• Default ខាងលើក្រោមមេនុយ

ក្រសួង​សិក្សា​ពី​លទ្ធភាព​ពង្រីក​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ខណ​:​ផ្លូវគោក​ស្ទះ ចរាចរ​ណ៏​មួយឆ្នាំ​២០​លាន​ដុល្លារ​

5 ខែ កន្លងទៅ ណូ​រ៉ា

​ក្រសួង​សាធារណ​:​ការ និង ដឹកជញ្ជូន បាន​បង្ហាញថា ក្រសួង​បាននិងកំពុង​តែ​សិក្សា​ពី​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​កាណូត​សាធារណ​: Public Water ជា​លើកដំបូង​បង្អស់​នៅ​កម្ពុជា ដែល​អាច​ចាប់ផ្តើម​រត់​រវាង​ទីតាំង ព្រែក​ព្នៅ និង​ភ្នំពេញ តាខ្មៅ ។

​ដោយសារ​ប្រទេស​កម្ពុជា​សម្បូរ​ផ្លូវទឹក​ខ្វាត់ខ្វែង ដូចជា​ទន្លេមេគង្គ ទន្លេសាប ទន្លេ​បាក់ ទន្លេសេសាន ដូច្នេះ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ត្រូវតែ​ប្រើប្រាស់​ឲ្យ​អស់ពី​លទ្ធភាព ហើយ​ការប្រើប្រាស់​កាណូត​សាធារណ​:​នេះ​គឺ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ និង​កាត់បន្ថយ​ចំណាយ​នានា ដែល​បង្កដោយ​ការ​កក​សន្ទះ​ចរាចរ​ណ៏ ។​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​នេះ មិនមែន​ត្រឹមតែ​ដឹក​អ្នកដំណើរ​នោះទេ គឺ​ដឹក​កសិក​ផល​ទាំងអស់​មកពី​ខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មក​កំពង់ផែ​ភ្នំពេញ ដើម្បី​ឡើងក​ប៉ាល់​ធំៗ​ដឹក​ទៅ​បរទេស ។

​កាណូត​សាធារណ​:​ភាគច្រើន​ធ្វើដំណើរ​ទៅតាម​គន្លង​ស្រដៀង​គ្នា​នឹង​ឡានក្រុង​សាធារណ​:​ដែរ គឺមាន​កន្លែង​ឈប់​ច្រើន និង​អាចមាន​ចំនួន​ច្រើន អាស្រ័យ​ទៅតាម​តម្រូវការ​ប្រើប្រាស់​នៅ​តំបន់​នោះ ។​ការប្រើប្រាស់​កាណូត​សាធារណ​:​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​បាន​ច្រើន​ព្រមទាំង​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​ណ៏​ផ្លូវគោក​ដែល​ក្នុង​១​ឆ្នាំ​ប្រហែល​២០​លាន​ដុល្លារ​ជាពិសេស​គឺ​អ្នកដំណើរ​អាច​ល​ម្លែ និង​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​ផងដែរ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2