• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

រឿងរ៉ាវ​ដ៏​ចម្រូងចម្រាស់ នៃ​ទីផ្សារ​ពរ​ពោះ​នៅ​កម្ពុជា​

7 ខែ កន្លងទៅ ដានីន

​នៅថ្ងៃនេះ​តំណាង​ស្ថានទូត​អូស្ដ្រាលី​ត្រូវ​ជួបពិភាក្សា​ជាមួយនឹង​មន្ដ្រី​កម្ពុជា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​រឿង​ពាណិជ្ជកម្ម​ជួល​ស្ដ្រី​ខ្មែរ​ឲ្យ​ពរ​ពោះ​ជំនួស​គេ ក្រោយពី​គិលានុបដ្ឋាយិកា​អូស្ដ្រាលី​ម្នាក់​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ដោយ​គេ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នៅក្នុង​រឿងនេះ​។​

​ស្ដ្រី​ខ្មែរ​ជាច្រើន​នាក់​ដែល​ពរ​ពោះ​ឲ្យ​ពលរដ្ឋ​អូស្ដ្រាលី​អាច​រក​ថវិកា​បាន​ប្រមាណ​១​ម៉ឺន​៣​ពាន់​ដុល្លារ​អូស្ដ្រាលី ដែល​ស្មើនឹង​ប្រាក់ខែ​របស់​ពួកគេ​៨​ឆ្នាំ​ប្រសិនបើ​ធ្វើ​ការងារ​ធម្មតា​។​

​សម្រាប់​ស្ដ្រី​ខ្នែ​រ​ម្នាក់​ឈ្មោះ​ស្រីរ័ត្ន​ប្រាក់​ឈ្នួល​ពី​កា​រពរ​ពោះ​នេះ​នឹងធ្វើ​ឲ្យ​ជីវិត​នាង​មានការ​ផ្លាស់ប្ដូរ​វិជ្ជមាន​។ ស្ដ្រី​រូបនេះ​និយាយថា ដោយសារតែ​ភាពក្រីក្រ រូបនាង និង​ស្ដ្រី​ដទៃទៀត​បាន​ស្ម័គ្រចិត្ដ​ពរ​ពោះ​ឲ្យ​គេ ដោយ​គ្មាន​នរណា​បង្ខំ​ពួកនាង​ទេ​។​

​ប៉ុន្ដែ​ការចាប់ខ្លួន​ពលរដ្ឋ​អូស្ដ្រាលី​នាង Tammy Davis-Charles ពី​សំណាក់​ប៉ូលិស​ប្រឆាំង​ការជួញដូរ​មនុស្ស​បាន​នាំ​ឲ្យ​មានការ​លើកឡើង​អំពី​កង្វល់​របស់​ស្ដ្រី​ខ្មែរ​ប្រមាណ​៧០​នាក់​ដែល​កំពុងតែ​ពរ​ពោះ​ឲ្យ​គេ​។​នៅថ្ងៃនេះ​ភាគី​ជាប់​ពាក់ព័ន្ធ​មាន​អ្នក​ពរ​ពោះ​, អតិថិជន​អូស្ដ្រាលី​, អ្នកការទូត​អូស្ដ្រាលី​, មន្ដ្រីប៉ូលិស​ខ្មែរ និង​មន្ដ្រី​រដ្ឋាភិបាល​ត្រូវ​ជួប​ពិភាក្សាគ្នា​ដោះស្រាយ​បញ្ហា​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2