• Default ខាងលើក្រោមមេនុយ

យុវជន​ចិត្តខ្លាំង​ហ៊ាន​បោះទុន​ជិត ១០​ម៉ឺន ទៅលើ​វិស័យ​កសិកម្ម ដំណាំ Strawberry

2 ខែ កន្លងទៅ ចាន់ ថេត

​លើ​ទឹកដី​ខេត្តពោធិ៍សាត់ Strawberry ជា​ប្រភេទ​ផ្លែឈើ​ផ្តល់​សុខភាព​និង​សម្រស់​ដែល​មនុស្ស​គ្រប់រូប​ពេញនិយម​ទទួលទាន​ទូទាំង​ពិភពលោក​បាន​នឹង​កំពុងមាន​វត្តមាន​នៅលើ​ទឹកដី​ខេត្ត​មណ្ឌល​គី​រី​និង​ខេត្តពោធិសាត់ នៃ​ប្រទេស​កម្ពុជា​។​

​លោក អ៊ូច សំបូរ អាយុ​៣០​ឆ្នាំ​ជា​កសិករ​វ័យក្មេង ជា​ម្ចាស់​ចំការ Strawberry បាន​ឲ្យ​ដឹង​មុន​ឈាន​ជើង​ចូលដល់​ការដាំ​ដំណាំ Strawberry ថា លោក​មាន​បងប្អូន​៥​នាក់​ជា​កូន​ទី​២ ក្នុង​គ្រួសារ​កសិករ មួយ មាន​ឪពុក​ឈ្មោះ ម៉ន ធូរ អាយុ​៥៦​ឆ្នាំ និង​ម្តាយ​ឈ្មោះ ដេ​ម ហែ​ត អាយុ ៥៥​ឆ្នាំ បច្ចុប្បន្ន​ពួកគាត់ ស្ថិតនៅ​ក្នុងភូមិ​សាមគ្គី ឃុំ អង្គរជ័យ ស្រុក​អង្គរជ័យ ខេត្តកំពត​។​

​ដំណាំ Strawberry ពិតជា​បាន​ដាំ​ដុះ​លើ​ទឹកដី​ខេត្តពោធិសាត់​នៅលើ​ផ្ទៃដី​ជិត ២​ហិច​តា ដែល​លោក​បាន​បោះទុន ប្រមាណ​ជិត ១០​ម៉ឺន​ដុល្លារ​អាមេរិក ។ លោក​បាន​មានប្រសាសន៍ថា "​មូល​ហេតុដែល​ជម្រុញ​ឲ្យ​ខ្ញុំ​សម្រេចចិត្ត​ដាំ​ដំណាំ​នេះ​ឡើង គឺ​ដោយសារតែ​ខ្ញុំ​មាន​មិត្ត​ភ​ក្ត័ ម្នាក់​ជា​ជនជាតិ អេ​ស្ពា​ញ ដែលមាន​ជំនាញ ផ្នែក​ខាង បច្ចេកទេស កសិកម្ម​ដូច្នេះហើយ មើលឃើញថា​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​ជនបរទេស​ភាគច្រើន​យល់ឃើញថា អាកាសធាតុ​នៅ​ប្រទេស​ខ្មែរ​យើង​គឺ​មិនអាច​ដាំ​ប្រភេទ​ដំណាំ​នេះ​បានទេ តែ​ផ្ទុយទៅវិញ​ខ្ញុំ​គិតថា គ្មាន​អ្វីដែល​មិនអាច​ទៅរួច​នោះទេ ទីបំផុត​ខ្ញុំ​ធ្វើបាន ”​។​

​លោក​បាន​បន្តទៀតថា សម្រាប់​ជំហាន​ដំបូង​គឺ​លោក​ផ្តោតទៅលើ​ទីផ្សារ​ក្នុងស្រុក ហើយ ចំពោះ​អតិថិជន​គោលដៅ​គឺ​សម្រាប់​ប្រជាព​រដ្ឋ​គ្រប់​វ័យ តែ​យុវវ័យ​អាចជា​អតិថិជន​ដែលមាន​ការចាប់​អារ​ម្ម​ណ៏​ច្រើនជាង ព្រោះ​យុវវ័យ​ភាគច្រើន​គាត់​ចូលចិត្ត​ផ្លែ Strawberry​ព្រោះ​ផ្លែឈើ​នេះ​មាន​អត្ថប្រយោជន៍​ជាច្រើន​ដល់​ពួកគេ​។ លោក​បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៦​លោក​បាន​នាំចូល​កូន Strawberry ចំនួន​១៥,០០០​ដើម រួមទាំង​ដំណាំ​មួយចំនួនទៀត ដូចជា ម្នាស់ ប៊ឺ និង​ក្រូច​អេ​ស្ពា​ញ់ មក​ដាំ​នៅលើ​ផ្ទៃដី​ជិត ៦​ហិច​តា ដែល​ស្ថិតនៅ​ភូមិ អូ​សោម ឃុំ​អូ​សោម ស្រុក​វាលវែង ខេត្តពោធិសាត់​។ ហើយ​ការដាំ​នៅ​លើក​ទី​១​នោះ​គឺ​បរាជ័យ​ទាំងស្រុង ដោយសារតែ ខ្វះ​បច្ចេកទេស ព្រោះ​ដី​ស្រុក​យើង​និង​អាកាសធាតុ​វា​សុខ​គ្នា ទៅនឹង​ស្រុក​គេ​។ ប៉ុន្តែ​លោក​បាន​ទទួលផល​មក​វិញ​នោះ គឺ លោក​គ្រោគឈរ ជា​លើ​ទី​២ បន្ទាប់ពី​បរាជ័យ​រួច​ម្តង​មក​(​ដាំ​លើក​ទី​២)​។

