• Flexa

លោក សម រង្ស៊ី ចាញ់ក្តី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត ១០​លាន​រៀល​

4 ខែ កន្លងទៅ រក្សាមុន្នី

​សាលាឧទ្ធរណ៍ បាន​យល់ស្រប​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាត់ទោស​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ ៨​ខែ​និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ​១០​លាន​រៀល ដោយសារតែ​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា នៅក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។​

​យ៉ាងណាមិញ សវនាការ​ប្រមាណ​ជាជាង​២​ម៉ោង ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ បានសម្រេច​ប្រកាស​សាលដីកា​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល ដោយ​ច្រានចោល បណ្ដឹង​ជំទាស់​របស់លោក​សម រង្ស៊ី និង​ទុកពេល​ឱ្យ​លោក​សម រង្ស៊ី ប្ដឹង​ជំទាស់ និង សាទុក្ខ​ទៅ​តុលាការ​កំពូល​ផងដែរ នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧​។​

​លោក​សម រង្ស៊ី ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ចំនួន​២​ករណី​ដោយ​ករណី​ទី​១ «​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ករណី​ទី​២ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​» តាម​មាត្រា​៣០៥, មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នៅពេលដែល​លោ សម រង្ស៊ី លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា នៅ​ពី​ក្រោយខ្នង នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡី បន្ទាប់​មាន​ពាក្យបណ្ដឹង ដែល​ប្ដឹង​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។ លោក​បណ្ឌិត​កែម ឡី ត្រូវបាន​ខ្មាំង​កាំភ្លើង​បាញ់សម្លាប់​កណ្ដាល​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។

​ប៉ុន្តែ​យ៉ាងណាក៏ដោយ ដំណើរការ​សវនាការ​នេះ ទាំង​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ និង​មេធាវី​ការពារ​ក្ដី​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី លោក​គី តិច សុទ្ធសឹងតែ​អះអាងថា ធ្វើ​ត្រឹមត្រូវ​ទៅតាម​នីតិវិធី​ច្បាប់ ផ្ទុយ​ពី​លោក​សំ សុ​គង់ ដែលថា សវនាការ​នេះ គឺ​ធ្វើ​មិន​ត្រឹមត្រូវ​តាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ទៅវិញ​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​វិទ្យុ​វាយោ​កាល​នៅ​ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៧​នេះ​៕

សុខភាព/បុរស/ស្ត្រី