• Flexa
  • Default ខាងលើក្រោមមេនុយ

កូនស្រី​ពេញក្រមុំ​ម៉ែឪ​សង់ផ្ទះ​ទុក​សាង​ស្នេហ៍​ស្វែងរក​គូ យប់​ឡើង​បើ​កូនក្រមុំ​ឆ្លើយថា OK អាច​រួមរ័ក​បាន បើ​ឆ្លើយថា NO ក​ម្លោះ​នោះ​ថយ​ឲ្យ​ឆ្ងាយ​

2 ខែ កន្លងទៅ លី សម្បត្តិ

ដោយ DNT News ៖ ផ្ទះ​កូនក្រមុំ​នេះ​មាន​កំពស់​ប្រហែល​១.៥៣​ម៉ែត្រ​ពី​ដី ហើយ​មាន​ទំហំ​ប្រមាណ​ជា ២.៥​ម៉ែត្រ គុណ​នឹង​២​ម៉ែត្រ ។ ក្រៅពីនោះ​មាន​សសរ​ពីរ​សម្រាប់​ទ្រ​ដ​ណ្តើ​រ​ឡើង ។ ជាទូទៅ​ជនជាតិខ្មែរ​ហៅ​រចនាសម្ព័ន្ធ​ផ្ទះ​តូចៗ ទាំងនេះ​ថា "​ផ្ទះ​កូនក្រមុំ​” ។ ដំបូលផ្ទះ​តូច​នេះ​ប្រក់​ដោយ​ស្លឹក​ខាន់​ម៉ា ឬ​ដោយ​ស្បូវ ។ ជញ្ជាំង​ក៏​ធ្វើ​អំពី​ស្បូវ ឬ​រនាប​ឬ​ស្សី​ឬ​បន្ទះ​ឈើ ។ ចំណែក​ផ្ទះ​កូន​ក​ម្លោះ​មាន​លក្ខណៈ​ស្រដៀង​គ្នា ប៉ុន្តែ​មាន​កំពស់​៣.៦​ម៉ែត្រ ។​

នៅពេលដែល​ផ្ទះ​កូនក្រមុំ​ត្រូវបាន​សាងសង់​រួច​កូនក្រមុំ​នៃ​គ្រួសារ​នោះ ត្រូវបាន​គេ​បញ្ជូន​ឱ្យទៅ​រស់នៅ​ទីនោះ​តែម្នាក់ឯង ។ នេះ​គឺជា​ការ​បញ្ជាក់ថា​ពេលវេលា​ដែល នាង​ត្រូវ​ចេះ​រៀបចំខ្លួន​រស់នៅក្នុង​សង្គម​ដោយ​ខ្លួនឯងបាន​មកដល់​ហើយ ។ ហើយ​វា​ក៏​ជា​ឱកាស​ផ្តល់ឱ្យ​នាង​ចាកចេញ​ផុតពី​ការឃុំ​គ្រង​របស់​ឪពុកម្តាយ​ដែរ ។ ពេលវេលា​នេះ​ជា​ពេល​សម្រាប់​នាង​ដើម្បី​រៀន​សាង​ទំនុកចិត្ត​លើ​ខ្លួនឯង ។ មិនតែប៉ុណ្ណោះ​ក៏​អនុញ្ញាតឱ្យ​កូនស្រី​នៅក្នុង​រង្វង់​គ្រួសារ​របស់ខ្លួន​មាន​សេរីភាព​ច្រើន ដើម្បី​រៀបចំ​កិច្ចការផ្ទាល់ខ្លួន​របស់​នាង ។ ពួកគេ​ក៏​អនុញ្ញាតឱ្យ​កូនស្រី​ជ្រើសរើស​អនាគត​ស្វាមី​ដោយ​ខ្លួន​នាង​ផងដែរ ។​

ការសង់​ផ្ទះ​ខ្ទម​នោះ​គឺពាក់ព័ន្ធ​ទៅនឹង​ទ្រព្យសម្បត្តិ​ឯកជន​របស់​កូនស្រី​ពួកគេ នាពេល​ពេញវ័យ​ក្រមុំ​តែម្តង​ដោយ​ពួកគេ​មានគំនិត​ថា ការ​សាង​ផ្ទះ​ខ្ទម​ទុកឱ្យ​កូនស្រី​នៅ​បែក​ពី​ឪពុកម្តាយ​នោះ គឺ​ចង់ឱ្យ​កូនស្រី​អាចមាន​ឱកាស​រក​មិត្ត​ប្រុស​ណា​ដែល​នាង​ពេញចិត្ត ឬ​យល់ចិត្ត​គ្នា​សិន​មុននឹង​ជ្រើស​យកមក​ធ្វើជា​ប្តី ដោយ​ក្នុងនោះ គឺមាន​ការអនុញ្ញាតឱ្យ​នាង​អាច​រួមភេទ​បាន​ទៀតផង​ប្រសិនបើ​ពួកគេ​ព្រម​ស្រឡាញ់គ្នា​នោះ ។​

