• Default ខាងលើក្រោមមេនុយ

ចម្ងល់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ចំពោះ​អាហារ​ហ៊ុយ​ផ្សែង

3 ខែ កន្លងទៅ DNT-NEWS

ថ្មីៗ​នេះ​គេ​សង្កេតឃើញ​មានការ​ដាក់លក់ នំ​ទឹកកក​ចម្លែក​ម្យ៉ាង ដែល​បាន​ចរ​រាចរ​នៅ​កម្ពុជា​យើង ដោយ​សង្កេតឃើញ​មានការ​និយម​គាំទ្រ​យ៉ាងច្រើន​កុះករ​ពី​សំណាក់​យុវវ័យ ដោយ​នំ​ប្រភេទ​នេះ​ពេលដែល​បានដាក់​ចូល​មាត់​ហើយ​យើង​អាច​ផ្លុំ​ផ្សែ​វា​ចេញ​ក្រៅ​ខ្លាំង​ជាង​ផ្សែង​បារី​ទៀត ដែល​ធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំង​ផងដែរ ។ ជាមួយគ្នា​នោះដែរ​ក៏មាន​ព័ត៌មាន​មួយចំនួន​បានលើកឡើង​ថា នំ​ទឹកកក ( Smoke Snack ) នេះ​វា​អាចមាន​ផលប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង ។​

​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចុះ​ថ្ងៃទី ១៨ ខែវិច្ឆិការ ឆ្នាំ​២០១៦ បាន​ដកស្រង់​សំដី​របស់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បាន​ឲ្យ​ដឹងថា តាមពិតទៅ​សារធាតុ​ដែល​គេ​បាញ់​ចូលទៅក្នុង​នំ​ហុយ​ហុយ​នេះ មិនមែនជា​ទឹកកក​ស្ងួត​អ្វី​ទេ ប៉ុន្តែ​វា​ជា​សារ​ធាតុគីមី​ម្យ៉ាង​ដែលមាន​ឈ្មោះថា អាសូត​រាវ ( N2) liquid nitrogen ដែល​គេ​ប្រើប្រាស់​វា​សម្រាប់​ក្លាស​ស្សេ​សាច់​ផ្សេងៗ ឫ​សម្រាប់​រក្សា​គុណភាព​អាហារ ដោយ​វា​មាន​សីតុណ្ហភាព ចាប់ពី ដក​១៩៥​អង្សា​សេ ត្រជាក់​ខ្លាំង​បំផុត​លើសពី​ទូ​ក្លាស្សេ​ឲ្យ​កក​ដែល​យើង​ប្រើប្រាស់​ប្រចាំថ្ងៃ​ដែល​ត្រជាក់​ខ្លាំង​បំផុត​ត្រឹមតែ​ដក​សូន្យ​អង្សា​សេ​តែប៉ុណ្ណោះ ។ សារព័ត៌មាន​នោះបាន​បន្តទៀតថា បើសិនជា​យើង​ទទួលទាន​សារធាតុ​នេះ​លើសពី​១​ស្លាបព្រា សារធាតុ​ទាំងនោះ​នឹងធ្វើ​ឲ្យ​បំពង់​អាហារ ក្រពះ និង​គ្រឿងក្នុង​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​កក ក្លាយជា​ដុំ​អំបែង​ជាក់​ជាមិនខាន ។

​ទោះបី​មានការ​លើកឡើង​បែបនេះ​ក៏ដោយចុះ ក៏ប៉ុន្តែ​គេ​នៅ​មិនទាន់​ហ៊ាន​អះអាងថា នំ​ទឹកកក នោះ​អាចមាន​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​ញុំ​ា ដូច​ការរៀបរាប់​ខាងលើ​នោះ​ឫ​យ៉ាង​ទេ ? ។ ប៉ុន្តែ​ក្នុង​ក៏មាន​សំណូម​ជា​ហូរហែរ​ពី​សំណាក់​ប្រជាពលរដ្ឋ សូម​ឲ្យ​ក្រសួង​ដែល​ពាក់ព័ន្ធ​មេត្តា​ចុះ​ត្រួតពិនិត្យ ឲ្យ​បាន​ម៉ត់ចត់​ផង​ជៀសវាង​មាន​គ្រោះ​សុខភាព​ដល់​អ្នក​ញុំ​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2