• Flexa

រឿង​ធំ​ហើយ ! វៀតណាម​ប្រកា​សទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រភេទ​កម្ទេច​យន្តហោះ​ចម្បាំង និង​កម្ទេច​មី​ស៊ី​ល​

10 ខែ កន្លងទៅ ណូ​រ៉ា

​រដ្ឋាភិបាល​វៀតណាម បាន​នឹង​កំពុង​សម្លឹង​ឃើញ​ពី​លទ្ធភាព​នៃ​ការពង្រឹង​វិស័យ​ការពារ​ដែនអាកាស​រប​ស់​ខ្លួន ហើយ​ដើម្បី​សម្រេច​គោលបំណង​នេះ​ទីក្រុង​ហាណូយ អាច​នឹង​បញ្ជា​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស S-400 Triumph​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Sputnik នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែមករា ឆ្នាំ​២០១៧​។​

​យោងតាម​សារព័ត៌មាន​វៀតណាម ទីក្រុង​ហាណូយ មាន​ចំណាប់អារម្មណ៍​ជាខ្លាំង​លើ S-400 Triumph ដោយ​ក្រសួងការពារជាតិ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល នៃ​កិច្ចចរចា​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​នេះ​ពី​រុស្ស៊ី​។ ដោយឡែក​ជុំវិញ​ព័ត៌មាន​នេះដែរ ថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ Sputnik វីរៈ​សេនីយ៍​ឯក​កងទ័ព​វៀតណាម លោក Nguyen Khac Nguet បាន​គូសបញ្ជាក់ថា រុស្ស៊ី​គឺជា​ដៃគូ​ដ៏​ចំណាស់​របស់​វៀតណាម ជា​ដៃគូ​ដ៏​សំខាន់ និង​ទុកចិត្ត​ជាទីបំផុត​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​យោធា​។​

​ជាងនេះទៅទៀត លោក Khac Nguet ក៏បាន​រំលឹក​ឡើងវិញ​ដែរ​ថា កងទ័ព​វៀតណាម​បាន​ស្គាល់​បទពិសោធន៍​ដ៏​ធំ​មួយ​នៅក្នុង​អំឡុង​សង្គ្រាម​វៀតណាម នោះ​គឺ​ការប្រើប្រាស់​មី​ស៊ី​ល​ផ្ដល់​ដោយ​អតីត​សហភាពសូវៀត ហើយ​តាមរយៈ​ជំនួយ​នេះ​កងទ័ព​វៀតណាម​បាញ់​កម្ទេច​យន្ដហោះ​ចម្បាំង​អាមេរិក ១,៣០០​គ្រឿង ក្នុងនោះ​រួមមាន​ទាំង​យន្ដហោះ​ទម្លាក់​គ្រាប់បែក B-52​។ «​ស​ព្វា​អាវុធ​របស់​រុស្ស៊ី​បាន​ជួយ​យើង​នៅ​ក្នុងសម័យ​សង្គ្រាម​តស៊ូ​ប្រឆាំងនឹង​ការឈ្លានពាន​ពី​បរទេស និង បានបង្ហាញ​ពី​តាក់​ទិច​របស់​កងទ័ព​ប្រជាមានិត​វៀតណាម​»​។ នេះ​បើតាម​សម្ដី​របស់លោក Khac Nguet​។

​គួរ​បញ្ជាក់ថា​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​រុស្ស៊ី​ធុន S-400 Triumph មានលទ្ធភាព​វាយប្រហារ​កម្ទេច​យន្ដហោះ​ចម្បាំង ឬ​មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក ក្នុង​រយៈ​ចំងាយ ៤០០​គីឡូម៉ែត្រ​ព្រមទាំង​អាច​បាញ់​ស្ទា​ក់មី​ស៊ី​ល​ផ្លោង​ដែលមាន​ល្បឿន ៤,៨​គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី​នៅ​ចំងាយ ៦០​គីឡូម៉ែត្រ​។ បន្ថែម​ពីលើ​នេះ​បច្ចុប្បន្ន​វៀតណាម​បាន​ជំនួស​មី​ស៊ី​ល​អតីត​សហភាពសូវៀត ដោយ​ប្រព័ន្ធ​មី​ស៊ី​ល Tor BUK និង S-300 ក៏ដូចជា​ដាក់ឱ្យ​ដំណើរការ​រួចហើយ​ដែរ​នូវ​ប្រព័ន្ធ​មី​ស៊ី​ល​រុស្ស៊ី R-73 H-59MK និង​មី​ស៊ី​ល H-35 Uran​។

​ការប្រកាស​ក្នុង​ការទិញ​ដើម្បី​បង្កើន​នូវ​ស​ពា​វុ​ធ​កំរិតធ្ងន់​របស់​វៀតណាម​នៅពេលនោះ គឺ​ស្របពេល​ខណ​:​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ត្រូវបាន​ហួងហែង ដោយ​មហាអំណាច​ចិន ក្នុងការ​កសាង​កោះ​សប្ប​និម្មិត និង​ការបង្កើន​សព្វាវុធ របស់​ចិន​នៅលើ​តំបន់​ជម្លោះ​ដែល​វៀតណាម​កំពុងតែ​អន្ទះសារ​ក្រោម​របស់​ដែល​ខ្លួន​ហៅថា ចង់​ការពារ​បូរណភាព​ទឹកដី​ខ្លួន ដែល​ចិន​កំពុង​វាតទី​យក ។​

