• Default ខាងលើក្រោមមេនុយ

ស​មេ្ត​ច ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខំ​រកលុយ​ទិញ​ឡាន​ជិះ​ខណ​:​របាយ​ការ​ណ៏​១​ឆ្នាំ​ខ្មែរ​ខាត​២០​លាន​ពី​ការស្ទះ​ចរាចរ​ណ៏​

2 ខែ កន្លងទៅ DNT-NEWS

ក្រោយពី​មានការ​ចុះផ្សាយ​ថា អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិ​វង្ស គ្រោង​ស្នើរ​រដ្ឋាភិបាល​បញ្ឈប់​ការ​នាំចូល​រថយន្ត​ជជុះ​ចូល​កម្ពុជា​នោះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ឆ្លើយតប​ថា​លោក​មិន​យល់ព្រម​តាម​សំណើ​ហាមឃាត់​ការ​នាំចូល​រថយន្ត​ជជុះ​នោះឡើយ ផ្ទុយទៅវិញ​លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខិតខំ​រកលុយ​ទិញ​ឡាន​ជិះ​ទៅវិញ ។

​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បានទទួល​ពី​ព័ត៌មាន​នេះ បាន​សរសើ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​យ៉ាង​ដូច្នេះ​ថា ៖ ពី​ម្សិលមិញ​មានការ​លើកឡើង​នូវ​គំនិត​ដែល​ចង់​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​បញ្ឈប់​ការ​នាំចូល​រថយន្ត​ប្រើប្រាស់​រួច​ឫ ហៅថា​រថយន្ត​ជជុះ ( Second hand ) ។ បន្ទាប់ពី​ទទួល​ព័ត៌មាន​នេះ​បងប្អូន​ប្រជាជន​យើង​មួយចំនួន​បានបង្ហាញ​ពី​ការព្រួយបារម្ភ​លើ​វិធានការ​នេះ ក្នុងតួនាទី​ខ្ញុំ​ជា​ប្រមុខ​រាជរដ្ឋាភិបាល ខ្ញុំ​សូម​គួសបញ្ជាក់​ជូន​ជនរួមជាតិ​ថា ខ្ញុំ​មិន​យល់ស្រប​ជាមួយ​សំណើ​បែបនេះ​ទេ " ។​

​ការលើកឡើង​របស់​អភិបាល​រាជធានី​ភ្នំពេញ​បែបនេះ​ត្រូវបាន មហាជន​រិះគន់​អភិបាល​រូបនេះ​ថា ពុំមាន​សមត្ថភាព​ក្នុងការ​គ្រប់គ្រង ការកកស្ទះ​ចរាចរ​ណ៏​និង ការគ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​អ្នកស្លាប់​កាន់តែ​កើនឡើង​និង​សហាវ​ឡើង ។ ម្យ៉ាងទៀត​ខណ​:​ពេល​ផ្លូវ​ទីក្រុង មិនបាន​បង្កើត​ថ្មី ឫ ស្ថិតក្នុង​ការខូចខាត​កាន់តែខ្លាំង បើទោះបី អភិបាល​រូបនេះ​អះអាងថា​ផ្លូវ​ក្នុង​ក្រុង​ខូច​ដល់​ទៅ ៨០% នៃ​ចំនួន​ផ្លូវ ៥០០ ខ្សែ​នោះ ដោយ​បណ្តា​លពី​ទឹកភ្លៀង​ក៏ដោយ​តែ​អ្នកខ្លះ​ថា បណ្តាលមកពី​ផ្លូវ​ខ្វះ​គុណភាព ។ ប្រជាពលរដ្ឋ ដែល​គេ​គិតថា​ស្ថិតក្នុង​ជី​វិភាព​មធ្យម​កំរិត​ទាប មាន​ភាគរយ​ច្រើន​នោះ មិន​អាចមាន​ប្រាក់​ទិញ​រថយន្ត លើ​តំលៃ​លើសពី ២៥,០០០ ដុល្លារ នោះឡើយ ។ តាម​អ្នកជំនាញ​លើក​ថា បើ​គិតពី​ដង់ស៊ីតេ នៃ ចំនួន​រថយន្ត និង​ទំហំ​ទីក្រុង​ពិសេស ផ្លូវ​ក្នុង​ក្រុង​ប្រៀប​ជាមួយ​ប្រទេសជិតខាង គឺ​កម្ពុជា​ស្ថិតក្នុង​កំរិត​ទាប​នៅឡើយ ។

