប់​ការចេញចូល​របស់​ប្រទេស​ចិន​នៅ​ជុំវិញ​កោះ​ទាំងនោះ ដែល​ទីក្រុង​ប៉េកាំង​បាន​ខិតខំ​កសាងឡើង​ដោយ​ថ្ម​ប៉ប្រះ​ទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង និង​បំពាក់​ដោយ​ព្រលានយន្តហោះ​និង​សព្វាវុធ​យោធា​។ ម្យ៉ាងវិញទៀត​ក្រុម​ចាត់ចែង​កិច្ចការ​ផ្ទេរអំណាច​រប​ស់លោក ត្រាំ ក៏​ពុំបាន​ធ្វើការ​ឆ្លើយតប​ភ្លាមៗ​ទៅនឹង​សំណើ​សម្រាប់​ព័ត៌មាន​លម្អិត​អំពី​វិធីសាស្ត្រ​ដែល​ប្រទេស​ចិន​នឹងត្រូវ​រារាំង​មិន​ឲ្យ​ចេញចូល​នៅ​កោះ​សិប្បនិម្មិត​ទាំងនោះ​ផងដែរ​។ នេះ​បើតាម​ការដកស្រង់​ពី Channel News Asia៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2