• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

ថ្ងៃនេះ​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ហើយ

7 ខែ កន្លងទៅ វុត្ថា

​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ត្រូវជា​ថ្ងៃទី​៨៨ នៃ​ការចុះឈ្មោះ​បោះឆ្នោត គឺជា​ថ្ងៃ​ចុងក្រោយ នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​, សូម​បងប្អូន​ប្រជាពលរដ្ឋ អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ទាំងអស់គ្នា​!

​សូម​ជំរាប​ថា គិត​ត្រឹម​ថ្ងៃទី​២៧​ខែវិច្ឆិកា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ ដែល​ទៅ​ចុះឈ្មោះ​បោះឆ្នោត នៅ​ទូទាំងប្រទេស​កម្ពុជា​បាន​កើន​ដល់​ជាង​៧.៦​លាន​នាក់ បើ​គិត​ជា​ភាគរយ​ស្មើនឹង​៧៩​ភាគរយ នេះ​បើតាម​សេចក្តីប្រកាស​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

១៖ តើ​ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ ប្រព្រឹត្តទៅ​នៅពេលណា​? កន្លែង​ណា​?

​ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​សាលាឃុំ សង្កាត់ និង​នៅតាម​ភូមិ​មួយចំនួន ក្នុង​ឃុំ សង្កាត់ ដែល​បើក​ធ្វើការ​ជា​រៀងរាល់ថ្ងៃ​គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។​

២៖ ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​បាន តើ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​២​ភេទ ត្រូវបំពេញ​លក្ខខណ្ឌ​អ្វីខ្លះ​?

* មាន​សញ្ជាតិ​ខ្មែរ​

* មាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ គិតដល់​ថ្ងៃ​បោះឆ្នោត​

- មាន​លំនៅឋាន ឬ​ទី​សំណាក់​ក្នុង​ឃុំ សង្កាត់​ដែល​សាមីខ្លួន​ត្រូវ​បោះឆ្នោត​

- មិនត្រូវ​ស្ថិតក្នុង​ស្ថានភាព​ជាប់ពន្ធ​នាគារ ឬ​មិន​ត្រូវបាន​ដកសិទ្ធិ​បោះឆ្នោត​

- ពុំមែន​ជា​ជន​វិកលចរិត ឬ​ស្ថិតក្រោម​អាណាព្យាបាល​ទូទៅ ដោយមាន​លិខិតបញ្ជាក់​ពី ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​។​

៣៖ ដើម្បី​ចុះឈ្មោះ​បោះឆ្នោត តើ​ប្រជាពលរដ្ឋ​ត្រូវធ្វើ​ដូចម្តេច​?

* ត្រូវ​ទៅ​បង្ហាញខ្លួន​នៅ​សាលាឃុំ សង្កាត់​របស់ខ្លួន ឬ​ទីកន្លែង​ណាមួយ​ក្នុង​ឃុំ សង្កាត់ ដែល​ខ្លួន​កំពុង​រស់នៅ​តាម​ការកំណត់​របស់ គ​.​ជ​.​ប​

* បង្ហាញ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ បម្រើការ​ចុះឈ្មោះ​បោះឆ្នោត ដល់​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​

* មាន​សិទ្ធិ​បោះឆ្នោត និង​បំពេញបាន​តាម​លក្ខខណ្ឌ នៃ​ការចុះឈ្មោះ​បោះឆ្នោត​

* មិនទាន់បាន​ចុះ​ឆ្នោត ឬ​បាន​ចុះឈ្មោះ​បោះឆ្នោត​នៅ​ឃុំ សង្កាត់​ផ្សេង​ណាមួយ​រួចហើយ ឬ​មិនទាន់បាន​ចុះឈ្មោះ​នៅ​កន្លែង​ណាមួយ​ក្នុង​ឃុំ សង្កាត់​។​

៤៖ ប្រសិនបើ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ហើយ ប៉ុន្តែ​អាសយដ្ឋាន​ក្នុង​អត្ត​សញ្ញាប័ណ្ណ​ផ្សេង​ពី​លំនៅឋាន ឬ​ទី​សំណាក់​ក្នុង​ឃុំ សង្កាត់​ដែល​សាមីខ្លួន​សុំ​ចុះឈ្មោះ តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​បាន​?

​សាមីខ្លួន​សុំ​ចុះឈ្មោះ ត្រូវ​នាំមក​នូវ​សៀវភៅ​ស្នាក់នៅ​ច្បាប់ដើម ឬ​សៀវភៅ​គ្រួសារ​ច្បាប់ដើម ដែលមាន​បញ្ជាក់​ការ​ស្នាក់នៅ​ឃុំ សង្កាត់ ដើម្បី​សុំ​ចុះឈ្មោះ​បោះឆ្នោត​។​

៥៖ ចុះ​ប្រសិនបើ​សាមីខ្លួន​ពុំមាន​សៀវភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ​ទៀត​នោះ តើ​ត្រូវធ្វើ​ដូចម្តេច​ដែរ​?