​ក្រុមអ្នកវិភាគ នយោបាយ​អន្តរជាតិ និយាយថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កំពុង​ក្លាយ​ជាប​ញ្ហ​ប្រឈម​មួយ​យ៉ាងធ្ងន់ធ្ងរ​ហើយ​សង្គ្រាម​ធំ​មួយ​អាច​នឹង​កើតឡើង​លើស​ការរំពឹង​ទុក​មួយ​បាន ដោយសារ​មហាអំណាច​ធំៗ​កំពុង​លូកដៃ ។ នៅ​ថ្ងៃទី​១២ នេះ Tillerson អនាគត​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ក៏​ព្រមាន​ទៅ​ចិន​ដោយ​ត្រង់ៗ​ដែរ​ថា នឹង​ឲ្យ​ចិន​បញ្ឈប់​ការកសាង​នោះ និង​ចេញចូល​តំបន់​កោះ ឫ​តំបន់​ជម្លោះ ។

​ចំណែកឯ​រុស្ស៊ី ថ្វីត្បិតតែ​ពុំ​ធ្វើការ​ព្រមាន​ដោយ​ត្រង់​ថា គឺជា​សម្ព​ន្ធ័​មិត្ត​ការពារ​គ្នា ទៅវិញទៅមក ហើយ​ជំហាន​ដំបូង​នេះ​រុស្ស៊ី​បាន​ជួយ​វៀតណាម ដោយ​ប្រយោល​ក្នុង​ការលក់​អាវុធ​ឲ្យ​ទៅ​វៀតណាម និង​ហ្វីលីពីន ក្នុងតម្លៃ​ពិសេស​បំផុត ។​

​គួរ​រំលឹក​ដែរ​ថា នៅ​ទសវត្សរ៍​ទី ៦០ ចិន និង​រុស្ស៊ី​ក៏មាន​ជម្លោះ​យ៉ាងធ្ងន់ធ្ងរ​អំពី​ប្រទេស​ក្នុង​ឥណ្ឌូចិន​នេះដែរ ។ ពេល​នោះគេ​មើលឃើញថា ដោយសារតែ​ចិន​ងើបឡើង​ខ្លាំង ធ្វើ​ឲ្យ​អាមេរិក​លួង រុស្ស៊ី ដើម្បី​រួមគ្នា សង្កត់ក​ចិន ដែល​អាមេរិក​ធ្លាប់​ទុក​ឳ​កាស​ឲ្យ​រុស្ស៊ី​រុញ​វៀតណាម​ប​ណ្តោ​ញ​ខ្មែរក្រហម​របស់​ចិន​ពី​ការ​កាន់អំណាច​នៅ​កម្ពុជា​នោះដែរ ។​

​យោងតាម​កាសែត ឡឺ​ម៉ុង​ដ៏ របស់​បារាំង​ចុះផ្សាយ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​១៩៧៨ បាន​លើក​ថា​អាវុធ និង​សម្ភារៈ​គឺ​វៀតណាម មាន​ទាហាន ៦១៥.០០០ នាក់​។ កង​យាម​ព្រំដែន យាម​ឆ្នេរសមុទ្រ និង​កងទ័ព​សន្តិសុខ ប្រជាជន ៥០.០០០ នាក់​។ កង​ប្រជាជន​កាន់​អាវុធ​៖ ១.៥០០.០០០​នាក់​។​

​ទ័ពជើងគោក ៖ ១៨ កងពលធំ​ថ្មើរជើង​។ ៣ កងវរសេនាធំ​រថក្រោះ​។ ២០ កងវរសេនាធំ​បាញ់​កាំជ្រួច​ហោះ "​សាម​”​។ ៤០ កងវរសេនាធំ​កាំភ្លើង​បាញ់​យន្តហោះ​។ មាន​ជាពិសេស ៩០០ រថក្រោះ​មធ្យម​ធុន តេ​_៣៤ តេ​_៥៤ និង តេ​_៥៩​។​

​ទ័ព​ជើង​អាកា​សមាន ១២.០០០​នាក់ ៖ យន្តហោះ​ចម្បាំង​១៩៨​គ្រឿង​( ជាពិសេស ១១០ មិច​១៧ និង ស៊ូ​ខួ​យ​_៧ ចំនួន​៨០​គ្រឿង មិច​_១៩ និង​មិច​_២១)​។ យន្តហោះ​ដឹកនាំ ៥០ ឧទ្ធម្ភាគចក្រ ២៥ ។​

​ជើង​ទឹក ៣.០០០​នាក់ ៖ នាវា​អម​ការពារ ២​។ កាណូត​លឿន​បាញ់​កាំជ្រួច​ហោះ ៤​។ កាណូត​ផ្សេង​ពុ ទូក​ឡើងគោក ៨០ ។ ឧ​ទ្ធា​ម្ភា​គ​ចក្រ​១.១០០​។ ប៉ុន្តែ​រយ​:​ពេល​ជិត ៤០​ឆ្នាំ​មក គេ​ពុំ​ដឹងថា​វៀតណាម​មាន​កងទ័ព​និង សម្ភារ​:​យោធា​ឡើងដល់​កំរិតណា​នោះឡើយ ៕

សុខភាព/បុរស/ស្ត្រី