• Flexa
  • Default ខាងលើក្រោមមេនុយ

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ៖ កម្ពុជា​មិនត្រូវ​ការ​ដី​ប្រទេសជិតខាង​មួយ​ចំអាម​ឡើយ ហើយ​ប្រទេសជិតខាង​ដាច់ខាត ក៏​មិន​អនុញ្ញាត​បំពាន​លើ​កម្ពុជា​ទឹកដី​កម្ពុ​ជាមួយ​ចំអាម​ដែរ​

2 ខែ កន្លងទៅ សម្បត្តិ

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ភាព​អត់ធ្មត់​ចំពោះ​វត្តមាន​កងទ័ព​ឡាវ​នៅលើ​ទឹកដី​ខ្មែរ បាន​ដល់ទី​បញ្ចប់​ហើយ ហើយ​លោក ទុកពេល​តែ​៦​ទៀត​ប៉ុណ្ណោះ ឲ្យ​កងទ័ព​ឡាវ​ដែល​កំពុង​ឈ្លានពាន​ទឹកដី​កម្ពុជា​នៅក្នុង​ខេត្តស្ទឹងត្រែង ត្រូវ​ដកចេញ​ឲ្យ​អស់​ដោយ​គ្មាន​លក្ខខណ្ឌ​។ ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា ដែល​ធ្លាប់​ប្រឡូក​ជីវិត​ក្នុង​សមរភូមិ​សង្គ្រាម​រាប់មិនអស់​រូបនេះ បានបញ្ជាក់​ដាច់​ណាត់​ថា ប្រសិនបើ​ឡាវ​នៅតែ​រឹង​ទ​ទឺង កម្ពុជា​នឹង​ប្រើ​ចំណាត់ការ​តាមផ្លូវ​យោធា​។​

​ការប្រកាស​ដាក់​ឱសានវាទ​ឲ្យ​ឡាវ​ដក​កងទ័ព​ចេញពី​ដី​ខ្មែរ​ក្នុង​ខេត្តស្ទឹងត្រែង​នេះ បានធ្វើ​ឡើង​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧​នេះ នៅក្នុងពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្ទេរតំណែង​ប្រធាន​រាជបណ្ឌិត្យសភា​ពី​លោកស្រី ឃ្លូត ធីតា ទៅ​លោក​បណ្ឌិត សុខ ទូច ព្រមទាំង​ប្រកាស​សមាសភាព បណ្ឌិត្យសភា​ចា​រ្យ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​មួយ​ចំនួន​ទៀត នៅ​វិមាន​សន្តិភាព​។​

​ថ្មីៗ​នេះ​បើ​យោងតាម យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃទី​១១ ខែសីហា​នេះ បាន​អះអាងថា លោកនាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ទៅកាន់​ប្រទេស​ឡាវ ដើម្បី​ពិភាក្សា​ជា​លើកចុងក្រោយ​អំពី បញ្ហា​ព្រំដែន​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ​។ លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមថា កម្ពុជា​មិនត្រូវ​ការ​ដី​ប្រទេសជិតខាង​មួយ​ចំអាម​ឡើយ ហើយ​ប្រទេសជិតខាង​ដាច់ខាត ក៏​មិន​អនុញ្ញាត​បំពាន​លើ​កម្ពុជា​ទឹកដី​កម្ពុ​ជាមួយ​ចំអាម​ដែរ​។ ដូច្នេះ​កម្ពុជា បានដាក់​ឱសានវាទ​ចុងក្រោយ ដើម្បី​ឲ្យ​ប្រទេស​ឡាវ​ដកទ័ព ចេញពី​ទឹកដី​ខ្មែរ​អោយ​ផុត​នៅ​ថ្ងៃទី​១៧ សីហា​ឆ្នាំ ២០១៧​នេះ​ជា​កំហិត​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៧​មក យោធា​កម្ពុជា និង​ឡាវ ធ្លាប់បាន​ប្រឈមមុខគ្នា​ជាថ្មី បន្ទាប់ពី​ភាគី​យោធា​ឡាវ បាន​ចេញមក​ទប់ស្កាត់​គ្រឿងចក្រ​របស់​ភាគី​កម្ពុជា ដែល​ឈូសឆាយ​ដើម្បី​ធ្វើ​ផ្លូវ​តាម​ខ្សែក្រវ៉ាត់​ព្រំដែន​កម្ពុជា​-​ឡាវ​ដែល​ស្ថិតនៅក្នុង​ទឹកដី​ខេត្ត​ស្ទឹងត្រង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​ការប្រឈមមុខគ្នា​នេះ បាន​ស្ងប់ស្ងាត់​ឡើងវិញ​បន្ទាប់ពី​មានការ​សម្របសម្រួល​ដោយ​ភាគី​ទាំងពីរ​នៅ​តំបន់​នោះ​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2