​សាមីខ្លួន​ត្រូវ​ទៅ​ជួប​អាជ្ញាធរ​ឃុំ សង្កាត់ ដោយ​នាំមក​ជាមួយ​នូវ​សាក្សី​១​រូប ដែលមាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់ ជាមួយ​ដើម្បី​សុំ​លិខិតបញ្ជាក់​ទីលំនៅ សម្រាប់​សុំ​ចុះឈ្មោះ​បោះឆ្នោត​។​

៦៖ ប្រសិនបើ​ប្រជាពលរដ្ឋ​ខ្មែរ ពុំទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ តើ​ត្រូវធ្វើ​ដូចម្តេច​ដែរ​?

​សាមីខ្លួន​ត្រូវ​មក​បង្ហាញខ្លួន ដោយផ្ទាល់​ចំពោះមុខ​អាជ្ញាធរ​ឃុំ សង្កាត់ ដើម្បី​សុំ​ឯកសារ​បញ្ជាក់ អត្ត​សញ្ញា​បម្រើ​ឲ្យ​ការចុះឈ្មោះ បោះឆ្នោត ដោយ​នាំមក​នូវ​៖

* សំបុត្រកំណើត​ច្បាប់ដើម ឬ​សេចក្ដីចម្លង​សំបុត្រកំណើត​ច្បាប់ដើម ឬ​សំបុត្រ​បញ្ជាក់​កំណើត​ច្បាប់ដើម ឬ​សេចក្ដីចម្លង​សំបុត្រ​បញ្ជា​ក់ កំណើត​ច្បាប់ដើម ឬ​ព្រះរាជក្រឹត្យ​ផ្ដល់​សញ្ជាតិ​ខ្មែរ តាម​ការទាមទារ​សញ្ជាតិ​របស់​ជនបរទេស ឬ​ព្រះរាជក្រឹត្យ​ផ្ដល់​សញ្ជាតិ​ដោយ សញ្ជាតូបនីយកម្ម​ដល់​ជនបរទេស ឬ​សាលក្រម​ស្ថាពរ​របស់​តុលាការ​បញ្ជាក់​ទទួលស្គាល់​ថា សាមីខ្លួន​នោះ​កើត​ពី​ឪពុក​ឬ​ម្ដាយ​ដែលមានសញ្ជាតិ​ខ្មែរ ឬ​ឯកសារ​ភស្ដុតាង​ផ្លូវការ ដែល​បញ្ជាក់ថា សាមីខ្លួន​កើតមក​ពី​ឪពុក ឬ​ម្ដាយ​ដែលមាន​សញ្ជាតិ​ខ្មែរ​។​

* សាក្សី​២​រូប​ដែលមាន​សិទ្ធិ​បោះឆ្នោត មាន​លំនៅឋាន ឬ​ទី​សំណាក់​ពិតប្រាកដ​ក្នុង​ឃុំ​-​សង្កាត់​ជាមួយ​។​

* រូបថត​ទំហំ ៣ x ៤ ចំនួន​២​សន្លឹក​។​

៧៖ តើ​ប្រជាពលរដ្ឋ ឬ​កម្មករ និយោជិត សិស្ស និស្សិត មន្ត្រីរាជការ នាយ​ឬ​ពល​នៃ​កងយោធពល​ខេមរភូមិន្ទ និង​នគរបាលជាតិ និង​បព្វជិត សាសនា ដែល​កំពុងស្នាក់នៅ​ក្នុង​ឃុំ សង្កាត់​ណាមួយ អាច​សុំ​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់​នោះបាន​ដែរ ឬទេ​?

​អ្នក​កំពុងស្នាក់នៅ​ក្នុង​ឃុំ សង្កាត់​ណាមួយ សុទ្ធតែ​អាច​សុំ​ចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​ឃុំ សង្កាត់​នោះបាន​ឲ្យ​តែ​សាមីខ្លួន​បំពេញ បាន​ត្រឹម​ត្រូវបាន​លក្ខខណ្ឌ​សម្រាប់ ការចុះ​ឈ្នោះ​ឆ្នោត​ដូច​បាន​រៀបរាប់​ខាងលើ​។​

​បញ្ជាក់​៖ អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​ប្រភេទ​ថ្មី ឬ​ចាស់ អាច​សុំ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ បាន​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2