ស្ត្រី​ជនជាតិភាគតិច​គ្រឹ​ង​មួយរូប​នៅ​ខេត្ត​រតនគីរី បាន​និយាយថា បន្ទាប់ពី​នាង​បាន​ឈានចូល​ដល់​វ័យ​ពេញក្រមុំ ក៏​ធ្លាប់​ត្រូវបាន​ឪពុកម្តាយ​សង់ផ្ទះ​ខ្ទម​តូច​មួយ​សម្រាប់​ឱ្យ​នាង​ស្នាក់នៅ​ម្នាក់ឯង​ដែរ ។ នាង​ប្រាប់ថា ពេលនោះ​នាង​បាន​ស្នាក់​ក្នុងផ្ទះ​ខ្ទម​តែម្នាក់ឯង ហើយ​ពេល​មាន​ប្រុស​ណា​មកសុំ​នាង​ស្នាក់នៅ​នាង​នឹងត្រូវ​ធ្វើការ​សម្រេចចិត្ត​ខ្លួនឯង​ថា នាង​គួរ​ឱ្យចូល​ស្នាក់នៅ​ឬ​មិនគួរ ។ នាង​ប្រាប់ថា​ស្ថានភាព​ពេលនោះ​មានការ​ប្រយ័ត្នប្រយែង​ខ្លួន​ខ្លាំងណាស់ ។ ប៉ុន្តែ​នាង​ក៏បាន​ត្រៀម​អារម្មណ៍​និង​កាយ​ដែរ ដើម្បី​រួមដំណេក​ជាមួយនឹង​ប្រុស​ដែល​មក​ច​ចារ​នឹង​នាង​នោះ ប្រសិនបើ​នាង​ពេញចិត្ត​គេ តែ​ប្រសិនបើ​មិន​ពេញចិត្ត​ទេ នាង​មាន​សិទ្ធិ​បដិសេធ និង​ស្នើឱ្យ​បុរស​នោះ​ចេញពីផ្ទះ​ខ្ទម​របស់ខ្លួន​បាន​ផងដែរ ។​

នាង​បន្តថា សហគមន៍​ជនជាតិភាគតិច​គ្រឹ​ង របស់​យើង​ឱ្យ​តម្លៃ​ទៅលើ​រឿង​សម្ព័ន្ធភាព​រួមភេទ​មុន​រៀបការ​នេះ​ណាស់ ព្រោះ​ពួកគេ​គិតថា នេះ​ជា​ឱកាស​មួយ​បង្ហាញ​ពួកគេ​ថា កូនស្រី​ពួកគេ​មាន​គូស្នេហ៍​ហើយ ។ នាង​បន្ថែមថា​មុននឹង​ពួកយើង​ឈានទៅដល់​សម្ព័ន្ធភាព​រួម​ភេទ​នេះ ក៏ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​រៀងខ្លួន​ដែរ​ថា​ត្រូវ​ស្រឡាញ់គ្នា ។ បន្ទាប់មក​យើង​ជម្រាប​ដល់​ឪពុកម្តាយ​យើង​ហើយ ពួកគាត់​នឹង​រៀបចំ​ផ្សំ​ផ្តុំ​នូវ​មង្គលការ​តាម​ប្រពៃណី ។​

ក្នុងការ​ត្រៀមលក្ខណៈ​ចូល​ស្តីដណ្តឹង​របស់​ជនជាតិ​ដើម​ភាគតិច គឺ​ពុំមាន​រក​អាចារ្យ​ដេញ​ពេលា ឬ​រើស​ថ្ងៃខែ​ឆ្នាំ​ល្អ​អាក្រក់​ទេ វា​អាស្រ័យ​ទៅតាម​ស្ម័គ្រចិត្ត​ទាំងសងខាង ។​កាលបើ​បានដឹងថា ខាង​កូនស្រី​យល់ព្រម​ហើយ​មេបា​ខាង​កូនប្រុស​ត្រូវ​គិតគូរ​រក​ឱកាស​ទៅ​ពឹងពាក់​មេកន្ទ្រាញ​ជា​អ្នក​ចាស់ទុំ​ទទួលខុសត្រូវ​ក្នុងភូមិ ព្រមទាំង​អ្នកផ្លូវ​និង​សាច់​ញ​តិ​ចាប់ពី ៤​ទៅ​៥​នាក់​ឡើងទៅ​ដើម្បី​ជួយ​លើក​ភស្តុភារ​ចូល​ស្តី ដណ្តឹងកូនក្រមុំ​គេ​មកជា​គូ​និង​កូនប្រុស​របស់ខ្លួន ។​