​ជាក់ស្តែង​អ្វីដែល​លោក​ទទួលបាន​គឺ​លោក​បាន​ប្រមូល​ផល​លើក​ទី​១ បាន​ចំនួន ២០​គីឡូក្រាម​ដែល​លោក​បាន លក់​ចេញ​ក្នុង តម្លៃ​ចន្លោះ​ពី ១១​ទៅ​១៣​ដុល្លារ​អាមេរិក​ក្នុង​មួយ​គីឡូក្រាម​។ ជាមួយនិង​ការអោយ​ផល​ហើយ​នោះ លោក​បន្តថា បើទោះជា​ចំនួន​នេះ​តិចតួច​ក្តី តែ​នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​របស់គាត់​តែប៉ុណ្ណោះ តែ​អ្វីដែល​លោក​នឹង​បន្ត​ក្រោយពី​ការដាំ​រយៈ​៣​ខែ គឺ​លោក​រំពឹង​នឹង​ទទួលបាន​ចំនួន​ពី ១០០​គីឡូក្រាម ក្នុង​មួ​យស​ប្ដា​ហ៌ និង​លោក​មាន​មហិច្ឆតា នឹង​ពង្រីក​ការដាំ​ចុះ​នៅលើ​ផ្ទៃដី ៦​ហិច​តា​នោះ បើ​លោក​ទទួលបាន​ជោគជ័យ​ក្នុង​ជំហាន​ទី​២​នេះ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក ហើយ​ប្រសិន​ជាមាន​ឱកាសលោក​នឹង​បន្ត​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​ទៀតផង​។

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ឆ្នាំទៅ​លោក​បាន​នាំចូល​កូន Strawberry​ប្រមាណ​ជា​១០,០០០​ដើម​ផងដែរ ប៉ុន្តែ​ត្រូវបាន​បរាជ័យ​ទាំងស្រុង​ដោយសារតែ​លោក​ខ្វះ​បទពិសោធន៍ ម្យ៉ាងវិញទៀត​ការនាំ​ចូល​កូន​គឺ​ខុសរដូវ​ដែល​នាំ​ឲ្យ​កូន​Strawberry​មិនអាច​លូតលាស់​បានល្អ ព្រមទាំង​បញ្ហា​មួយចំនួនទៀត​។​

​យ៉ាងណាមិញ លោក​ក៏បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ងាក​មក​មើល​ប្រភេទ​ដំណាំ​នេះ ព្រោះនេះ​ជា​ប្រភេទ​ដំណាំ​ដ៏​កម្រ ហើយ​នេះ​ក៏​ជាការ​លើ​ស្ទួយ​លើក​កិត្តិយស លើកមុខ​មាត់ សង្គម​យើង​ផងដែរ ដើម្បី​ឲ្យ​ពិភពលោក​ដឹងថា​នៅ​ប្រទេស​ខ្មែរ​យើង​ក៏​អាច​ដាំ​បានដែរ និង​ម្យ៉ាងទៀត​យើង​អាច​កាត់បន្ថយ​ការនាំ​ចូល​ពី​ក្រៅប្រទេស​ទៀតផង​។ ជាមួយនិង​ភាពជោគជ័យ នេះ​ផង​ដែល​លោក​ក៏​សូម​ថ្លែង​អំណរ​អរគុណ​ដល់ លោក ច​ន ផេង ដែល​អាជីវករ​និង​ជា​អ្នកជំនាញ​ផ្នែក​កសិកម្ម​នៅ ភូមិ អូ​សោម ព្រមទាំង លោក ហុក ឈាង​ទូច ម្ចាស់​ចំការ​ម្រេច និង​ជា​មេការ​ម្រេច​ផងដែរ ដែល​តែងតែ​ផ្តល់​បទពិសោធន៍​និង​ដំបូន្មាន​ល្អៗ​មកដល់​លោក​ព្រមទាំង​កម្មករ​ចំការ​ទាំងមូល​ផងដែរ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2