• Flexa

ភូមិគ្រឹះ​តម្លៃ​៦៣​លាន​ដុល្លារ​របស់​ប៊ី​ល​ហ្គេ​ត​ស៍​

10 ខែ កន្លងទៅ ដានីន

​លោក​ប៊ី​ល ហ្គេ​ត​ស៍ ប្រធាន​ក្រុមហ៊ុន Microsoft មាន​ទឹកប្រាក់ ៧៩,២​ពាន់​លាន​ដុល្លារ​អាមេរិក​ចំណែកឯ ភូមិគ្រឹះ​របស់​មហាសេដ្ឋី​រូបនេះ​វិញ​គឺមាន​តម្លៃ​ដល់​ទៅ ៦៣​លាន​ដុល្លារ ។ ក្រៅពី​តម្លៃ​ថ្លៃ​នៅមាន​រឿងរ៉ាវ​មិនគួរ​ឲ្យ​ជឿ​មួយចំនួន​ផ្សេងទៀត​អំពី​ភូមិគ្រឹះ​នេះ​ដែលមាន​ដូចតទៅ​នេះ​៖

​បច្ចេកវិទ្យា​គ្រប់គ្រង​បរិយាកាស​ដ៏ ទំនើប : ភ្ញៀវ​ដែល​ចូលទៅក្នុង​គេហដ្ឋាន​ត្រូវបាន​ផ្តល់នូវ​បន្ទះ Chip ម្យ៉ាងដែ​លវា​មាន​ទំនាក់ទំនង​ជាមួយនឹង Sensor ដែលមាន​នៅក្នុង​គេហដ្ឋាន​ទាំងអស់ ។ ភ្ញៀវ​អាច​កំណត់​សីតុណ្ហភាព​តាមរយ​:​បន្ទះ Chip ដើម្បី​សីតុណ្ហភាព​ក្នុង​គេហដ្ឋាន​ប្រែប្រួល​នៅ​ទីតាំង​ដែល​ភ្ញៀវ​បាន​ទៅដល់ ។​

​ប្រើប្រាស់​ឈើ​អាយុកាល ៥០០​ឆ្នាំ : ភូមិគ្រឹះ​នេះ​សាងសង់ឡើង​ដោយ​ប្រើប្រាស់​ដើមឈើ​ដែលមាន​អាយុកាល​ដល់​ទៅ ៥០០​ឆ្នាំ ព្រមទាំង​ប្រើប្រាស់​កម្លាំង​ពលករ ដល់​ទៅ ៣០០​នាក់​សម្រាប់​ការសាងសង់ ។

​ទីលាន​សម្រាប់​ហាត់​កីឡា : ទីលាន​សម្រាប់​ហាត់​កីឡា​មាន​ទំហំ ២៣២.២៥​ម៉ែត្រការ៉េ ដោយ​ក្នុងនោះ​រួមមាន​បន្ទប់​ស្ទី​ម បន្ទាប់​ផ្លាស់​សំលៀកបំពាក់​សម្រាប់​បុរស​និង ស្ត្រី​ដែល​ដាច់ដោយឡែក​ពីគ្នា ។

​បន្ទប់ទទួលភ្ញៀវ មាន​ទំហំ​ផ្ទុក​មនុស្ស​បាន​ដល់​ទៅ ២០០​នាក់ : បន្ទប់ទទួលភ្ញៀវ​ទំហំ ២១៣​ម៉ែត្រការ៉េ​អាច​ទទួលភ្ញៀវ​សម្រាប់​កម្មវិធី​ជប់លៀង​ផ្សេងៗ​បាន​រហូតដល់​ទៅ ២០០​នាក់ ។​

​ផ្ទះបាយ​សរុប​មាន​ចំនួន ៦ :​ផ្ទះបាយ​ចំនួន​៦​ត្រូវបាន​ដំឡើង​នៅ​ទីតាំង​ផ្សេងគ្នា​នៅក្នុង​ភូមិគ្រឹះ​ដើម្បី​ងាយស្រួល​រៀបចំ​ម្ហូបអាហារ​បាន​រហ័ស​និង ងាយស្រួល​សម្រាប់​កម្មវិធី ។

​បណ្ណាល័យ​ផ្ទាល់ខ្លួន : បណ្ណាល័យ​ផ្ទាល់ខ្លួន​ទំហំ​១៩៥​ម៉ែត្រ ការ៉េ​មាន​រក្សាទុក​សៀវភៅ​ចំណាស់​និង​របស់​មានតម្លៃ​មួយចំនួន​ដោយ​ក្នុងនោះ​ក៏មាន​សៀវភៅ​ចំណាស់ មួយ​ក្បាល​ដែល​លោក​ប៊ី​ល ហ្គេ​ត​ស៍ បាន​ដេញថ្លៃ​យកបាន​ក្នុងតម្លៃ​ដល់​ទៅ ៣០,៨​លាន​ដុល្លារ ។ សៀវភៅ​ចំណាស់​នោះ​គឺ​ស្នាដៃ​របស់​អ្នកនិពន្ធ លី​អូ​ណា​ដូ ដា វីន​ស៊ី មាន​ចំណង់ជើង​ថា Codex Leicester ៕​

សុខភាព/បុរស/ស្ត្រី