ស​ម្ការ​សម្រាប់​ចូល​ស្តីដណ្តឹង​ត្រូវមាន​អង្ករ ១​ចាន ទៀន​ក្រមួន​១​គូ​អង្កាំ​១​ខ្សែ សំពត់​ខោអាវ​១​សម្រាប់​បាយ​ចំនួន​៤​ចានចង្កឹះ ស្រា​១​ពាង​ជ្រូក​រស់​១​ក្បាល មាន់​១​ក្បាល រួម​នឹង​ឧបករណ៍ប្រើប្រាស់​ផ្សេងទៀត ជា​ជំនូន​ពេល​ចូល​ស្តីដណ្តឹង​ទៅតាម​លទ្ធភាព ។​

ពេល​រក​ថ្ងៃខែ​បាន​ហើយ​ឪពុកម្តាយ​ទាំងសងខាង​ដើរ​អញ្ជើញ​ញាតិ​ដោយ​ផ្ទាល់មាត់ ។​ដល់​ថ្ងៃ​កំណត់​កូន​ក​ម្លោះ ឬ​កូនក្រមុំ​ត្រូវ​ចាប់​ជ្រូក​មក​ចង​មាន​ស្រា​ពាង មាន​មាន់​ត្រៀម​ទទួលភ្ញៀវ ។ ប៉ុន្តែ​ជាដំបូង​គេ​ត្រូវ​ហៅ​សាមីខ្លួន​ទាំងពីរ​មក​ក្នុង​សាលា​មួយ ហើយ​ចាស់ទុំ​មេកន្ទ្រាញ​គេ​សួរ​បញ្ជាក់ថា "​ឯង​ពីរ​នាក់​ពិតជា​ស្រឡាញ់គ្នា​មែន​? ពិតជា​ព្រម​រួមរស់​ជា​ប្តី​ប្រពន្ធ​ដល់​អស់​ជីវិត​មែន​ទេ​?”​។ នៅពេល​ទាំងពីរ​នាក់​ឆ្លើយថា​"​ខ្ញុំ​ពិតជា​ស្មោះស្ម័គ្រ​នឹង​គ្នា​ពិតមែន​!” ពេលនោះ គេ​ចាប់​កាប់​ជ្រូក​សែន​ក្លា​ម​មាន​ស្រា​ផ្លែឈើ​ហើយ​ម៉ែឪ​ចាស់ទុំ​ក៏​ឱ្យ​ដំបូន្មាន​ឱ្យ​ខំ​រកស៊ី​ចេះ​ស្រឡាញ់​អត់ឱន​ជួយ​គ្នា​រួមរស់​សុខសាន្ត​តទៅ​ហើយ​ប្រាប់ថា ថ្ងៃក្រោយ​បើ​មានរឿង​អី​នោះ គឺ​ចាស់ទុំ​ម៉ែឪ​មិន​ទទួលខុសត្រូវ​ទេ ។ លុះ​ដល់ពេល​ល្ងាច​ចាស់ទុំ​គេ​ក៏​ឱ្យ​កូន​ក​ម្លោះ​ក្រមុំ​អង្គុយ​ទល់មុខ​គ្នា​មាន​មាន់​២​ក្បាល​បាយ​១​ចាន​ឃ្លោក​ទឹក​១​ទៀន​ក្រមួនឃ្មុំ​១​គូ​ស្រា​១​ពាង នៅ​ចំ​កណ្តាល​មាន​អំបោះឆៅ​សម្រាប់​ចងដៃ ហើយ​ចាស់ទុំ​ពូតបាយ​មួយ​ពំនូត​ឱ្យ​ពួកគេ​ទាំងពីរ​ម្នាក់​មួយ​ដុំ​រួច​គេ​ចាប់​បួងសួង​ឱ្យ​គូស្រករ​ថ្មី​រកស៊ី​មានបាន​ជួប​សុខ​សប្បាយ​មានកូន​ពូន​ជា​ចៅ​ដោយ​ការ​ចងដៃ និង​អំបោះឆៅ​ពី​ចាស់ទុំ និង​ឪពុកម្តាយ​៕​DNT News

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2