​យានយន្ត​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ទូរ​ទាំង​ប្រទេស​ក្នុង​រយ​:​ពេល​១១ ខែ​ឆ្នាំ​២០១៦ នេះ មាន​ចំនួន ៤៨៩.៨០២ គ្រឿង នាំ​ឲ្យ​ចំនួន​យានយន្ត​សរុប​កើន​ដល់ ៣.៦៩០.១២២ គ្រឿង​ក្នុងនេះ មាន​ចំនួន​រថយន្ត​មាន ៥៤៣.២៦៩​គ្រឿង ។ អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា មធ្យោបាយ​ធ្វើដំណើរ​ជា​កត្តា​មួយ​ផ្អែក​ដែល​បង្ក​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរ​ណ៏​ស្ទើរ​រាល់ថ្ងៃ តែ​បើសិនជា​រដ្ឋ​នៅតែ​អនុ​ញ្ញ​ត​ឲ្យ​ឡាន​ប្រើ​រួច​មួយ​ទឹក​ចូល​ទៀត​នោះ រាជធានី​ភ្នំពេញ កាន់​តែមាន​បញ្ហា​ប្រឈម​អំពី​ការកកស្ទះ​ចរាចរ​ណ៏​នេះ​កាន់តែខ្លាំង​ឡើង ។ លោក​បាន​បន្តថា ប្រសិនបើ​រាជរដ្ឋាភិបាល​អនុ​ញ្ញ​ត​ឲ្យ​រថយន្ត​ចំនួន​៥​មឺ​ុ​ន​គ្រឿង​ចូលក្នុង​មួយឆ្នាំ​ដូច​ពេលកន្លងមក​ទៀត​នោះ អាជ្ញាធរ​ពិតជា​មានការ​លំបាក​ក្នុងការ​ដោះស្រាយ​ចរាចរ​ណ៏​កាន់តែខ្លាំង​ឡើងៗ​តែម្តង ។

​លោកប៉ា សុជាតិ​វង្ស មាន​ប្រសា​ស​ន៏​ទៀតថា អាជ្ញាធរ​រាជធានី​ភ្នំពេញ បានដាក់​សំណើរ​សុំ​ឲ្យ​រាជរដ្ឋាភិបាល ដើម្បី​សុំ​ឲ្យ​ផ្អាក​ការ​នាំចូល​រថយន្ត​ដែល​ប្រើ​រូ​ចមួយ​ទឹក ( ចាស់​នៅ​ប្រទេស​គេ ថ្មី​យើង ) ចាប់ពីពេលនេះ​ទៅ គឺ​ទុក​ឲ្យ​អ្នកមាន​លទ្ធភាព​ប្រើ​អា​ថ្មី បើ​អ្នក​មិនមាន​លទ្ធភាព គឺ​ប្រើ​អាចាស់​បន្ត ដោយ​មិនចាំបាច់​នាំចូល​បន្ថែម បើ​មិន​ដូច្នេះ​ទេ​ពិតជា​ដោះស្រាយ​មិន​រួច​ឡើយ ទោះបី​ជាមាន​នគរបាល​ប៉ុន្មាន​នាក់​ក៏​ដោះស្រាយ​បញ្ហា​កកស្ទះ​នេះ​មិន​រួច​ដែរ ។ លោក​បន្ត ថា បញ្ហា​កកស្ទះ​ចរាចរ​ណ៏​នេះ រាជធានី​ភ្នំពេញ​មិនអាច​បណ្តែត​បណ្តា​យ​តទៅទៀត​បានឡើយ ខណ​:​ដែល​ប្រព័ន្ធ​គម​នា​គម​ន៏​មិន​សមស្រប​ទៅនឹង​ចំនួន​យានជំនិះ​ដែលមាន​ការកើនឡើង​យ៉ាងគំហុក​ជា​រឿង​រាល់​ឆ្នាំនេះ ។​

​លោក អភិបាល​រាជធានី មាន​ប្រសា​ស​ន៏​ទៀតថា យោងតាម​ការសិក្សា​កន្ល​ង​មក​រាជធានី​ភ្នំពេញ​មាន​កន្លែង​ដែល​កកស្ទះ​ចរាចរ​ណ៏​ជាងគេរ​ហូល់​ដល់​ទៅ​ជាង​២០០​ទីតាំង ក្នុងនោះ​ការកកស្ទះ​ខ្លាំង​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៨​ព្រឹក និង​ម៉ោង​៥​ល្ងាច ដល់​ម៉ោង ៦​ល្ងាច ។

​បើ​យោងតាម​ការប៉ាន់ប្រមាណ​ក្នុង​១​ឆ្នាំៗ​អ្នកប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ​បាន​ខាតបង់​ថវិការ​ប្រមាណ​២០​លាន​ដុល្លារ​ពី​កា​រប​ញ្ជេះ​ម៉ាស៊ីន​ចោល​តាម​ដងផ្លូវ ដោយសារ​កកស្ទះ​ចរាចរ​ណ៏​ស្ទើរ​រៀងរាល់ថ្ងៃ​នៅក្នុង​រាជធានី​ភ្នំពេញ ។

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2