• Default ខាងលើក្រោមមេនុយ

ក្មេងស្ទាវ ឈាមរាវ​ដែលមាន​ជម្លោះ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ន​ន្ទ សុខា បាន​បញ្ជូនទៅ​តុលាការ​ហើយ​

4 ខែ កន្លងទៅ សម្បត្តិ

ស្ទាវ​ដែលមាន​ជម្លោះ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ន​ន្ទ សុខា ត្រូវបាន​កម្លាំង​អាវុធហត្ថ​បញ្ជូន​ទៅកាន់​តុលាការ​ហើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​បាន​ឃុំខ្លួន និង​សាកសួរ​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​អស់​រយៈពេល​២​ថ្ងៃ​។ នៅវេលា​ម៉ោង​ប្រមាណ​ជិត​៩​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ

​យោងតាម​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្លាប់បាន​បញ្ជាក់ប្រាប់​សា​ព័ត៌មាន ដោយ​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន មជ្ឈដ្ឋាន​ទូទៅ ព្រមទាំង​សាច់ញាតិ​ខាង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ន​ន្ទ សុខា មេបញ្ជាការរង និង​ខាង​ភាគី​ក្មេងស្ទាវ ដែល​បាន​មាន​ជម្លោះ​ជាមួយគ្នា សូម​រក្សា​ភាព​ស្ងៀមស្ងាត់ ខណៈដែល​ពេលនេះ​មន្ដ្រី​ជំនាញ កំពុងធ្វើការ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​រក​ភាពយុត្តិធម៌​ជូន​ភាគី​ទាំង​២ តាមច្បាប់​ឲ្យ​ខាងតែបាន​។​

​សូម​ជំរាប​ថា បន្ទាប់ពី​មាន​ជម្លោះ និង​ឃាត់ខ្លួន​បញ្ជូនទៅ​កាន់​ទីប​ញ្ជា​ការដ្ឋាន​អាវុធហត្ថ​ក្រុងភ្នំពេញ​, ក្មេងស្ទាវ​ដែល​បាន​ប្រើ​ពាក្យសម្ដី​មិន​សមរម្យ ទៅលើ​មេបញ្ជាការរង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ន​ន្ទ សុខា ត្រូវបាន​មន្ត្រី​អាវុធហត្ថ​បញ្ជាក់ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ថា បន្ទាប់ពី​ពិនិត្យ​តាមដាន​ទឹកនោម​ឃើញថា យុវជន​នោះបាន​ប្រើប្រាស់​គ្រឿងញៀន​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2